អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ហេតុផល​ ៨​យ៉ាង​​បង្ហាញ​ថា​ អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ​​​ ​ច្រើន​ទទួល​បាន​ជោគជ័យ​

​ហេតុផល​ ៨​យ៉ាង​​បង្ហាញ​ថា​ អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ​​​ ​ច្រើន​ទទួល​បាន​ជោគជ័យ​

​ហេតុផល​ ៨​យ៉ាង​​បង្ហាញ​ថា​ អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ​​​នឹង​ទទួល​បាន​ជោគជ័យ​

ប្រ​ភព៖​​ cafe2u.com

ការ​ញ៉ាំ​កាហ្វេ​ គឺ​បាន​ក្លាយ​ជា​ភារកិច្ច​​ទៅ​ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ជា​រៀង​រាល់​ព្រឹក​ ហើយ​​ក៏​មាន​អ្នក​ខ្លះ​​ទៀត​​ញ៉ាំ​លើស​ពី​ពីរ​កែវ​នៅ​ក្នុង​មួយ​ថ្ងៃ​ទៀត​ផង។ ​គេហទំព័រ​ Lifehack ​បាន​​ចុះ​​ផ្សាយ​​ពី​មូលហេតុ​ ៨​យ៉ាង​​​បង្ហាញ​ថា​ អ្នក​ញ៉ាំ​​កាហ្វេ​​គឺ​ច្រើន​ជា​មនុស្ស​ជោគជ័យ។

១) ​អ្នក​ញ៉ាំ​កាហ្វេ​​មាន​សុខភាព​ល្អ​
តាម​ការ​ស្រាវជ្រាវ​​ សារធាតុ​កាហ្វេ​មាន​ជាតិ​អាច​​កម្ចាត់​​ជំងឺ​​​មួយ​ចំនួន​បាន​ដូច​ជា​​ទឹក​នោម​ផ្អែម​ ជំងឺ​ Alzheimer​ និង​ជំងឺ​មួយ​ចំនួន។ អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ច្រើន​មាន​អាយុ​វែង​ និង​មិន​សូវ​មាន​ជំងឺ​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​មាន​នោះ​ទេ។
២) ​​អ្នក​ញ៉ាំ​កាហ្វេ​ច្រើន​តែ​ឆ្លាត
​មិន​ត្រឹម​តែ​មិន​ធ្វើ​ឱ្យ​​អ្នក​ញ៉ាំ​មិន​ងងុយ​គេង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​​ធ្វើ​ឱ្យ​​​អ្នក​ញ៉ាំ​ឆ្លាត​ថែម​ទៀត​ផង។ ​សារធាតុ​កាហ្វេអ៊ីន​នឹង​ជួយ​ប្លុក​សរីរាង្គ​ម្យ៉ាង​ឈ្មោះ​ adenosine នៅ​ក្នុង​ខួរក្បាល​​ដែល​​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​​មាន​កម្រិត​ថាមពល​ខ្ពស់​នៅ​ក្នុង​ការ​គិត​​​ទៅ​លើ​កិច្ចការ​ផ្សេងៗ។
៣) ​មាន​រាង​សមសួន
​អ្នក​ញ៉ាំ​កាហ្វេ​មួយ​ចំនួន​ធំ​មិន​សូវ​មាន​រាង​ធាត់​នោះ​ទេ​ ព្រោះ​ថា​ សារធាតុ​កាហ្វេ​​អាច​ជួយ​ដុត​ជាតិ​​ខ្លាញ់​ដែល​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​​ឡើង​ទម្ងន់​ និង​មាន​រាង​ធាត់។ ​សារធាតុ​កាហ្វេ​អ៊ីន​​​អាច​បង្កើត​​មេតាប៉ូលីស​​ដែល​ជួយ​បង្កើន​អុកស៊ីតកម្ម​ទៅ​លើ​អាស៊ីត​ដែល​បណ្ដាល​ឱ្យ​ធាត់​ ហើយ​​ក៏​ជួយ​ស្រូប​ជាតិ​អាស៊ីត​ចេញ​ពី​ជាលិកា​​ដែល​បណ្ដាល​ឱ្យ​ធាត់។
៤) ​ពួក​គេ​ជា​មនុស្ស​រីករាយ​
​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ មិន​សូវ​មាន​អារម្មណ៍​តានតឹង​ប៉ុន្មាន​នោះ​ទេ។ ​​នៅ​ពេល​ដែល​ញ៉ាំ​កាហ្វេ​ច្រើន​កែវ​ អ្នក​ញ៉ាំ​នឹង​គេច​ផុត​ពី​ភាព​​ស្មុគស្មាញ។ សារធាតុ​​ប្រឆាំង​នឹង​អុកស៊ីដង់​ (anti-oxidants) ​អាច​ជួយ​ធ្វើ​ឱ្យ​​អារម្មណ៍​ស្រស់​ថ្លា​ ​រីករាយ​ និង​មាន​គំនិត​វិជ្ជមាន។
៥) ​ពួក​គេ​មាន​អាយុ​វែង
​មិន​ដឹង​ថា​អ្នក​ចូលចិត្ត​ញ៉ាំ​វា​ឬ​ក៏​អត់​ តែ​នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​របស់​អ្នក​វិទ្យាសាស្ត្រ។ ​ដូច​លើក​ឡើង​នៅ​ចំណុច​មុន​​ ​កាហ្វេ​ជួយ​ទប់​ស្កាត់​ជំងឺ​មួយ​ចំនួន​និង​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​នៅ​មាន​​​​ផ្ទុក​សារធាតុ​ជា​ច្រើន​ទៀត​​ដែល​ធ្វើ​​ឱ្យ​អ្នក​ញ៉ាំ​​មាន​អាយុ​វែង។
​៦) ពួក​គេ​ជា​មនុស្ស​រហ័សរហួន​
​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ ​ច្រើន​ជា​មនុស្ស​រួសរាន់​ ពោល​គឺ​ក្រោយ​ពី​គេង​លឿន​ មិន​ទម្រន់​ និង​​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​ស្វាហាប់។ ​មិន​ត្រឹម​ប៉ុណ្ណោះ​ការ​ញ៉ាំ​កាហ្វេ​​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ស្គាល់​បរិស្ថាន​​ខាង​ក្រៅ​ ជា​ពិសេស​ការ​ទំនាក់ទំនង​ជា​មួយ​នឹង​​មនុស្ស​កាន់​តែ​ច្រើន។
៧) ជា​មនុស្ស​ដែល​ធ្វើ​ការងារ​ជា​ក្រុម​ដ៏​រស់​រវើក​ម្នាក់​
​អ្នក​ញ៉ាំ​កាហ្វេ​ច្រើន​ជា​មនុស្ស​​​សកម្ម​នៅ​ក្នុង​ការ​បំពេញ​ការងារ​​ ពោល​គឺ​ជា​អ្នក​​បំពេញ​ការងារ​ជា​ក្រុម​ដ៏​ល្អ​​ម្នាក់​ និង​ជា​មនុស្ស​ដែល​​​មាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ធ្វើ​ការ​ជា​មួយ​។
៨) ​ពួក​គេ​​ជា​មនុស្ស​បង្កើត​លុយ
​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​នៅ​​ចក្រភព​អង់គ្លេស​​បង្ហាញ​ថា​ មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​​គឺ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ  និង​គោលដៅ​បង្កើត​លុយ។ បង្កើត​លុយ​ គឺ​ចង់​សំដៅ​ទៅ​លើ​​ ការ​ធ្វើ​​អាជីវកម្ម​ គឺ​យក​លុយ​មក​បង្កើត​លុយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930