អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​បើ​ចង់​ក្លាយ​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណ (Public Relation)​​ដ៏​ពូកែ​ម្នាក់​ ​​​ត្រូវ​​ព្យាយាម​បណ្ដុះ​ចំណុច​ទាំង​នេះ

​បើ​ចង់​ក្លាយ​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណ (Public Relation)​​ដ៏​ពូកែ​ម្នាក់​ ​​​ត្រូវ​​ព្យាយាម​បណ្ដុះ​ចំណុច​ទាំង​នេះ

ប្រ​ភព៖​​ https://pixabay.com/

មិន​ថា​តែ​ការ​ប្រាស្រ័យ​ទាក់ទង​តាម​លក្ខណៈ​សាមញ្ញ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មាន​ភាព​សំខាន់​សម្រាប់​ពួក​យើង​ម្នាក់ៗ​នោះ​ទេ ប៉ុន្តែ​វា​រឹត​តែ​សំខាន់ និង​ជា​ចំណុច​ស្លាប់​រស់​របស់​អាជីវកម្ម​អ្នក បើ​កាលណា​អ្នក​ខ្សោយ​ជំនាញ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ជុំវិញ​ខ្លួន​អ្នក នោះ​វិបត្តិ​នឹង​លេចឡើង​ដោយ​ឥត​សង្ស័យ​ឡើយ។ បើ​ភាព​សំខាន់​របស់​វា​មាន​ខ្លាំង​យ៉ាង​ដូច្នេះ តើ​អ្នក​ដឹង​ទេ​ថា​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូចម្ដេច​ខ្លះ ដើម្បី​មាន​ភាព​លេចធ្លោ​ជាង​អ្នក​មក​សម្ភាស​ការងារ​ដទៃ​ទៀត​ក្រោម​កាលៈទេសៈ​ដូច​អ្នក​នោះ ? ៤ចំណុច​ចម្បងៗ​ខាងក្រោម​នេះ គឺជា​គុណ​សម្បត្តិ​ដែល​អ្នក​ត្រូវ​មាន​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ដ៏​ប៉ិនប្រសប់​មួយ​រូប៖

១) ការ​ប្រាស្រ័យ​ទាក់ទង៖ មាន​រនាំង​ឧបសគ្គ​ខ្លះ​អាច​ប្រែ​ក្លាយ​ជា​ដំណើរការណ៍​រលូន​ទៅវិញ ក៏​ស្ថិត​នៅ​លើ​វិធី​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​អ្នក​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដូច្នេះ​ហើយ​ទើប​បាន​ជា​វា​ជា​ចំណុច​ស្លាប់​រស់​របស់​ក្រុមហ៊ុន​មួយ។ ការ​ស្ដាប់​អ្នក​ដទៃ​ដោយ​ព្យាយាម​យល់​ពី​ពួកគេ​ជា​មុន ឥរិយាបថ​អោនលំទោន​គោរព​អ្នកដទៃ សម្ដី​ទន់ភ្លន់​ទៅ​កាន់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ សុទ្ធតែ​ជា​គន្លឹះ​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ហើយ។

២) ជំនាញ​ក្នុង​ការ​សរសេរ៖ ក្លាយ​ជា​អ្នក​ទំនាក់ទំនង​សាធារណៈ​ដ៏​ជំនាញ​មួយ​រូប ការ​ធ្វើ​ទំនាក់ទំនង​តាម​ពាក្យ​សម្ដី​បាន​ល្អ​តែ​ម្យ៉ាង​នៅ​មិន​ទាន់​អាច​ឲ្យ​អ្នក​លេចធ្លោ​ជាង​អ្នក​ដទៃ​បាន​ឡើយ ព្រោះ​ថា​ភាព​ជោគជ័យ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ការ​សរសេរ​ផ្ញើ​សារ ឬ​សំបុត្រ​ទៅ​កាន់​អតិថិជន​ក៏​ជា​ចំណែក​កំណត់​ការ​ស្លាប់​រស់​របស់​អ្នក​បាន​ដូច​គ្នា។ ក្នុង​ការ​សរសេរ​តាម​ទម្រង់​ផ្លូវការ​បែប​នេះ វេយ្យាករណ៍ អក្ខរាវិរុទ្ធ និង​ការ​ប្រើប្រាស់​ពាក្យពេចន៍​យ៉ាង​ណា​ឲ្យ​មាន​ភាព​ទាក់ទាញ គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​បំផុត​ហើយ ហើយ​ការ​សរសេរ​អត្ថបទ​ក្នុង​ប្លុក​ក៏​អាច​ជា​ចំណុច​ចាប់ផ្ដើម​របស់​អ្នក​ក្នុង​ការ​បណ្ដុះ​នូវ​គុណ​សម្បត្តិ​ទាំងនេះ​បាន។

៣) ការ​យល់ដឹង​អំពី​បណ្ដាញ​សង្គម៖ បណ្ដាញ​សង្គម បើ​អ្នក​ប្រើប្រាស់​វា​ឲ្យ​គ្មាន​ប្រយោជន៍ វា​នឹង​ក្លាយ​ជា​ឧបករណ៍​ដែល​គ្មាន​ប្រយោជន៍​ចូល​មក​បំផ្លាញ​ជីវិត​អ្នក ផ្ទុយទៅវិញ បើ​អ្នក​ចេះ​ទាញ​យក​ប្រយោជន៍​ពី​វា ជាពិសេស​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ទៀត​នោះ ដែល​វា​មិន​ត្រឹមតែ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​វា​ដើម្បី​រឹត​បន្តឹង​ទំនាក់ទំនង​រវាង​អ្នក​ជាមួយ​អតិថិជន​បាន​យ៉ាង​ងាយស្រួល​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ការ​មាន​ចំណេះដឹង​បន្ថែម​ទៅលើ​ភាសា​បច្ចេកទេស​ប្រើប្រាស់​ក្នុង​បច្ចេកវិទ្យា​ក៏​ជួយ​អ្នក​ឲ្យ​ទាក់ទាញ​ចំណាប់អារម្មណ៍​គ្រប់​មនុស្ស​រួម​សហការ​ជាមួយ​អ្នក​បាន​ដែរ។

៤) ភាព​ច្នៃប្រឌិត៖ តើ​ភាព​ច្នៃប្រឌិត​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ក្លាយ​ខ្លួន​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​យ៉ាង​ដូចម្ដេច​ទៅវិញ ? មនុស្ស​ភាគច្រើន​អាច​មើល​រំលង​ពី​គុណ​សម្បត្តិ​ដ៏​វិសេស​មួយ​នេះ ដែល​ចាំបាច់​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង។ អ្នក​ពិត​ជា​ត្រូវការ​វា នៅ​ពេល​អ្នក​ចង់​ស្វែងរក​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ទាក់ទាញ​អតិថិជន​ទាំង​ការ​ទាក់ទង​តាម​ពាក្យ​សម្ដី និង​ការ​សរសេរ។ បើ​អ្នក​ធ្វើ​បែប​នេះ​បាន នោះ​អ្នក​នឹង​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​បាន​ជាក់​ជា​ពុំ​ខាន​ឡើយ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.communicationmgmt.usc.edu

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930