អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​អាថ៌កំបាំង​៦​យ៉ាង​​ធ្វើ​ឲ្យ​​Facebook​ជោគជ័យ​ធំធេង​រហូត​ដល់​បច្ចុប្បន្ន​ ​ប្រហែល​ជា​​អ្នក​មិន​ដឹង​!

​អាថ៌កំបាំង​៦​យ៉ាង​​ធ្វើ​ឲ្យ​​Facebook​ជោគជ័យ​ធំធេង​រហូត​ដល់​បច្ចុប្បន្ន​ ​ប្រហែល​ជា​​អ្នក​មិន​ដឹង​!

ប្រ​ភព៖​​ kaboompics.com

Facebook គឺជាបណ្តាញសង្គមដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ចំនួន ១,៧៩ ពាន់លាននាក់ ខណៈបុគ្គលិកបានកើនឡើងដល់ជាង១៥ ៧២៤ នាក់គិតត្រឹមចុងឆ្នាំ២០១៦នេះ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យ Facebookទទួលជោគជ័យដូចបច្ចុប្បន្ននេះ?
១) ចាប់ផ្ដើម និង ដំណើរការរហ័ស៖ ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg មានគំនិតចង់បង្កើត Facebook ជាលើកដំបូងនាពេលលោករៀននៅសាកលវិទ្យាល័យ Harvard ហើយលោកមិនបានសិក្សាពីទីផ្សារ មិនបានសួរមិត្តភ័ក្ដិ និងអ្នកប្រឹក្សាយោបល់ច្រើនពីគំនិតបង្កើតបណ្ដាញសង្គមមួយនេះនោះទេ។ តែលោកបានសម្រេចចិត្តបង្កើតវាឡើងនៅឆ្នាំ២០០៤ ព្រោះលោកគិតថា អ្វីដែលខ្លួនធ្វើនោះគឺពិតជាអាចជោគជ័យ ដូច្នេះហើយបានជាមិនហ៊ានបង្អង់ពេលយូរក្នុងការបង្កើត។
២) មានគំនិតគឺជារឿងធម្មតា តែសំខាន់គឺការអនុវត្ត៖ តាំងពីពេលFacebook ដំណើរការរួចមក មានការប្រទាញប្រទង់គ្នាថា តើវាជាគំនិតរបស់អ្នកណា? ពិតជារបស់លោក Zuckerberg មែនទេ? មានមនុស្សខ្លះលើកឡើងថា នេះមិនមែនជាគំនិតដើមរបស់ Zuckerbergនោះទេ។ តែមិនសំខាន់នោះទេថា វាគំនិតរស់អ្នកណា តែអ្វីដែលសំខាន់នោះលោក Zuckerberg ជាអ្នកធ្វើរហូតជោគជ័យដូចសព្វថ្ងៃ។
៣) ធ្វើឲ្យមានលក្ខណៈសាមញ្ញ៖ ក្រុមហ៊ុនមួយចំនួន បានផលិតផលិតផលខ្លួនស្មុគស្មាញពេកដែលគ្មានអ្នកណាអាចបង្ហាញពីរបៀបប្រើផលិតផលទាំងនោះបានឡើយ។ ដោយឡែក លោក Zuckerberg និងក្រុមហ៊ុន Facebook បានកែសម្រួលបណ្ដាញសង្គមនេះគ្រប់ពេលដើម្បីឲ្យច្បាស់ថា សេវានេះនៅតែងាយស្រួលប្រើជារៀងរហូត។ ដោយសារតែ មានលក្ខណៈសាមញ្ញបែបនេះហើយ បានជាមនុស្សសឹងគ្រប់ស្រទាប់ប្រើប្រាស់វា។
៤) ផ្ដោតលើផលិតផល កុំផ្ដោតខ្លាំងលើពាណិជ្ជកម្មខ្លាំងពេក៖ លោក Mark Zuckerberg មិនបានចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុនទាំងមូលរបស់លោកច្រើនពេកនោះទេប៉ុន្តែលោកចំណាយពេលវេលាយ៉ាងច្រើន ដោយផ្ដោតទៅលើផលិតផលរបស់Facebook (គឺតាមដាន និងអភិវឌ្ឍបណ្ដាញសង្គមជានិច្ច)។ លោកបានចាត់ទុកវាជារឿងអាទិភាព មិនមែនគិតតែរឿងតែចំណូលម្យ៉ាងនោះព្រោះលោកយល់ឃើញថា កាលពីផលិតផលល្អហើយ គឺលុយនឹងរត់រកមិនខាន។
៥) ពូកែជួលបុគ្គលិក និងពូកែបណ្ដេញបុគ្គលិក៖ លោក Zuckerberg លោកធ្លាប់លើកឡើងថា ការបង្កើតក្រុមអស្ចារ្យមួយបាន គឺត្រូវតែ “ជួលមនុស្សបានល្អ” ហើយក៏អាច “បណ្ដេញដែលមិនកើតចេញពីក្រុមហ៊ុនផងដែរ”។ មានន័យថា បើបុគ្គលិកមានស្នាដៃត្រូវតែលើកស្ទួយចំណែកបុគ្គលិកមិនគ្មានសមត្ថភាព គឺមិនគួរនៅនោះទេ។
៦) រក្សាជំហរ និង គោលការណ៍របស់ខ្លួន៖ ក្នុងនាមជាមនុស្ស ត្រូវតែមានគោលការណ៍ និង ជំហរច្បាស់លាស់ ព្រោះបើមិនដូច្នោះទេ គឺមិនងាយជោគជ័យក្នុងជីវិតនោះឡើយ ព្រោះតែត្រូវកែនេះកែនោះទៅតាមការចង់បានរបស់អ្នកដទៃ។ សម្រាប់ Mark Zuckerberg តែងប្រកាន់គោលការណ៍របស់ខ្លួនឯងយ៉ាងម៉ឺងម៉ាត់ ជាហេតុនាំ Facebookជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ៕
ដោយ៖ រតនា វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30