ជំនាញ​ទន់៤យ៉ាង ដែលបុគ្គល​ជោគជ័យ​ពិត​ប្រាកដ​មាន - Biz Khmer

ជំនាញ​ទន់៤យ៉ាង ដែលបុគ្គល​ជោគជ័យ​ពិត​ប្រាកដ​មាន

ផ្សាយចេញ ៖ 28-Dec-2016 9:20 am

ប្រ​ភព៖​​ CC0 Public Domain

ជំនាញដែលអ្នករៀននៅមហាវិទ្យាល័យឬការបណ្ដុះបណ្ដាលការងារភាគច្រើនផ្តោតសំខាន់ទៅលើជំនាញរឹងដែលអ្នកត្រូវការសម្រាប់ការងារណាមួយ។ ប៉ុន្តែ វាមានជំនាញទន់ជាច្រើនទៀតដែលអាចមានសារៈសំខាន់ជាងជំនាញរឹងទៅទៀត។  ដូច្នេះបើចង់ជោគជ័យក្នុងជីវិត មិនមែនត្រឹមតែខិតខំរៀនជំនាញរឹងនោះទេ ប៉ុន្តែអ្នកខិតខំអភិវឌ្ឍជំនាញទន់ឲ្យខ្លាំងទៀត។ សម្រាប់ បុគ្គលជោគជ័យសុទ្ធតែមានជំនាញទន់ខាងក្រោមនេះ៖


) ជំនាញទំនាក់ទំនង៖ អ្នកប្រហែលជាមានគំនិតអស្ចារ្យជាងគេនៅកន្លែងការងារ ប៉ុន្តែប្រសិនជាអ្នកមិនចេះផ្ទេរគំនិតដែលអ្នកមានឲ្យបានល្អនោះទេ អ្នកក៏មិនអាចជោគជ័យទៅណាដែរ។ ការចេះពីជំនាញទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់ក្នុងការងារនិងក្រុមរបស់អ្នក។


) ការសម្រេចចិត្ត៖ មនុស្សដែលពូកែសម្រេចចិត្តគឺជាមនុស្សដែលគេចង់បាននិងអាចធ្វើការនៅក្នុងឋានៈណាមួយក៏បាន។ សមត្ថភាពក្នុងការសម្រេចចិត្តពិតជាសំខាន់ដែលអាចជួយអ្នកដើរទៅមុខបាន។


) សច្ចធម៌៖ សច្ចធម៌នៅកន្លែងការងារមានន័យថា អ្នកទទួលស្គាល់កំហុសដែលខ្លួនឯងប្រព្រឹត្តឬអ្នកនឹងធ្វើនូវអ្វីដែលអ្នកបាននិយាយ។ មនុស្សនឹងគោរពនិងស្រឡាញ់មនុស្សដែលមានសច្ចធម៌។


) ផ្ដោតអារម្មណ៍៖ ការផ្ដោតអារម្មណ៍ទៅលើការងារគឺជាជំនាញមួយដ៏សំខាន់។ វាមិនត្រឹមតែសន្សំពេលវេលា ថែមទាំងប្រាកដថាអ្នកមិនដើរថយក្រោយ៕


ប្រែសម្រួល៖ អឹុង មុយយូ


ប្រភព៖ www.cnbc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared