អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > កុំភ្លេចឆ្លើយសំណួរ​សំខាន់ៗ​ ១៣ នេះ ដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំ​២០១៨ នេះ​ដើម្បី​ឱ្យ​ជីវិត​ប្រសើរ​ឡើង!

កុំភ្លេចឆ្លើយសំណួរ​សំខាន់ៗ​ ១៣ នេះ ដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំ​២០១៨ នេះ​ដើម្បី​ឱ្យ​ជីវិត​ប្រសើរ​ឡើង!

កុំភ្លេចឆ្លើយសំណួរ​សំខាន់ៗ​ ១៣ នេះដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំ ២០១៨ ​នេះ​

ប្រ​ភព៖​​ ​

ឆ្នាំចាស់ឆ្នាំ​២០១៧​  ​បាន​ជំនួសដោយឆ្នាំថ្មីឆ្នាំ​២០១៨​ ប្រមាណ​ជា​ ពីរ​ថ្ងៃ​ហើយ​។ ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែរំកិលទៅមុខជានិច្ច ហើយអ្វីដែលសំខាន់នោះគឺថា នៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ លោកអ្នកបានសម្រេចសមិទ្ធផលអ្វីខ្លះហើយ? យ៉ាងណាក៏ដោយ សំណួរ​ខាងលើនេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺនៅមានសំណួរ​ជាច្រើនទៀតដែលលោកអ្នកត្រូវសួរខ្លួនឯងដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ឆ្នាំ ២០១៨​ នេះ។ ខាងក្រោមនេះ ជាសំណួរ​សំខាន់ៗចំនួន ១៣ ដែលលោកអ្នកគួរសាកសួរខ្លួនឯងនៅពេលនេះ៖

១.តើមេរៀនសំខាន់ៗបំផុតណាខ្លះដែលអ្នកបានរៀនសូត្រក្នុងឆ្នាំ ២០១៧ នេះ?
២.តើឆ្នាំ ២០១៧ នេះ អ្នកបានផ្លាស់ប្ដូរ ឬ អភិវឌ្ឍខ្លួនអ្វីខ្លះហើយ? ដោយរបៀបណា?
៣.តើអ្វីទៅជាអនុស្សាវរីយដ៏គួរឲ្យចងចាំបំផុតក្នុងឆ្នាំ ២០១៧ នេះ?
៤.តើអ្វីទៅជារឿងរ៉ាវដ៏អាក្រក់បំផុតដែលអ្នកបានជួបនៅក្នុងឆ្នាំ ២០១៧នេះ? ហេតុអ្វីបានជាអ្នកបានជួបរឿងបែបនោះ?
៥.តើអ្វីទៅជាសមិទ្ធផលល្អបំផុតអ្នកសម្រេចបាននៅក្នុងឆ្នាំ ២០១៧នេះ?
៦.តើអ្នកមានសោកស្តាយអ្វីទេនៅក្នុងឆ្នាំ ២០១៧នេះ ? បើមាន តើនោះគឺជាអ្វី?
៧.តើអ្នកមានមោទនភាពចំពោះខ្លួនឯងដែរឬទេនៅក្នុងឆ្នាំ ២០១៧នេះ?
៨.តើអ្វីទៅជាបំណងប្រាថ្នាដែលអ្នកចង់សម្រេចឲ្យបាននៅក្នុងឆ្នាំ ២០១៨ នេះ?
៩.តើអ្នកបានគិតរួចរាល់ហើយឬនៅថា តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចបំណងប្រាថ្នានោះ?
១០.តើមានសកម្មភាពណាខ្លះដែលអ្នកគិតថា អ្នកត្រូវឈប់ធ្វើវានៅក្នុងឆ្នាំ ២០១៨ នេះ? ហេតុអ្វី?
១១.តើអ្នកគិតថា អ្នកគួរមានសក្ដានុពលអ្វីខ្លះដើម្បីសម្រេចបានសមិទ្ធផលរបស់អ្នកក្នុងឆ្នាំ ២០១៨ នេះ?
១២.តើអ្នកត្រូវធ្វើអ្វីខ្លះផ្សេងពីនេះដើម្បីឲ្យឆ្នាំ ២០១៨ របស់អ្នក ល្អប្រសើរជាងឆ្នាំ ២០១៧?
១៣.តើអ្នកចង់បានអ្វីខ្លះ សម្រាប់ឆ្នាំ ២០១៨ នេះ?

សូមរកចម្លើយតាមសំណួរ​នីមួយៗ ទើបលោកអ្នកអាចរកឃើញផ្លូវ ដែលអាចធ្វើឲ្យលោកអ្នកបានត្រៀមខ្លួនរួចរាល់នៅក្នុងឆ្នាំ ២០១៨ នេះ៕

ប្រភព៖ inc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930