អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ៧​ជំហាន​ដែល​​ត្រូវ​ធ្វើ​​ ដើម្បី​ «បំពេញ​ការងារ​ប្រកប​ដោយ​ថាមពល​នៅ​ពេល​ព្រឹក​​»

៧​ជំហាន​ដែល​​ត្រូវ​ធ្វើ​​ ដើម្បី​ «បំពេញ​ការងារ​ប្រកប​ដោយ​ថាមពល​នៅ​ពេល​ព្រឹក​​»

៧​ជំហាន​ដែល​​ត្រូវ​ធ្វើ​​ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ថាមពល​នៅ​ពេល​ព្រឹក​​

ប្រ​ភព៖​​ https://unsplash.com

ពេលព្រឹកព្រលឹម ជាពេលវេលាល្អបំផុតដែលអាចបំពេញកិច្ចការងារបានប្រកបដោយថាមពលសម្រាប់មនុស្សភាគច្រើន។ ក៏ប៉ុន្តែមិនប្រាកដថា មនុស្សភាគច្រើនអាចធ្វើការប្រកបដោយផលិតភាពរាល់ព្រឹកនោះទេ។ ខាងក្រោមនេះជាវិធី ធ្វើឱ្យអ្នកបំពេញការងារបានប្រកបដោយថាមពលបាន៖
១) ពិនិត្យមើលថាមពលជាជាងពេលវេលា
បើអ្នកចំណាយពេលគិតពីចំណុចនេះបន្តិច អ្នកប្រហែលជាដឹងថា អ្នកមានភាពល្អប្រសើរជាងមុនក្នុងការបំពេញការងារ។ នៅពេលក្រោកពីដំណេក មនុស្សយើងមានអារម្មណ៍ល្អដូច្នេះគេអាចមើលមេរៀន ឬក៏សិក្សាអ្វីមួយងាយយល់ និងចង់ចាំបានល្អ ហើយចូរគិតពីសុខភាពផងដែរ ដោយធ្វើការហាត់ប្រាណដើម្បីបង្កើនថាមពលសុខភាពរបស់អ្នក។
២) ត្រៀមអ្វីត្រូវធ្វើនៅពេលយប់ជាមុន
អ្នកមិនចាំធ្វើប្រការនេះឲ្យបានរាល់ថ្ងៃពេកទេ គឺគ្រាន់តែថានៅពេលអ្នកមានអ្វីត្រូវធ្វើនៅថ្ងៃស្អែកជាចាំបាច់នោះ អ្នកគួរចំណាយពេលប្រហែល ១០នាទីរៀបចំកិច្ចការនោះសម្រាប់ពេលយប់។ បើចាំដល់ព្រឹកស្អែក អ្នកប្រហែលជាចំណាយពេលច្រើនម៉ោងដើម្បីធ្វើកិច្ចការនោះ។
៣) បិទទូរស័ព្ទហើយយកទៅទុកនៅបន្ទប់ផ្សេង
ប្រការនេះគឺចង់ឲ្យលោកអ្នកកុំនឹកចង់ឆែកមើលអត្ថបទសារ Facebook ឬ Twitter និងអ្វីផ្សេងទៀតនៅក្នុងម៉ោងពេលធ្វើការងារជាពេលវេលាដែលអ្នកបែងចែកឲ្យច្បាស់នៅក្នុងការបំពេញការងារអ្នកឲ្យមានន័យ។
៤) ធ្វើការនៅកន្លែងត្រជាក់
នៅត្រង់ចំណុចនេះ គឺស្ទើរតែគ្រប់គ្នាតែងតែប្រាថ្នាចង់បាន។ ព្រោះធ្វើការនៅកន្លែងត្រជាក់គឺមានផាសុកភាពស្រួលជាងនៅកន្លែងក្ដៅ តែកុំឲ្យត្រជាក់ពេក។ ក្ដៅពេកធ្វើឲ្យថប់អារម្មណ៍ តែបើត្រជាក់ពេកក៏ធ្វើឲ្យស្ពឹកដៃជើងដែរ។
៥) កុំព្យាយាមអង្គុយយូរពេក
ចំណុចនេះងាយយល់ខ្លាំងណាស់ ព្រោះថា បើយើងអង្គុយយូរពេក វានាំឲ្យស្លាក់ ស្ពឹកស្រពន់ ឬមិនចេញខ្យល់ជាដើម។ ដូច្នេះយកល្អ គួរតែក្រោកដើរ ឬឈររលាស់ដៃជើងដើម្បីសម្រួលអារម្មណ៍ និងខ្យល់អុកស៊ីហ្សែន។
៦) ទទួលយករសជាតិល្អៗដើម្បីការងារ
អ្នកគួរតែទទួលទានអាហារដែលមានសារជាតិគ្រប់គ្រាន់នៅពេលព្រឹកដើម្បីធ្វើឲ្យខួរក្បាលអ្នកគិតពីការងារបានល្អប្រសើរ។ អាហារពេលព្រឹកជាចំណែកដ៏សំខាន់មួយចំពោះខួរក្បាលយើង ព្រោះខួរក្បាលយើងធ្វើចលនាគ្រប់ពេល។
៧) បង្កើនទម្លាប់ធ្វើអ្វីម្យ៉ាងមុនចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក
មនុស្សម្នាក់ៗមានទម្លាប់ធ្វើអ្វីមួយផ្សេងៗគ្នានៅពេលព្រឹក។ អ្នកខ្លះមានទម្លាប់ហូបទឹកមួយកែវ អ្នកខ្លះទៀតចូលចិត្តហាត់ប្រាណប្រមូលអារម្មណ៍ធ្វើសមាធិ រីឯអ្នកផ្សេងទៀតមានចំណូលចិត្តលេងហ្គេមដើម្បីបង្កើនគំនិតនិងភាពឆ្លាតវៃរបស់ពួកគេ។ ទោះយ៉ាងណា យុទ្ធសាស្ត្រទាំង៧ខាងលើនេះមិនអាចកើតឡើងស្របគ្នាបានទេ គឺវាគ្រាន់តែជាការថ្លឹងថ្លែងមើលរៀងរាល់ព្រឹកថាតើ អ្នកសម្រេចបានថ្ងៃទាំងស្រុងរបស់អ្នកឬយ៉ាងណាប៉ុណ្ណោះ។ នេះជាឱកាសដែលជារឿយៗធ្វើការកំណត់ពីជីវិតដែលយើងរស់នៅ សុខភាពដែលយើងមាន និងការងារដែលបង្កើត៕

ប្រែសម្រួល៖ សីហា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930