អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > ​​​រឿង​សំខាន់​៣​យ៉ាង​ ដែល​អ្នក​ត្រូវ​នឹក​គុណ​ដល់​​​លោក​ ​ស្ទីវ ចប

​​​រឿង​សំខាន់​៣​យ៉ាង​ ដែល​អ្នក​ត្រូវ​នឹក​គុណ​ដល់​​​លោក​ ​ស្ទីវ ចប

ប្រ​ភព៖​​ http://talentdevelop.com/4447/the-apple-think-different-campaign/

លោក ស្ទីវ ចប(Steve Jobs)  គឺ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​របស់​វិស័យ​បច្ចេកវិទ្យា​មួយ​រូប ដែល​ទោះ​ជា​រូប​លោក​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ឆ្នាំ​២០១១​ហើយ​ក្ដី ក៏​សមិទ្ធផល​គ្រប់​យ៉ាង​ដែល​ជា​ស្នាដៃ​ពី​គំនិត​ផ្ដួចផ្ដើម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​លោក នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​មិន​ភ្លេច​របស់​រាល់​មនុស្ស​ទាំងឡាយ ដែល​បាន​ទទួល​ប្រយោជន៍​ពី​សមិទ្ធផល ដែល​ជា​លទ្ធផល​ពី​ការ​ខិតខំ​ប្រឹងប្រែង​រិះរក​ច្នៃប្រឌិត​នូវ​អ្វី​ដែល​សម្រួល​ដល់​ការ​រស់នៅ​របស់​មនុស្ស​ជុំវិញ​ពិភពលោក​ទាំង​មូល។ អ្វី​ដែល​បាន​ជំរុញ​ឲ្យ​រូប​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នូវ​កេរ្តិ៍ឈ្មោះ​យ៉ាង​សុះសាយ និង​ផ្ដល់​នូវ​សេចក្ដី​គោរព​ចំពោះ​លោក​ផង​ដែរ​នោះ គឺ​លោក​ជា​បុគ្គល​ម្នាក់​ដែល​បាន​ក្លាយ​ជា​កម្លាំង​ជំរុញ​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន តាមរយៈ​ដំណើរ​ជីវិត​នៃ​ភាព​ជោគជ័យ​របស់​លោក​ផង​ដែរ។ ការ​ចងចាំ​ដ៏​មិន​អាច​បំភ្លេច​បាន​ទាំង​៣​យ៉ាង​ខាងក្រោម​នេះ គឺ​ជា​អ្វី​ដែល​ពួក​យើង​គួរ​ផ្ដល់​អំណរ​អរគុណ​ដល់​លោក៖

