អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុ​អ្វី​សេដ្ឋី​មាន​លុយ​ ២​លាន​ដុល្លារ​ម្នាក់​ សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ឡាន​​​ចាស់​បែប​នេះ​ទៅ​វិញ?

ហេតុ​អ្វី​សេដ្ឋី​មាន​លុយ​ ២​លាន​ដុល្លារ​ម្នាក់​ សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ឡាន​​​ចាស់​បែប​នេះ​ទៅ​វិញ?

ប្រ​ភព៖​​ www.pinterest.com

​កីឡាករ​វាយ​កូនបាល់​អាមេរិក​​មួយ​រូប​​​​ គឺ​ Daniel Norris ​​​ត្រូវ​បាន​​​​​​ក្លឹប​កីឡាវាយ​កូនបាល់​ដ៏​​ធំ​ជាង​គេ​មួយ​នៅ​​កាណាដា​ចុះ​ហត្ថលេខា​ឱ្យ​តម្លៃ​ខ្លួន​ប្រមាណ​ ២​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​២០១១​​ ក្នុង​ពេល​​ដែល​​រូប​គេ​​ទើប​បញ្ចប់​ពី​វិទ្យាល័យ​វ័យ​ ១៨​ឆ្នាំ​។ ​ទោះ​ជា​មាន​​​ប្រាក់​ដ៏​ច្រើន​បែប​នេះ​ក្ដី​ ​យុវជន​វ័យ​ ២៣​ឆ្នាំ​​​នៅ ឆ្នាំ​ថ្មី​នេះ​ ​ បែ​ជា​ទិញ​រថយន្ត​ Volkswagen ​ស៊េរី​ឆ្នាំ​១៩៧៨​ មក​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន​ទៅ​វិញ។ ​

នៅ​ក្នុង​រថយន្ត​នោះ​ មាន​តែ​បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​សម្រាប់​ទាញ​យក​ថាមពល​ប្រើ​ក្នុង​ឡាន​​​ គ្រែ​មួយ​ និង​របស់​រប​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​ចាំ​បាច់​ប៉ុណ្ណោះ​។ ​រូប​គេ​ចម្អិន​ម្ហូប​ដោយ​ខ្លួន​ឯង​​ញ៉ាំ​នៅ​​ក្នុង​នោះ​តែ​ម្ដង។ ការ​ស្នាក់​នៅ​ក្នុង​រថយន្ត​​នេះ​ គឺ​ជា​ក្ដី​ស្រម៉ៃ​របស់​សេដ្ឋី​វ័យ​ក្មេង​រូប​នេះ​តាំង​ពី​ក្មេង។ ​ទោះ​ជា​មាន​លុយ​ច្រើន​ តែ​លោក​មិន​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ ស្រប​ពេល​ដែល​យុវជន​ភាគ​ច្រើន​ដែល​មាន​វ័យ​ស្របាល​នេះ​នឹង​រីករាយ​ជា​មួយ​នឹង​ជីវិត​ស៊ីវីល័យ​របស់​គេ​ជា​មិន​ខាន​ប្រសិន​បើ​ពួក​គេ​មាន​លុយ​ ២​លាន​ដុល្លារ​បែប​នេះ។

មែន​ទែន​ទៅ​ ការ​រស់​នៅ​ក្នុង​រថយន្ត​​នេះ​ មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​នោះ​ឡើយ​ តែ​វា​ត្រូវ​បាន​​បែក​ធ្លាយ​បន្ទាប់​ពី​រូប​គេ​បង្ហោះ​រូប​រថយន្ត​របស់​គេ​នៅ​ក្នុង​ Instagram កាល​ពី​ដើម​ខែ​មីនា ​ឆ្នាំ​២០១៦​កន្លង​ទៅ។

ជា​ទូទៅ​ កីឡាករ​​វាយ​កូនបាល់​ភាគ​ច្រើន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ថ្លៃ​ ប៉ុន្តែ​សម្រាប់​ Norris គឺ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ចល័ត​ជើង​បួន​នេះ​ទៅ​វិញ។

ការ​មិន​រស់​នៅ​ក្នុង​ភាព​ហឺហា​នេះ​ គឺ​​បាន​យក​រឿង​ជីវិត​កាល​ពី​នៅ​ក្មេង​របស់​លោក​មក​ផ្សារភ្ជាប់។ ​លោក​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​នៅ​អាមេរិក​មួយ​ថា​ ៖«​ខ្ញុំ​​លូត​លាស់​ក្នុង​ជីវិត​ដ៏​សាមញ្ញ​មួយ​ ​ហើយ​ខ្ញុំ​ដឹង​ថា​ ការ​ប្រឡូក​ខ្លួន​នៅ​ក្នុង​កីឡា​វាយ​កូនបាល់​គឺ​ជា​ការ​សាកល្បងមួយ។ នៅ​ក្នុង​គំនិត​ខ្ញុំ​ ខ្ញុំ​គ្មាន​តម្រូវ​ការ​​ភាព​ស៊ីវីល័យ​នោះ​ទេ»។ លោក​ បានថ្លែង​ប្រាប់​​ប្រភព​ដដែល​ថា​ ៖«​ខ្ញុំ​ពេញ​ចិត្ត​ជីវិត​បែប​នេះ។ ​នៅ​ពេល​ខ្ញុំ​​នៅ​ក្មេង​គឺ​​ ឪពុក​ខ្ញុំ​មាន​ហាង​លក់​កង់​មួយ​ ​ដែល​នោះ​ហើយ​ជា​ប្រភព​ចំណូល​​សម្រាប់​គ្រួសារ​យើង​។ យើង​ត្រូវ​តែ​រៀន​​មើល​ថែ​ខ្លួន​ឯង​ ហើយ​ត្រូវ​​ប្រើ​ប្រាស់​ឱ្យ​បាន​យូរ​អង្វែង​នូវ​អ្វី​ដែល​អ្នក​មាន​»។ សូម​ទស្សនា​វីដេអូ​​ខ្លី​៖


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930