អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មុន​សម្រេច​ចិត្ត​​ផ្លាស់​ប្តូរ​កន្លែង​ការងារ ​​​អ្នក​ត្រូវ​ពិចារណា​​ចំណុច​៣​សំខាន់ៗ​​នេះ​​ឲ្យ​ច្បាស់​សិន ​

មុន​សម្រេច​ចិត្ត​​ផ្លាស់​ប្តូរ​កន្លែង​ការងារ ​​​អ្នក​ត្រូវ​ពិចារណា​​ចំណុច​៣​សំខាន់ៗ​​នេះ​​ឲ្យ​ច្បាស់​សិន ​

មុន​សម្រេច​ចិត្ត​​ផ្លាស់​ប្តូរ​កន្លែង​ការងារ ​​​អ្នក​ត្រូវ​ពិចារណា​​ចំណុច​៣​សំខាន់ៗ​​នេះ​​ឲ្យ​ច្បាស់​សិន ​

ប្រ​ភព៖​​ www.lifehack.org

សម្រាប់​អ្នក​ដែល​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ផ្សេងៗ​ ​ប្រាកដ​ជា​មិន​ចង់​នៅ​មួយ​កន្លែង​រហូត​​នោះ​ឡើយ ​​​ព្រោះ​​ការ​ប្តូរ​កន្លែង​ការងារ​ ​​​នឹង​​​ទទួល​បាន​បទពិសោធន៍​ ​​និង ចំណេះដឹង​ថ្មីៗ​សម្រាប់​ជីវិត​ ​ជា​ពិសេស​នោះ​​ ​គឺ​​​អាច​មាន​ឱកាស​ទទួល​ប្រាក់ខែ​ខ្ពស់​ជាង​មុន​ផង​ដែរ​។ ​យ៉ាង​ណាក៏ដោយ ​​មុន​ពេល​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្រុមហ៊ុន​ថ្មី​នោះ ​អ្នក​ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​ច្បាស់​ ​ព្រោះ​​បើ​មិន​ដូច្នោះ​ទេ ​អាច​ធ្វើ​ឲ្យ​«​ទន្សាយ​ក៏​រួច​ ​​​ត្រី​ក៏​រួច​»។ ​
​​​មាន​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​សិន​​៖
១) ​​​មូលហេតុ​អ្វី​ចង់​ចាក់ចេញ​៖ ​​មិន​មែន​ឲ្យ​តែ​ឃើញ​មាន​ការងារ​ថ្មី​ ​អ្នក​ត្រូវ​ស្រវា​ចប់​យក​នោះ​ទេ ​​​ព្រោះ​អ្នក​ត្រូវ​តែ​គិត​ ​និង សួរ​ខ្លួន​ឯង​ថា ​​អ្វី​ជា​កត្តា​សំខាន់​ដែល​​ជំរុញ​ឲ្យ​អ្នក​ចង់​ចាក់ចេញ​ ​ហើយ​​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ទៀត​។ ​​បើ​អ្នក​គ្មាន​មូល​ហេតុ​ច្បាស់លាស់​សម្រាប់​ខ្លួន​​ឯង​នោះ​ទេ ​សូម​កុំ​ទាន់​ប្តូរ​ការងារ​ ​ដោយហេតុថា ​​​ការ​ធ្វើ​បែបនេះ​គឺ​ប្រៀប​ដូច​ជា ​​ដើរ​ដោយ​គ្មាន​ទិសដៅ​ច្បាស់លាស់​ ​​មិន​ដឹង​ថា ​​ហេតុ​អ្វី​​ត្រូវ​ដើរ​ទៅ​មុខ​ ​​ហើយ​ត្រូវ​ឈប់​ទៅ​ទីណា​នោះ​ទេ​។
២) ក្រុមហ៊ុន​ថ្មី​នោះ​​អាច​បំពេញ​ក្តី​សុបិន​ ​ឬ មហិច្ឆតា​របស់​ខ្លួន​ឬ​អត់៖ ​ ​ត្រូវ​ប្រាកដ​ថា ​កន្លែង​ការងារ​ថ្មី​របស់​អ្នក​ ​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​រីកចម្រើន​​​ ​ទាំង​​សមត្ថភាព​ក្នុង​ការ​គិត ​និង ​​សមត្ថភាព​ក្នុង​ការ​ធ្វើ​ ​ដើម្បី​​​ដើរឆ្ពោះ​ទៅ​កាន់​វិថី​ដែល​អ្នក​ចង់​បាន​នៅ​ថ្ងៃ​អនាគត​។​ ​ប៉ុន្តែ​បើ​អ្នក​ប្រមើល​​ឃើញ​ថា ​​មិន​មាន​អ្វី​ប្លែក​ ​ឬ ​អស្ចារ្យ​ជាង​ក្រុម​ហ៊ុន​ដែល​អ្នក​កំពុង​ធ្វើ​ទេ ​​គឺ​មិន​គួរ​ផ្លាស់​ប្តូរ​នោះ​ឡើយ​ ​ព្រោះ​​នាំ​ឲ្យ​ខាតពេល​។
៣) ​​​​ឧបសគ្គ​ធំៗ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ប្រឈម​៖​ ​ដើម្បី​ប្រាកដ​ថា ​កន្លែង​ថ្មី​ដែល​អ្នក​ត្រូវ​ទៅ​នោះ​​​ជា​ជម្រើស​ដ៏​ល្អ​ ​អ្នក​មិន​មែន​មើលតែ​លើ​​ចំណុច​វិជ្ជមាន​ដែល​នឹង​​ទទួល​បាន​នោះ​ទេ ​​តែ​ក៏​ត្រូវ​មើល​លើ​​បញ្ហា​ដែល​ត្រូវ​ប្រឈម​ផង​ដែរ​។ ​ការ​ប្រមើល​មើល​ពី​ឧបសគ្គ​ ​និង បញ្ហា​ធំៗ​ដែល​ត្រូវ​ប្រឈម​នោះ ​គឺ​ពិត​ជា​សំខាន់​ ​ព្រោះ​វា​អាច​ជួយ​ឲ្យ​​អ្នក​ត្រៀម​ខ្លួន​រួចរាល់​​ក្នុង​ការ​ដោះស្រាយ​​ ​នៅ​ពេល​រឿង​អាក្រក់​មក​ដល់​៕
​​ដោយ៖ ​អ៊ុន ​ភក្តី​
​ប្រភព៖ www.inc.com & www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930