អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > រឿង​៣​យ៉ាង​ អ្នក​មិន​ត្រូវ​និយាយ​​ដាច់​ខាត​​​ពេល​សម្ភាសន៍​ចាកចេញ​ពី​ក្រុមហ៊ុន​ ​ក្រែង​នាំ​ទុក្ខ​ដាក់​ខ្លួន

រឿង​៣​យ៉ាង​ អ្នក​មិន​ត្រូវ​និយាយ​​ដាច់​ខាត​​​ពេល​សម្ភាសន៍​ចាកចេញ​ពី​ក្រុមហ៊ុន​ ​ក្រែង​នាំ​ទុក្ខ​ដាក់​ខ្លួន

ប្រ​ភព៖​​ fthmb.tqn.com

ការ​សម្ភាស​ចាកចេញ​ពី​ការងារ កើត​មាន​ឡើង​នៅ​ពេល​អ្នក​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​បច្ចុប្បន្ន​របស់​អ្នក ដែល​ជំហាន​បន្ទាប់​មុន​នឹង​អ្នក​ចាកចេញ អ្នក​ត្រូវ​បាន​តម្រូវ​ឲ្យ​បំពេញ​នូវ​ឯកសារ​មួយ​ចំនួន និង​មាន​បទ​សម្ភាស​ធ្វើការ​សាកសួរ​អ្នក​នូវ​សំណួរ​ដែល​ចង់​ដឹង​ពី​មូលហេតុ​ចាកចេញ​របស់​អ្នក និង​ទីកន្លែង​ដែល​អ្នក​មាន​គោលដៅ​ត្រូវ​ទៅ​បន្ទាប់។ យ៉ាងណាមិញ ទោះ​ជា​អ្នក​បាន​សម្រេច​ចិត្ត​ធ្វើការ​ចាកចេញ​ដោយ​មូលហេតុ​ផ្ទាល់ខ្លួន​ដែល​អ្នក​មាន​បញ្ហា​ជាមួយ​ផ្នែក​ណាមួយ​នៃ​ក្រុមហ៊ុន​ក៏​ដោយ ក៏​អ្នក​គួរ​បន្សល់​ទុក​នូវ​ការ​ចងចាំ​ល្អៗ​របស់​អ្នក​សម្រាប់​អ្នក​ធ្លាប់​ធ្វើការ​ជាមួយ​អ្នក​នោះ​ដែរ។ ខាងក្រោម​នេះ គឺ​ជា​រឿង​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ហាម​ដាច់ខាត​មិន​ត្រូវ​និយាយ​ក្នុង​ការ​សម្ភាស​ចាកចេញ​របស់​អ្នក៖

១) ស្អប់៖ ពាក្យ “ស្អប់” នេះ​មាន​ទម្ងន់​ធ្ងន់​សម្បើម​ណាស់ ដែល​វា​ពិតជា​មិន​សមរម្យ​ទាល់តែ​សោះ​សម្រាប់​អ្នក​យក​វា​មក​ប្រើប្រាស់​និយាយ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​បច្ចុប្បន្ន​នេះ​ទៅកាន់​អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស​របស់​អ្នក។ ជា​ការ​ល្អ​ប្រសើរ​បំផុត បើ​សិន​ជា​អ្នក​មាន​មតិ​ស្ថាបនា មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​ជា​ចន្លោះ​ប្រហោង​របស់​ក្រុមហ៊ុន​ដែល​ធ្វើឲ្យ​អ្នក​មិន​ពេញចិត្ត និង​បង្អាក់​ដល់​ដំណើរការណ៍​រីកចម្រើន​របស់​អ្នក អ្នក​អាច​និយាយ​យ៉ាង​ស្មោះត្រង់​នូវ​ចំណុច​មិន​ល្អ​ទាំងនោះ​ដោយ​ប្រកាន់​យក​នូវ​ការ​គោរព និង​ភាព​ថ្លៃថ្នូរ​ចំពោះ​អ្នក​ដទៃ និង​ចៀសវាង​នូវ​ការ​យល់​តែ​ពី​អារម្មណ៍​របស់​ខ្លួន។
២) អន់​បំផុត៖ មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ការ​រៀបរាប់​ពី​ចំណុច​ណាមួយ​ដែល​អ្នក​មិន​ពេញចិត្ត​ដោយ​បញ្ចូល​នូវ​ពាក្យ “អន់​បំផុត” មិន​ថា​តែ​ចំពោះ​ប្រធាន​របស់​អ្នក ឬ​អ្នក​រួម​ការងារ​របស់​អ្នក ឬ​បញ្ហា​ផ្សេងៗ​នោះ​ទេ បើ​អ្នក​យក​អារម្មណ៍​បណ្ដោះ​អាសន្ន​របស់​ខ្លួន​នា​ពេល​នេះ​ជា​ធំ នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​នា​ពេល​អនាគត​ជាក់​ជា​មិនខាន។ បើ​អ្នក​មិន​ពេញចិត្ត​នឹង​អ្វី​មួយ​ក្នុង​ក្រុមហ៊ុន​កន្លង​មក អ្នក​ត្រូវ​ចាំ​ថា​គួរ​បកស្រាយ​ពី​បញ្ហា​ទាំងនោះ​ដោយ​ឈរ​លើ​ផ្នត់​គំនិត​នៃ​ការ​ស្ថាបនា​ជានិច្ច ក្នុង​ករណី​ប្រធាន​ដែល​សម្ភាស​អ្នក​នោះ ផ្លាស់ប្ដូរ​ការងារ ហើយ​អ្នក​មាន​ឱកាស​ជួប​ពួកគេ​ទៀត យ៉ាង​ហោច​ណាស់ ក៏​ពួកគេ​មាន​រឿង​ល្អៗ​ដែល​ត្រូវ​និយាយ​ពី​អ្នក​ប្រាប់​ទៅ​អ្នក​ដទៃ​ដែរ។
៣) មតិ​ស្ថាបនា​ដែល​មាន​លក្ខណៈ​មិន​ច្បាស់លាស់៖ អ្នក​ត្រូវ​បែងចែក​ឲ្យ​ច្បាស់​នូវ​ការ​រិះគន់​ដែល​គ្មាន​ហេតុផល និង​ការ​ស្ថាបនា​ដែល​មាន​ហេតុផល​ក្នុង​គោលបំណង​កែ​ប្រែ​ស្ថានការណ៍​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​ក្រុមហ៊ុន​មុន​ពេល​អ្នក​ចាកចេញ។ អ្នក​ត្រូវ​ផ្ដល់​នូវ​ហេតុផល ទិន្នន័យ​ជា​ព័ត៌មាន​ប្រកប​ដោយ​ភាព​ច្បាស់លាស់ ថា​ហេតុអ្វី​អ្នក​យល់​ថា​អ្វី​មួយ​នោះ​ជា​បញ្ហា​សម្រាប់​អ្នក ដែល​ជា​មូលហេតុ​នៃ​ការ​ចាកចេញ​របស់​អ្នក ហើយ​បើ​ទោះ​ជា​ប្រធាន​របស់​អ្នក​អាច​មិន​យល់ស្រប​នឹង​អ្នក​ក៏​ពិត​មែន តែ​អ្នក​នឹង​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​ដ៏​ល្អ​របស់​ពួកគេ​នៅ​ពេល​ក្រោយ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.cheatsheet.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031