អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មនុស្ស​ជោគជ័យ​ជា​ច្រើន​កកើត​ឡើង​បាន ដោយ​សារ​​គេ​អនុវត្ត​តាម​វិធី​ទាំង​នេះ​យ៉ាង​ខ្ជាប់ខ្ជួន

មនុស្ស​ជោគជ័យ​ជា​ច្រើន​កកើត​ឡើង​បាន ដោយ​សារ​​គេ​អនុវត្ត​តាម​វិធី​ទាំង​នេះ​យ៉ាង​ខ្ជាប់ខ្ជួន

ប្រ​ភព៖​​ pixabay.com

​មនុស្ស​ជោគជ័យ​មានលក្ខណៈពិសេស ដែលយើងអ្នក​មិន​ដឹង​ឡើយ​ថា​ គេ​ជោគជ័យ​បាន​ដោយ​វិធី​ណា​ទេ​។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​​ដឹង​៖

១) ពួក​គេ​មិន​ដែល​ឃើញ​ខ្លួន​ឯង​ថា​ជា​មនុស្ស​ជោគជ័យ​ទេ​៖ ពេល​គេ​ជោគជ័យ​មួយ​ហើយ គេ​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ទី​២​ទៀត។ ពួក​គេ​តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដើម្បី​ឲ្យ​ដល់​ចំណុច​ចុង​ក្រោយ​បំផុត​ទើប​ឈប់។ គេ​តែង​គិត​ថា​ «ភាព​ជោគជ័យ​គឺ​ជា​ដំណើរ​ទៅ​ឆ្ងាយ មិន​មែន​គោលដៅ​ដែល​អ្នក​ដល់​នោះ​ទេ​» ។

២) ពួក​គេ​ចូលចិត្ត​ឈ្នះ​លើ​រឿង​អ្វី​ដែល​តូច​ៗ​៖ ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ​រឿង​ធំៗ បាន​លុះ​ត្រា​អ្នក​តែង​តែ​ឈ្នះ​រឿង​តូច​ៗ​សិន។ បើ​សិន​ជា​អ្នក​ចង់​សាងសង់​មហាកំពែង​ធំ​មួយ​កុំ​ឲ្យ​សត្រូវ​ឈ្លានពាន​ អ្នក​ត្រូវ​រៀប​​ថ្ម​តូច​ៗ​នោះ​លើ​គ្នា​ឲ្យ​បាន​ច្រើន​សិន ទើប​សម្រេច​បាន​មហា​កំពែង​ធំ​នោះ​បាន​​។

៣) ដឹង​ពី​ភាព​ខ្លាំង​និង​ខ្សោយ​របស់​ខ្លួន​៖ ដើម្បី​ជោគជ័យ​បាន អ្នក​ត្រូវ​ដឹង​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​ខ្លួន​ឯង​។ ភាព​ជោគជ័យ​មាន​ទៅ​បាន ​លុះ​ត្រា​អ្នក​ឈប់​ធ្វើ​អ្វី​ដែល​អ្នក​​គ្មាន​សមត្ថភាព​ធ្វើ ហើយ​ចាប់​ផ្ដើម​យក​ចិត្ត​ទុកដាក់​លើ​អ្វី​ដែល​អ្នក​ពូកែ​។

៤) ក្លាហាន​និង​ចិត្តសឿង​៖ មាន​គំនិត​រកស៊ី​​ល្អ មាន​ផលិតផល​ល្អ អាច​​នឹង​វាយ​យក​ឈ្នះ​គេ​បាន​ តែ​អ្នក​មិន​ចិត្តសឿង​ អ្នក​នៅ​តែ​គ្មាន​ថ្ងៃ​ជោគជ័យ​ដដែល៕
ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ addicted2success

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930