អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​មហាសេដ្ឋី​មាន​ទ្រព្យ​​ជិត​៣​ពាន់​​លាន​ដុល្លារ​ លោក​​Peter Thiel ​​​​​ថា​បើ​​អាច​ត្រឡប់​ទៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​វិញ ​​​លោក​នឹង​មិន​​ធ្វើ​រឿង​​មួយ​នេះ​ដាច់ខាត

​មហាសេដ្ឋី​មាន​ទ្រព្យ​​ជិត​៣​ពាន់​​លាន​ដុល្លារ​ លោក​​Peter Thiel ​​​​​ថា​បើ​​អាច​ត្រឡប់​ទៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​វិញ ​​​លោក​នឹង​មិន​​ធ្វើ​រឿង​​មួយ​នេះ​ដាច់ខាត

ប្រ​ភព៖​​ Vanity Fair

លោក​ ​ Peter Thiel ​ស្ថាបនិក​PayPal ​​ ​ប្រសិនបើ​លោក​ពិត​ជា​អាច​ស​ត្រលប់​ទៅ​កាន់​អតីត​កាល​ ពោល​គឺ​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​វិញ​មែន​ ​លោក​នឹង«​​មិន​រង់ចាំ»​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ​ឡើយ ព្រោះ​ការ​រង់ចាំ​វា​ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​ខ្ជះខ្ជាយ​ពេល​វេលា​ខ្លាំង​ណាស់​។
​«​ប្រសិនបើ​អាច​ត្រឡប់​ទៅវិញ​២០​ឬ ​​២៥​ឆ្នាំ​មុន​វិញ ​​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ដឹង​ច្បាស់​​ថា ​នឹង​មិន​រង់ចាំ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឡើយ​»។ ​មហាសេដ្ឋី​វ័យ​៤៩​ឆ្នាំ​រូប​នេះ​បញ្ជាក់​។
​​លោក Peter Thiel​រៀបរាប់​ថា ​លោក​បាន​ទៅ​រៀប​នៅ​សាលា​ច្បាប់​​ហើយ​ធ្វើ​ការ​​ក្នុង​វ័យ​ច្បាប់​ និង ធនាគារ​ដោយ​មិន​ព្រម​ចាប់​ផ្ដើម​ជំនួញ​ឡើយ​ ​ដោយ​រង់ចាំ​ពេល​នេះ​ពេល​នោះ​។ ប៉ុន្តែ​ឥឡូវ​ទើប​ដឹង​ថា​ ​ការ​រង់ចាំ គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ខ្លាំង​ណាស់ ហើយ​លោក​គួរ​តែ​បាន​ចាប់​ផ្ដើម​តាំង​ពី​ដំបូង​មក​។

​​មហាសេដ្ឋី​រូប​នេះ បាន​ផ្ដាំផ្ញើ​ដល់​ក្មេង​ជំនាញ​ក្រោយ​ថា បើ​​ចង់​ធ្វើ​អ្វី​មួយ​មែន​ គឺ​ត្រូវ​ជៀសវាង​ពាក្យ​ថា​រង់ចាំ​ ពេល​នេះ​ឬ​ពេល​នោះ​ តែ​ត្រូវ​តែ​ចាប់​ផ្ដើម​​ធ្វើ​វា​ភ្លាម​៕
​ដោយ​៖ រតនា​ ​វិចិត្រ​​​
​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031