អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > ​គុណវិបត្តិ​​នៃ​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​ (Franchise) ​

​គុណវិបត្តិ​​នៃ​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​ (Franchise) ​

​គុណវិបត្តិ​​នៃ​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​ (Franchise) ​

ប្រ​ភព៖​​ blog.thecompanywarehouse.co.uk

ការ​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​ មិន​មែន​​សុទ្ធ​តែ​ផ្ដល់​ផល​ប្រយោជន៍​​រហូត​នោះ​ទេ​ ពោល​គឺ​​ក៏​មាន​ផ្ដល់​គុណវិបត្តិ​ផង​ដែរ។ ​ខាង​ក្រោម​នេះ​គឺ​ជា​គុណវិបត្តិ​ នៃ​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​ដែល​លោក​អ្នក​គួរ​យល់​ដឹង៖
-​ថ្លៃ​ដើម៖ ​ប្រហែល​ជា​អាច​ខ្ពស់​ជាង​អ្នក​រំពឹង​ទុក។ ​​អ្នក​ត្រូវ​ចំណាយ​លើ​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​យក​មក​រក​ស៊ី​បន្ត​​ ​ចំណាយ​ទៅ​លើ​ថ្លៃ​គ្រប់គ្រង​ ឬ​​អាច​ចំណាយ​ទៅ​លើ​ការ​ទិញ​ទំនិញ​ ឬ​សេវាកម្ម​ពី​អ្នក​លក់​សិទ្ធិ​អាជីវកម្ម​ (franchisor) បន្ត​ថែម​ទៀត​ផង។
-​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នៃ​ការ​ទិញ​​សិទ្ធិ​អាជីវកម្ម​ ក៏​មាន​បញ្ចូល​ការ​ដាក់​កំហិត (restrictions) ​​អំពី​របៀប​នៃ​ការ​ដំណើរការ​អាជីវកម្ម​របស់​អ្នក។​ ជួន​កាល​លោក​អ្នក​មិន​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ស្រប​ទៅ​តាម​ទីផ្សារ​ក្នុង​ស្រុក​របស់​អ្នក​ក៏​មាន។
-​អ្នក​លក់​សិទ្ធិ​អាជីវកម្ម​ឱ្យ​អ្នក​ អាច​នឹង​​ដួល​រលំ​
-​មាន​អ្នក​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ ដូច្នេះ​មាន​ការ​ត្រួត​ពិនិត្យ​ និង​ការ​ផ្ដល់​សិទ្ធិ​តឹងតែង
-​អ្នក​មិន​អាច​នឹង​លក់​សិទ្ធិ​អាជីវកម្ម​របស់​អ្នក​ទៅ​ឱ្យ​អ្នក​ផ្សេង​​ទៀត​ ឬ​អ្នក​​អាច​លក់​បាន​​ក្នុង​កម្រិត​ណា​មួយ​ដែល​​អ្នក​លក់​សិទ្ធិ​អាជីវកម្ម​យល់​ព្រម។
-ប្រាក់​ចំណេញ​ដែល​អ្នក​ទទួល​បាន​ គឺ​ត្រូវ​ចែក​រំលែក​ជា​មួយ​នឹង​អ្នក​លក់​សិទ្ធិ​អាជីវកម្ម​ឱ្យ​អ្នក​
-​ខ្វះ​នូវ​ភាព​បត់បែន៖ ​លោក​អ្នក​ត្រូវ​តែ​ដំណើរការ​អាជីវកម្ម​របស់​អ្នក​ទៅ​តាម​គោលការណ៍​​​របស់​អ្នក​លក់​សិទ្ធិ​បន្ត​៕​

ដោយ៖ រតនៈ​វិភូ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ចូលរួម​កម្មវិធី «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដើម្បី​ទទួល​​បាន​មេរៀន​អាជីវកម្ម​ថ្មីៗ

សំរាម​គឺជា​បញ្ហា​​ចម្បង​​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​ថ្ងៃ

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31