អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ ​ស្ថាបនិក​​ក្រុមហ៊ុនGopro ៖ ​​​«តស៊ូ​លក់​អលង្ការ​ច្នៃ​ពី​សម្បក​ងាវ​សមុទ្រដើម្បី​សន្សំ​ដើមទុន​ រហូត​ក្លាយ​ជា​មហាសេដ្ឋី»

​ ​ស្ថាបនិក​​ក្រុមហ៊ុនGopro ៖ ​​​«តស៊ូ​លក់​អលង្ការ​ច្នៃ​ពី​សម្បក​ងាវ​សមុទ្រដើម្បី​សន្សំ​ដើមទុន​ រហូត​ក្លាយ​ជា​មហាសេដ្ឋី»

ប្រ​ភព៖​​ https://dronebusiness.center/gopro-goes-pivot-10896/

Gopro គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិក​មួយ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ស្ថាបនិក​លោក Nick Wooden ដែលបច្ចុប្បន្ននេះមាន​វ័យ​៤១​ឆ្នាំ​។ ងាក​ទៅ​រំលឹក​ពី​ស្នាម​ដាន​ជើង​បន្សល់​ទុក​ពី​អតីតកាល​កន្លង​មក​នៃ​ដំណើរ​ជីវិត​ដ៏​តស៊ូ​ពុះពារ​របស់​លោក ទម្រាំ​មាន​ភាព​ជោគជ័យ​បញ្ចេញ​ពន្លឺ​ដ៏​ចិញ្ចាច​ក្នុង​ថ្ងៃ​នេះ ការ​ចាប់ផ្ដើម​ជីវិត​ជា​សហគ្រិន​របស់​លោក បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​ឧបសគ្គ និង​ការ​ព្យាយាម​អត់ធ្មត់​យ៉ាង​ខ្លាំងក្លា។ ក្នុងពេលចាប់ផ្តើមដំណើរជីវិតជាអ្នកជំនួញនេះ រូប​លោក និង​ ភរិយាបាន​ប្រមែប្រមូល​ប្រាក់​ចំនួន​៣០,០០០​ ដុល្លារអាមេរិកពី​ការ​លក់​គ្រឿង តាមរយៈការស្រែក​ច្រៀង​នៅ​លើ​ឡាន​ក្រុង និង​ទទួល​បាន​ប្រាក់​បន្ថែម​ពី​ឪពុក​ម្ដាយ​របស់​លោក​ចំនួន$២៣៥,០០០ ដើម្បី​បំពេញ​នូវ​ក្ដី​ប្រាថ្នា​ប្រកប​ដោយ​ទឹកចិត្ត​ពុះ​កញ្ជ្រោល​របស់​ខ្លួន ឲ្យ​សម្រេច​ចេញ​ជា​រូបរាង​ឡើង។

១​ទសវត្ស​កន្លង​ផុត​ទៅ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិក​មួយ​នេះ ក៏​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ឡើង​មក ជាមួយ​នឹង​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ និង​មាន​បុគ្គលិក​ចំនួន​១,៧០០​នាក់។ ប៉ុន្តែ នា​ពេល​ថ្មីៗ​នេះទីផ្សារ​ភាគហ៊ុន​របស់​Gopro មាន​ការ​ធ្លាក់​ចុះ​គួរ​ជាទី​កង្វល់​មួយ​យ៉ាង​ខ្លាំង ដោយសារ​បញ្ហា​ជាមួយ​ការ​ផលិត​ផលិតផល​កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។ ទោះ​ជា​យ៉ាង​ណា ស្ថាបនិក​ក្រុមហ៊ុន មាន​ភាព​ជឿជាក់​ថា ពួកគេ​នឹង​អាច​ស្វែងរក​ប្រាក់​ចំណេញ​មក​វិញ​ក្នុង​ឆ្នាំ​២០១៧​នេះ​ផង​ដែរ។

