អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > រឿង​​កូន​ប្រសារ​របស់​ Bill Gates! ​អាន​ ហើយ​ធានា​​ថា​ អ្នក​យល់​​​ «អ្វី​ទៅ​ជា​អាជីវកម្ម?​​»

រឿង​​កូន​ប្រសារ​របស់​ Bill Gates! ​អាន​ ហើយ​ធានា​​ថា​ អ្នក​យល់​​​ «អ្វី​ទៅ​ជា​អាជីវកម្ម?​​»

រឿង​​កូន​ប្រសារ​របស់​ Bill Gates! ​អាន​ហើយ​ធានា​​ថា​ អ្នក​យល់​​​ «អ្វី​ទៅ​ជា​អាជីវកម្ម?​​»

ប្រ​ភព៖​​ https://unsplash.com

ខាង​ក្រោម​នេះ​ ជា​រឿង​កំប្លែង​និយាយ​អំពី​កូន​ប្រសារ​របស់​​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​ក្នុង​លោក លោក​ Bill Gates៖ ​

ឪពុក៖ ពុក​ចង់​ឱ្យ​ឯង​រៀប​ការ​ជា​មួយ​នារី​ម្នាក់​ដែល​ពុក​ស្គាល់។
កូន៖ ​អត់​ទេ​ពុក។ កូន​មាន​អ្នក​​ក្នុង​បេះ​ដូង​ហើយ។
ឪពុក៖ ​​នាង​គឺ​ជា​កូន​ស្រី​​​​លោក​មហាសេដ្ឋី​​​ Bill Gates ណា!
កូន៖ ពិត​មែន​ពុក? ​អូខេ​ …កូន​យល់​ព្រម។
ឪពុក​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ Bill Gates។
ឪពុក៖ ​​ខ្ញុំ​ចង់​ឱ្យ​កូន​ស្រី​របស់​លោក​រៀប​ការ​ជា​មួយ​កូន​ប្រុស​ខ្ញុំ។ ​​លោក​គិត​​យ៉ាង​ម៉េច?​
​​Bill Gates: ខ្ញុំ​មិន​យល់​​ព្រម​ទេ។
ឪពុក៖ ​កូន​ប្រុស​របស់​ខ្ញុំ​ជា​អគ្គនាយក​ធនាគារ​ពិភពលោក​ណា។
​Bill Gates: អូខេ​! ខ្ញុំ​យល់​ព្រម។
​​ឪពុក​បាន​ទៅ​ជួប​ប្រធាន​ធនាគារ​ពិភពលោក។
​ឪពុក៖ ​សូម​តែងតាំង​កូន​ប្រុស​ខ្ញុំ​ជា​អគ្គនាយក​ធនាគារ​ពិភពលោក​។
​ប្រធាន​ធនាគារ៖ ខ្ញុំ​មិន​យល់​ព្រម​ទេ។
​ឪពុក​៖ កូន​ប្រុស​ខ្ញុំ​ជា​កូន​ប្រសារ​លោក​ Bill Gates។
ប្រធាន​ធនាគារ​ពិភពលោក៖ ​អីចឹង​មែន?​ ខ្ញុំ​យល់​​ព្រម។ ​
​​
​បញ្ជាក់​​៖ ​ខ្លឹមសារ​នៃ​រឿង​កំប្លែង​នេះ​ គឺ​ចង់​ពន្យល់​ពី​អត្ថន័យ​​​​នៃ​ការ​ធ្វើ​​អាជីវកម្ម​ដែល​ទាមទារ​ជា​ចាំបាច់​​នូវ​ទំនាក់ទំនង​​​ជា​បណ្ដាញ​​ និង​​​ការ​ផ្ដល់​ផល​ប្រយោជន៍​ដល់​​គ្រប់​ភាគី។ ដូច្នេះ​ ​ក្នុង​កិច្ចការ​អាជីវកម្ម ​ដើម្បី​​ទទួល​បាន​ភាព​ជោគជ័យ​ «ទំនាក់ទំនង ​​និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ក្នុង​កម្រិត​ដែល​អាច​ទទួល​យក​បាន» គឺ​​​ជា​រឿង​ចាំបាច់៕​​​​​​​
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ហេតុផល​ដែល​អ្នក​គួរ​ទាក់ទង​ជា​មួយ​មនុស្ស​រឹង​ចចេស​តែ​មាន​ហេតុផល​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031