អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ការ​ស្រាវជ្រាវ​​​​​​​បាន​បង្ហាញ​ពី​ភាព​ខុសគ្នា​១០ចំណុច​ ដែល​គំនិត​​​​អ្នក​មាន ​ខុស​ពី​អ្នក​ក្រ​ដូចម្តេច​ខ្លះ! ​

ការ​ស្រាវជ្រាវ​​​​​​​បាន​បង្ហាញ​ពី​ភាព​ខុសគ្នា​១០ចំណុច​ ដែល​គំនិត​​​​អ្នក​មាន ​ខុស​ពី​អ្នក​ក្រ​ដូចម្តេច​ខ្លះ! ​

ប្រ​ភព៖​​ stevepb

លោក Thomas C. Corley ដែលជាអ្នកនិពន្ធសៀវភៅរបស់អាមេរិកដ៏ល្បីល្បាញ “Rich Habits” បានស្រាវជ្រាវរកឃើញពីភាពខុសគ្នានៃការគិតរបស់អ្នកមាន និង អ្នកក្រ។ ជាលទ្ធផលស្រាវជ្រាវរបស់លោកបានបង្ហាញថា គំនិតរបស់អ្នកមាន និងអ្នកក្រ ពិតជាភាពខុសគ្នាស្រលះដែលនេះជាមូលហេតុបានធ្វើឲ្យបុគ្គលខ្លះក្លាយជាអ្នកមាន និង បុគ្គលខ្លះទៀត នៅតែមិនរួចផុតពីភាពក្រីក្រ។

ខាងក្រោមនេះ ជាលទ្ធផលសំខាន់ៗនៃការស្រាវជ្រាវរបស់លោករវាងគំនិតរបស់អ្នកមាន និងអ្នកក្រ៖

១) អ្នកក្រ ៩០% គិតថា មានឬក្រ អាស្រ័យលើព្រេងវាសនារបស់មនុស្សម្នាក់ៗ ខណៈដែលអ្នកមាន ១០% ជឿលើចំណុចនេះ។

២) អ្នកក្រ ១៣% គិតថា ពួកគេនឹងជោគជ័យនៅក្នុងជីវិតរបស់ពួកគេខណៈដែល អ្នកមាន ៤៣% គិតថា ពួកគេបានជោគជ័យ ឬ នឹងជោគជ័យក្នុងឆាកជីវិតរបស់ពួកគេ។

៣) អ្នកក្រ ១១% គិតថា ភាពច្នៃប្រឌិត មានសារសំខាន់សម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ ខណៈដែលអ្នកមាន៧៥% គិតថា ភាពច្នៃប្រឌិតពិតជាមានសារសំខាន់សម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។

៤) អ្នកក្រ ៨០% គិតថា ជោគជ័យអាស្រ័យលើកត្តាពូជពង្ស ខណៈដែលអ្នកមានត្រឹមតែ ៣% ប៉ុណ្ណោះដែលគិតថា ជោគជ័យអាចអាស្រ័យលើកត្តាពូជពង្សដែរ។

៥) អ្នកក្រ ១៨% គិតថា មាន ឬ ក្រដោយសារមកពីខ្លួនឯង ខណៈដែលអ្នកមាន ៧៩% គិតថា មានឬក្រ ដោយសារមកពីខ្លួនឯង។

៦) អ្នកក្រ ៧៧% គិតថា អ្នកមាន ធ្វើរឿងបោកប្រាស់ដើម្បីបានលុយ ខណៈដែលអ្នកមាន ១៥% គិតថា អ្នកមានធ្វើរឿងបោកប្រាស់ដើម្បីរកលុយ។

៧) អ្នកក្រ ៩០% គិតថា អ្នកមាន មានលុយដោយសារតែបានមកពីកេរ្តិ៍ដំណែលពីឪពុកម្ដាយ គ្រួសារ ឬ សាច់ញាតិជាដើម ខណៈដែលអ្នកមានត្រឹមតែ ៥% ប៉ុណ្ណោះដែលគិតថា ពួកគេមានលុយដោយសារតែកេរ្តិ៍ដំណែលពីឪពុកម្ដាយ គ្រួសារ ឬ សាច់ញាតិ។

៨.អ្នកក្រ ២២%គិតថា ក្តីសង្ឃឹមមានសារសំខាន់ដើម្បីភាពជោគជ័យ ខណៈដែលអ្នកមាន ៥៤% គិតថា ក្តីសង្ឃឹមពិតជាមានសារសំខាន់ដើម្បីភាពជោគជ័យ។

៩) អ្នកក្រត្រឹមតែ ៥% ប៉ុណ្ណោះដែលគិតថា អ្នកមានជាមនុស្សល្អ ប្រឹងប្រែងធ្វើការ និង មានភាពស្មោះត្រង់ ខណៈដែលអ្នកមាន ៧៨% គិតថា អ្នកមានជាមនុស្សល្អ ប្រឹងប្រែងធ្វើការ និង មានភាពស្មោះត្រង់។

១០) អ្នកក្រ ៥២% គិតថា អ្នកមាន មានលុយច្រើនដោយសារតែព្រេងសំណាង ខណៈដែលអ្នកមានត្រឹមតែ ៤% ប៉ុណ្ណោះគិតថា ទ្រព្យសម្បត្តិលុយកាក់បានមកពីព្រេងសំណាង៕

ប្រភព៖ richhabits

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930