អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​ជីវិតសំខាន់ៗ ​២​យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ

មេរៀន​ជីវិតសំខាន់ៗ ​២​យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ

ដើម្បីឆ្ពោះទៅដល់គោលដៅក្នុងជីវិតប្រកបដោយភាពជោគជ័យ ដែលគួរជាទីមោទនភាពរបស់អ្នក ការវង្វេងផ្លូវ ស្នាមរបួសពីការបរាជ័យ ភាពអស់សង្ឃឹម និងការបាត់បង់ជំនឿទុកចិត្តមកលើខ្លួនឯង តែងរមែងកើតមានឡើងចំពោះបុគ្គលដែលមានឆន្ទៈក្លាហានពិតប្រាកដចេញទៅសម្រេចនូវមហិច្ឆតាសម្រាប់ជីវិតរបស់ខ្លួន ជាជាងដេកចាំព្រេងសំណាងធ្លាក់មកពីលើមេឃមកជួយជីវិតពួកគេឲ្យល្អប្រសើរ។ បើអ្នកកំពុងជួបនឹងឧបសគ្គនៅលើដំណើរផ្លូវដើររបស់អ្នក អ្នកមិនត្រូវបោះបង់ឆន្ទៈក្លាហានរបស់អ្នកនោះឡើយ នៅពីក្រោយភាពជោគជ័យរបស់បុគ្គលម្នាក់ សុទ្ធតែជាស្នាមដាននៃភាពបរាជ័យ និងបទពិសោធន៍ជូរចត់ដែលនឹកស្មានមកដល់។ អ្វីដែលសំខាន់នៅក្នុងជីវិត គឺមិនមែនជាភាពបរាជ័យរបស់អ្នកនោះទេ តែជាការណ៍ដែលអ្នកសួរខ្លួនឯងថាតើអ្នកនឹងដោះស្រាយបែបណាជាមួយវា ? និងថាតើអ្នកនឹងធ្វើអ្វីខ្លះដើម្បីឲ្យមានការផ្លាស់ប្ដូរ ? មេរៀន២យ៉ាងខាងក្រោមនេះ គឺជាមេរៀនជីវិតដ៏សំខាន់ពីបុគ្គលជោគជ័យដែលអ្នកយកទៅរៀនសូត្រ៖

១)  ភាពបរាជ័យតែងមកជាគូរទន្ទឹមគ្នានឹងភាពជោគជ័យ៖សមិទ្ធផលដែលអាចបង្កបង្កើតបានមកដោយគ្មានស្នាមបាក់បែក និងប្រេះស្រាំពីអតីតកាលមក តើភាពជោគជ័យបែបនេះនឹងមានអត្ថន័យអ្វីទេសម្រាប់ជាការចងចាំដែលមិនអាចបំភ្លេចបានរបស់អ្នក និងមនុស្សដទៃទៀត ? នៅពេលដែលអ្នកអាចឆ្លងកាត់ការលំបាកនានានៅក្នុងជីវិត ហើយនៅតែមានភាពរឹងមាំ និងសេចក្ដីក្លាហានក្រោកឈរឡើងប្រយុទ្ធនឹងឧបសគ្គមករារាំងដំណើរឆ្ពោះទៅរកគោលដៅ ដោយបដិសេធនូវការឆ្លើយតបទៅវាវិញនូវសេចក្ដីចុះចាញ់ នោះជោគជ័យដែលទទួលបានមកនឹងមានតម្លៃនៅក្នុងជីវិតរបស់អ្នកបំផុត សំខាន់តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរជាមួយនឹងអ្វីដែលអ្នកកំពុងប្រឈម។
២) មានភាពសុទិដ្ឋិនិយមចំពោះខ្លួនឯង៖ នៅក្នុងដំណើរជីវិតនៃការចេញទៅសម្រេចគោលដៅប្រចាំជីវិត អ្នកនឹងចៀសមិនផុតឡើយពីមនុស្សទាំងឡាយដែលមិនមានភាពជឿជាក់លើអ្នក បដិសេធមិនផ្ដល់ឱកាសដល់អ្នក និងមនុស្សដែលចាំតែជាន់ពន្លិចអ្នកឲ្យនៅក្រោមពួកគេជានិច្ច យ៉ាងណាមិញ មនុស្សប្រភេទនេះ មិនសាកសមជាហេតុផលដែលអ្នកត្រូវទោរទន់អារម្មណ៍តាម ហើយបោះបង់ក្ដីស្រមៃរបស់ខ្លួនក្នុងការបញ្ចេញនូវភាពអស្ចារ្យរបស់អ្នកទៅកាន់ពិភពលោកនោះឡើយ។ អ្នកត្រូវមានភាពជឿជាក់លើខ្លួនឯង ហើយពង្រឹងនូវភាពជឿជាក់របស់អ្នកឲ្យមានឥទ្ធិពល ដើម្បីបញ្ជាក់ពួកគេថាអ្វីដែលពួកគេយល់ឃើញទៅលើអ្នកគឺជារឿងខុស៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ eblogfa

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930