តាមរយៈ​បទពិសោធន៍​របស់​លោក​ទាំង​ប៉ុន្មាន  សុទ្ធ​តែ​ជា​មេរៀន​ដ៏​មាន​តម្លៃ​សម្រាប់​រូប​លោក និង​ការ​ចែក​រំលែក​ដល់​អនាគត​សហគ្រិន​ដទៃ​ៗ​ទៀត។ គាត់​បាន​សង្កត់​ធ្ងន់​ទៅលើ​ជំនក់​ចិត្ត​ដ៏​ពុះ​កញ្ជ្រោល​ទៅលើ​អ្វី​មួយ រួម​ផ្សំ​នឹង​ការ​ប្ដេជ្ញា​ចិត្ត បូជា​កម្លាំង​កាយ​ចិត្ត​សម្រាប់​បំពេញ​ជំនក់​ចិត្ត​នោះ​បង្កើត​ជា​សមិទ្ធផល​មួយ​ឡើង និង​ការ​តស៊ូ​ព្យាយាម មាន​អំណត់​មិន​បោះបង់​ចោល​ដោយ​ងាយៗ បើ​សហគ្រិន​រូប​ណា អាច​ធ្វើ​បាន​ដូច​នេះ​ក្នុង​ការ​ប្រកួតប្រជែង ពិត​ណាស់​ជោគជ័យ​នឹង​ធ្លាក់​មក​លើ​ពួកគេ​ជាក់​ជា​មិនខាន។

លោក​ក៏​បាន​ណែនាំ​ឲ្យ​មនុស្ស​គ្រប់​រូប ផ្ដោត​យ៉ាង​ពេញ​ទំហឹង​ទៅលើ​អ្វី​ដែល​ខ្លួនឯង​ពេញ​ចិត្ត​នឹង​ធ្វើ​បំផុត ព្រោះ​ថា​មាន​តែ​ការ​ធ្វើ​នូវ​អ្វី​ដែល​ជំរុញ​កម្លាំង​ចិត្ត និង​គាស់​រំលើង​នូវ​ទឹកចិត្ត​ប្រឹងប្រែង​របស់​ខ្លួន​ចេញ​ឲ្យ​អស់​ពី​ខ្លួន​នោះ​ទេ ទើប​ពួកគេ​អាច​រក្សា​បាន​នូវ​ឆន្ទៈ​ខិតខំ​ប្រឹងប្រែង​បាន​ក្នុង​រយៈពេល​វែង។ បទពិសោធន៍​ជំរុញ​ភាព​ជោគជ័យ​របស់​លោក​មួយ​ទៀត គឺ​ជា​ភាព​ឆោតល្ងង់​របស់​លោក។

លោក​បាន​និយាយ​ថា ដោយសារ​ការ​មិន​យល់​ដឹង​អ្វី​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​ធ្វើ​នូវ​អ្វី​ដែល​លោក​គិត​ថា​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​នេះ​ទៀត​នោះ​ទេ ដូច​ដែល​បាន​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​លោក ដែល​បាន​បង្កើត​នូវ​ក្រុមហ៊ុនGopro​នេះ​ឡើង។ ចំណុច​សំខាន់​មួយ​ទៀត​ពី​លោក Wooden គឺ​ជា​ការ​ធ្វើ​បន្សុទ្ធ​នូវ​រាល់​ដំបូន្មាន​ទាំងឡាយ​ដែល​អ្នក​ទទួល​បាន​ពី​មនុស្ស​ជុំវិញ​ខ្លួន​អ្នក។ គាត់​លើក​ឡើង​ថា បើ​អ្នក​ដើរ​តែ​តាម​បទបញ្ជា​របស់​អ្នក​ដទៃ​យ៉ាង​តឹងរឹុង នោះ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ថ្មី និង​ភាព​ច្នៃប្រឌិត មិន​មែន​ជា​ផ្លូវ​ដើរ​សម្រាប់​អ្នក​នោះ​ឡើយ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ 
cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30