១) iPod និង​iTunes៖ iPod និង iTunesត្រូវ​បាន​ដាក់​ដំណើរការណ៍​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១១ បើ​ទោះ​ជា​កំឡុង​ពេល​នោះ មាន​ឧបករណ៍​ចាក់​ចម្រៀង​បែប​ឌីជីថល​ជា​ច្រើន​ហើយ​ក្ដី ក៏​គ្មាន​គូ​ប្រជែង​ណា​មួយ អាច​យក​ឈ្នះ​ការ​ច្នៃ​ប្រឌិត​ដែល​មាន​លក្ខណៈ​ពិសេស​របស់​លោក​នោះ​ដែរ ហើយ​អ្វី​ដែល​រឹត​តែ​មាន​ភាព​បដិវត្ត​កាន់តែ​អស្ចារ្យ​នោះ គឺ​ជា​ឧបករណ៍​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ឌីជីថល ជា​iTunes​នេះ​ឯង។ សម្រាប់​អ្នក​ប្រើប្រាស់​នូវ​ឧបករណ៍​ដ៏​តូច​របស់​iPod នេះ​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ពួកគេ​ក្នុង​ការ​ឈាន​ចូល​ទៅ​ក្នុង​ពិភព​នៃ​ចម្រៀង​បែប​ឌីជីថល (digital music)។ រីឯ អ្នក​ចម្រៀង និង​អ្នក​សិល្បករ​ឯករាជ្យ​ទាំងឡាយ​វិញ ពួកគេ​មិន​ចាំបាច់​ត្រូវ​ចុះ​កិច្ចសន្យា​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ផលិតកម្ម​ចម្រៀង​ណា​នោះ​ឡើយ គ្រាន់តែ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ សំឡេង​របស់​គេ នឹង​ត្រូវ​បាន​ឮ​ទៅកាន់​ទស្សនិកជន​របស់​ខ្លួន​ដោយ​ផ្ទាល់​បាន​ហើយ។
២) គាត់​មិន​មែន​ធ្វើ​វា​ដើម្បី​លុយ​នោះ​ឡើយ៖ ក្រោយ​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុមហ៊ុនApple​ក្នុង​ឆ្នាំ​១៩៨៥ លោក​បាន​ត្រឡប់​មក​វិញ​ក្នុង​ឆ្នាំ​១៩៩៧ មិនតែប៉ុណ្ណោះ លោក​បាន​កំណត់​ប្រាក់​ខែ​សម្រាប់​ខ្លួនឯង​ដោយ​យក​ត្រឹមតែ​១​ដុល្លារ​ប៉ុណ្ណោះ​ជា​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ។ ទោះ​ជា​គាត់​គឺ​ជា​បុគ្គល​ផ្ដួចផ្ដើម​បច្ចេកវិទ្យា​ដំបូង​មួយ​រូប ដែល​មាន​ទ្រព្យ​សម្បត្តិ​ចាយ​មិន​អស់​ក៏​ដោយ នា​ពេល​ក្រោយៗ​មក បើ​គ្មាន​ការ​រួម​ចំណែក​ពី​ការ​វិនិយោគ​របស់​គាត់ ចំពោះ​ក្រុមហ៊ុនApple ក្រុមហ៊ុនDisney រួម​ទាំង​ក្រុមហ៊ុន​ផ្សេងៗ​ជា​ច្រើន​ទៀត​នោះ ក៏​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មិន​អាច​ទទួល​ប្រយោជន៍​ពី​វា​នោះ​ដែរ។
៣) បំផុស​កម្លាំង​ចិត្ត​ដល់​អ្នក​ដទៃ៖ សហគ្រិន​កំពូល​ៗ​ជា​ច្រើន​រូប មិន​ត្រឹម​តែ​ផ្ដល់​តម្លៃ​ដល់​គាត់​ក្នុង​នាម​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត​សម្រាប់​ពួកគេ​ម្នាក់ៗ​នោះ​ទេ តែ​ប្រព័ន្ធ​ដំណើរការណ៍​ផ្នែក​ខាងក្នុង​របស់​ក្រុមហ៊ុនApple ក៏​បាន​ដុត​បញ្ឆេះ​ឡើង​នូវ​ឆន្ទៈ​របស់​សហគ្រិន​ជា​ច្រើន ដែល​ជា​លទ្ធផល​នៃ​ការ​កកើត​ឡើង​រាប់​ពាន់​មុខ​ជំនួញ​របស់​ក្រុមហ៊ុន​នានា។ បន្ថែម​ពី​នេះ ក្នុង​ពេល​បច្ចុប្បន្ន កម្មវិធី​ជាង​៥០០,០០០ បាន​ដាក់​ដំណើរការណ៍​នៅ​លើiTunes និង​ថែម​ទាំង​មាន​ស្ថាប័ន​បច្ចេកវិទ្យា​ជា​ច្រើន​បាន​រីក​ដុះដាល​ឡើង​ជា​បន្ត​បន្ទាប់​គួរ​ឲ្យ​កត់​សម្គាល់ ព្រមទាំង​អ្នក​អភិវឌ្ឍ​កម្មវិធី(application developers) និង​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ(programmers)​ជា​ច្រើន​នាក់​ទៀត ដែល​សុទ្ធតែ​ទទួល​បាន​ឥទ្ធិពល​ពី​កម្លាំង​ចិត្ត​របស់​លោក ស្ទីវ ចប៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ 
entrepreneur

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ចូលរួម​កម្មវិធី «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដើម្បី​ទទួល​​បាន​មេរៀន​អាជីវកម្ម​ថ្មីៗ

សំរាម​គឺជា​បញ្ហា​​ចម្បង​​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​ថ្ងៃ

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31