អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​បើ​មាន​ទម្លាប់​អាក្រក់​ទាំង​៤​​នេះ ​ទោះបី​ជា​សេដ្ឋី​ក៏​ត្រូវ​ធ្លាក់​ខ្លួន​ក្ររហាម​វិញ​ដែរ

​បើ​មាន​ទម្លាប់​អាក្រក់​ទាំង​៤​​នេះ ​ទោះបី​ជា​សេដ្ឋី​ក៏​ត្រូវ​ធ្លាក់​ខ្លួន​ក្ររហាម​វិញ​ដែរ

ប្រ​ភព៖​​ https://pixabay.com/

អ្វីក៏ដោយកើតឡើងសុទ្ធតែមិនមែនមកពីភាពចៃដន្យនោះទេ។ មហាសេដ្ឋីដែលធ្លាប់តែមានសេរីភាពផ្នែកហិរញ្ញវត្ថុ មានភាពសប្បាយរីករាយក្នុងការចាយវាយ និងអាចបំពេញតាមសេចក្ដីត្រូវការរបស់ខ្លួនបានយ៉ាងច្រើនអនេកនៅក្នុងជីវិត ក៏ស្រាប់តែធ្លាក់ទៅក្នុងសភាពត្រូវអស់ប្រាក់ចាយវាយពីហោប៉ៅយ៉ាងមិនអស់ចិត្ត។ ទាំងនេះ មិនមែនជារឿងចៃដន្យរបស់បុគ្គលដែលត្រូវជួបនឹងស្ថានភាពបែបនេះនោះឡើយ ពួកគេប្រើប្រាស់លុយរបស់ខ្លួនមិនសម្របទៅតាមក្បួនត្រឹមត្រូវ ដែលមហាសេដ្ឋីដទៃទៀតតែងប្រកាន់ខ្ជាប់ខ្ជួនជានិច្ចនោះ។ នៅពេលអ្នកបានងាកមកស្វែងយល់ពីទម្លាប់អាក្រក់ដែលជាដើមហេតុនៃការអស់ប្រាក់ពីហោប៉ៅរបស់មហាសេដ្ឋីមួយចំនួនរួច អ្នកក៏អាចចៀសវាងពីទម្លាប់ទាំងនេះ ដើម្បីរក្សាទ្រព្យរបស់អ្នកឲ្យប្រកបដោយភាពឆ្លាតវៃបានដែរ។

១) មិនតាមដានពីការចំណាយរបស់ខ្លួន៖  ការមើលមិនឃើញពីសារៈសំខាន់នៃការតាមដាន កត់សម្គាល់ពីការចំណាយជាប្រចាំរបស់ខ្លួននោះឡើយ និងស្ទើរតែមិនអាចប្រាប់អ្នកបានផងថារាល់ការចំណាយរបស់ពួកគេបានចាយវាយទៅលើអ្វីខ្លះ។ ពួកគេមើលរំលងមិនត្រួតពិនិត្យទៅលើការចំណាយកំបិុកកំប៉ុក ដូចជាការបរិភោគអាហារនៅតាមហាង ការដើរផ្សារទិញអីវ៉ាន់ជាដើម ដើម្បីបញ្ជាក់មើលថាតើមានការគិតលុយច្រឡំឬអត់ ដែលទោះជាការចំណាយបន្តិចបន្តួចពិតមែន តែនៅពេលរឿងបែបនេះកើតឡើងដោយការធ្វេសប្រហែសច្រើនដងនោះ វានឹងអាចបង្កជាបញ្ហាធំរាលដាលដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកគេនៅថ្ងៃមុខដោយមិនអាចរំពឹងទុកបាន។
២) ទិញរបស់ប្រើប្រាស់ថ្លៃៗ និងទិញតាមអារម្មណ៍របស់ខ្លួន៖ ការប្រើអារម្មណ៍របស់ខ្លួនជាអ្នកតម្រង់ទិសទៅលើការចាយវាយ ដូចជានៅពេលអារម្មណ៍មិនល្អ ពួកគេនឹងចំណាយច្រើនលើសម្ភារៈថ្លៃៗ ដើម្បីបន្ធូរអារម្មណ៍ និងភាពតានតឹងរបស់ខ្លួន ដែលការចំណាយតាមអារម្មណ៍បែបនេះ នាំពួកគេឲ្យដកលុយពីហោប៉ៅយ៉ាងច្រើនដោយមិនដឹងខ្លួន និងជាហេតុនាំឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេមិនយូរមិនឆាប់នោះឡើយ។ ខុសពីមហាសេដ្ឋីផ្សេងទៀត ដែលទោះជាដំណាក់កាលនៃជីវិតរបស់ពួកគេមានប្រាក់ចាយវាយច្រើនក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់នូវគំនិតសន្សំសំចៃទៅលើការចំណាយរបស់ខ្លួនដែរ។
៣) មិនមានចរន្តប្រាក់ចំណូលច្រើនផ្លូវ៖ ការមានចរន្តប្រាក់ចំណូលច្រើនផ្លូវពិតជាផ្ដល់ជាប្រយោជន៍ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អប្រសើរ ព្រោះថានៅពេលកត្តាខាងក្រៅដែលមិនអាចស្មានដឹងទុកមុនអាចកើតឡើងដូចជា ការធ្លាក់ចុះនៃប្រព័ន្ធសេដ្ឋកិច្ចជាដើម នៅពេលចរន្តប្រាក់មួយរបស់អ្នកមានបញ្ហា អ្នកនៅមានចរន្តប្រាក់ផ្សេងៗដទៃទៀតមកជួយទប់ជ្រែងដល់ចរន្តប្រាក់ដែលកំពុងមានបញ្ហានោះបាន ដែលចំណុចនេះ គឺជាអ្វីដែលអ្នកមិនគួរមើលរំលងឡើយ។
៤) ពួកគេជាវិនិយោគិនដែលខ្វះនូវភាពអត់ធ្មត់៖ ផ្ទុយពីវិនិយោគិនដែលមានចក្ខុវិស័យវែងឆ្ងាយ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អ មហាសេដ្ឋីប្រភេទនេះ ធ្វើការវិនិយោគដោយផ្អែកទៅតាមអារម្មណ៍របស់ខ្លួន ហើយដកភាគហ៊ុនរបស់ខ្លួនចេញយ៉ាងភ័យស្លន់ស្លោនៅពេលបញ្ហាងើបមុខឡើងមក។ ម្យ៉ាងទៀត ដោយសារយល់ថាខ្លួនមានភាពជោគជ័យក្នុងការបង្កើតលុយមកហើយនោះ ពួកគេក្រអឺតក្រទមមិនត្រូវការពាក្យណែនាំរបស់អ្នកជំនាញផ្នែកវិនិយោគនោះទេ ហើយចចេសរឹងរូសដើរតាមផ្លូវដើរដ៏ឆ្លាតវៃរបស់ខ្លួន ឬជាជំនឿខុសឆ្គងដែលគ្មានភស្តុតាងជាក់ស្ដែងមកបញ្ជាក់៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728