អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ធាតុ​ផ្សំ​សំខាន់ ​៣​យ៉ាង​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​អ្នក​ក្នុង​ការ​អូសទាញ​អ្នក​ដទៃ

ធាតុ​ផ្សំ​សំខាន់ ​៣​យ៉ាង​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​អ្នក​ក្នុង​ការ​អូសទាញ​អ្នក​ដទៃ

ប្រ​ភព៖​​ https://pixabay.com/

ការ​អូសទាញ​អ្នក​ដទៃ​ឲ្យ​យល់​ព្រម​អនុវត្ត​ទៅ​តាម​បំណង​របស់​អ្នក​បាន​ដោយ​ជោគជ័យ អ្នក​មិន​អាច​សម្រេច​វា​បាន​ដោយ​ខណៈ​ពេល​មួយ​ភ្លែត​ដែល​អ្នក​និយាយ​ទៅ​កាន់​ពួកគេ​នោះ​ឡើយ។ មនុស្ស​ជុំវិញ​ខ្លួន​អ្នក អាច​មាន​ភាព​អត់ធ្មត់​លះបង់​ពេលវេលា​របស់​ពួកគេ ដើម្បី​ព្យាយាម​ស្ដាប់​ពី​គំនិត​របស់​អ្នក​បាន ដរាប​ណា​អ្នក​មាន​អ្វី​ឲ្យ​គេ​ជឿជាក់ និង​មាន​ទំនុក​ចិត្ត​លើ​អ្នក​ជា​មុន​សិន។ ការ​បណ្ដុះ​បាន​នូវ​ទំនុក​ចិត្ត​របស់​ពួកគេ​មក​លើ​អ្នក​បាន អ្នក​មិន​មែន​ប្រើប្រាស់​ល្បិចកល​បោកប្រាស់ សម្ដែង​នៅ​នឹង​មុខ​ពួកគេ​ថា​អ្នក​ជា​មនុស្ស​ល្អ ឬ​វិធី​មិន​ថ្លៃថ្នូរ​ផ្សេងៗ​ដើម្បី​ទិញ​ទឹកចិត្ត ក៏​ដូច​ជា​ទំនុក​ចិត្ត​ពី​ពួកគេ​នោះ​ឡើយ។ អត្តចរិត​ល្អ​ពិត​ប្រាកដ​របស់​អ្នក គឺ​ជា​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​បណ្ដុះ​នូវ​ទំនុក​ចិត្ត​ពួកគេ​បាន ដែល​អាច​ធ្វើ​បែប​នេះ​បាន អ្នក​ត្រូវ​មាន​ធាតុ​ផ្សំ​សំខាន់​ទាំង​៣​យ៉ាង​ដូច​ខាងក្រោម​នេះ៖

១) បង្កើន​នូវ​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ដែល​យល់​ពី​ចិត្ត​ថ្លើម​គ្នា​ជាមួយ​ពួកគេ៖ តាម​វិធី​ណា​ទើប​អ្នក​អាច​បង្កើន​នូវ​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​ជាមួយ​ពួកគេ ដែល​ភាគី​ទាំង​សងខាង​មាន​ស្មារតី​ដុះដាល​ចេញ​ពី​ចិត្ត​ក្នុង​ការ​ព្យាយាម​ស្វែង​យល់​ពី​គ្នា​ទៅវិញ​ទៅមក​បាន​នោះ? ពិត​ណាស់ ដើម្បី​ឲ្យ​អ្នក​ដទៃ​យល់​ពី​អ្នក និង​គំនិត​ដែល​អ្នក​ចង់​អូសទាញ​ពួកគេ​ឲ្យ​យល់​ព្រម​តាម អ្នក​ត្រូវ​ព្យាយាម​យល់​ពី​ពួកគេ​ជា​មុន​សិន។ បើ​អ្នក​មិន​ស្គាល់​ពី​ពួកគេ​ច្បាស់​ផង ថា​តើ​អ្នក​អាច​មាន​ឥទ្ធិពល​ទៅលើ​ពួកគេ​បាន​ដោយ​របៀប​ណា ហើយ​ទំនាក់ទំនង​បែប​នេះ​អាច​កើត​ឡើង​បាន លុះ​ត្រា​តែ​អ្នក​ហ៊ាន​លះបង់​ពេលវេលា និង​មាន​ភាព​អត់ធ្មត់​ជា​ចាំបាច់។

២) យល់​ឲ្យ​ច្បាស់​ពី​គោល​បំណង​របស់​ខ្លួន៖ ក្រោយ​ពី​វិនិយោគ​ទៅលើ​សម្ពន្ធភាព​របស់​អ្នក​ដោយ​សន្សឹមៗ​រួច​មក បើ​អ្នក​ចង់​អូសទាញ​ពួកគេ​ឲ្យ​សម្រប​តាម​គំនិត​របស់​អ្នក អ្នក​ខ្លួនឯង​ត្រូវ​មាន​ទំនុក​ចិត្ត​ប្រកប​ដោយ​ភាព​ក្លាហាន​នូវ​អ្វី​ដែល​អ្នក​កំពុង​ជឿជាក់​ជា​មុន​សិន។ អ្នក​ត្រូវ​ប្រាកដ​ជាមួយ​អ្វី​ដែល​អ្នក​ចង់​បាន មូលហេតុ​អ្វី​ដែល​អ្នក​ចង់​បាន​វា និង​ថា​តើ​មូលហេតុ​អ្វី​បាន​ជា​វា​ជា​គំនិត​ដ៏​ល្អ​មួយ​ដែល​ពួកគេ​គួរ​សហការ​ជាមួយ​អ្នក ធ្វើ​បែប​នេះ​បាន អ្នក​នឹង​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​ពួកគេ​មក​លើ​អ្នក​ជាក់​ជា​មិន​ខាន ហើយ​ឥទ្ធិពល​របស់​អ្នក​នឹង​គ្រប​ដណ្ដប់​ទៅលើ​ពួកគេ​យ៉ាង​វិជ្ជមាន។

៣) បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​អាច​នឹង​បាត់បង់៖ អ្នក​គួរ​តែ​បញ្ជាក់​ប្រាប់​ពួកគេ​ផង​ដែរ​នូវ​អ្វី​ដែល​ពួកគេ​អាច​នឹង​បាត់បង់ បើ​សិន​ជា​ពួកគេ​មិន​អនុវត្ត​ទៅ​តាម​ផែនការ​របស់​អ្នក តែ​មិន​មាន​ជា​ការ​បញ្ជាក់​មួយ​ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​វិធី​គំរាមកំហែង​ពួកគេ​នោះ​ឡើយ។ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ប្រកប​ដោយ​ភាព​មាន​ហេតុផល​ច្បាស់លាស់ និង​ផ្ដល់​សេរីភាព​ដល់​ពួកគេ​គិតគូរ​ពី​ការ​ជ្រើសរើស​របស់​ពួកគេ​ដោយ​ខ្លួនឯង​ទើប​ជា​ការ​អូសទាញ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​នៅ​ក្នុង​ខ្លួន​អ្នក​ពិត​ប្រាកដ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ 
blissberribusinessblog

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30