ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​ - Biz Khmer

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

ផ្សាយចេញ ៖ 07-Jan-2017 11:11 am

ពាក្យ​ ១៧​​ឃ្លា​ដែល​​លោក​អ្នក​មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

ប្រ​ភព៖​​ www.koreandramafashion.com

​ពាក្យសម្ដី​ដែល​អ្នក​និយាយ​ចេញ​មក​ គឺ​មិន​មែន​គ្រាន់​តែ​ជា​ផលិតផល​នៃ​គំនិត​របស់​អ្នក​នោះ​ទេ​ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ទៅ​លើ​​គំនិត​ និង​ទម្លាប់​របស់​អ្នក​​ថែម​ទៀត​ផង។ ​នៅ​ក្នុង​កន្លែង​​ធ្វើ​ការ​ ការ​និយាយ​ស្ដី គឺ​រឹត​តែ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ត្រូវ​ដឹង​ថា​ពេល​ណា​គួរ​និយាយ​លែង​ និង​ពេល​ណា​គួរ​និយាយ​មែន។ ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​ ៣០​ឃ្លា​ដែល​លោក​អ្នក​មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​​កន្លែង​ធ្វើ​ការ។


១) ​ពាក្យ​សម្ដី​ជេរ​ ប្រទេច​ ផ្ដាសារ។​​

២) ​ខ្ញុំ​មិន​ខ្លាច​ទេ៖ ​ពេល​ខ្លះ​អ្នក​ក៏​ត្រូវ​ខ្លាច​ដែរ។ ពាក្យ​សម្ដី​​នេះ​ គឺ​​ចង់​អួត​ខ្លួន​ឯង​ថា​ខ្លាំង។

៣) ​យើង​តែង​តែ​ធ្វើ​តាម​វិធី​ ឬ​របៀប​ហ្នឹង​ ៖ បង្ហាញ​ថា​អ្នក​គ្មាន​ឆន្ទៈ​ធ្វើ​អ្វី​ដែល​​ថ្មី។

៤) បាទ (​កុំ​ឆ្លើយ​បាទ/ចាស៎​ឱ្យ​រួច​តែ​ពី​មាត់។ បើ​ធ្វើ​ចាំ​ថា​ កុំ​ថា​បើ​មិន​ធ្វើ។)។

៥) ខ្ញុំ​ជា​មនុស្ស​សំខាន់​ម្នាក់។​

៦) តើ​អ្នក​អន់​ចិត្ត​ ឬ​ខូច​ចិត្ត​មែន​ទេ?

៧) ខ្ញុំ​គិត​ថា​ អ្នក​ឯង​ទេ​ដែល​ធ្វើ​ការងារ​នោះ។

៨) វា​មិន​អាច​សម្រេច​បាន​ទេ។

៩) ​អ្នក​ឯង​យល់​ខុស​ហើយ។​

១០) សុំ​ទោស​ខ្ញុំ​មក​យឺត៖ បើ​យឺត​គួរ​ជម្រាប​ប្រាប់​​ហេតុផល​មេ​មុន​ ហើយ​មិន​ចាំ​បាច់​និយាយ​ពាក្យ​​នេះ​ទៀត​ទេ។ ​១១) ខ្ញុំ​ធុញ​ណាស់។

១២) ខ្ញុំ​រវល់​ណាស់​៖ ​គួរ​និយាយ​ថា​ ខ្ញុំ​មាន​កិច្ចការ​ច្រើន​ត្រូវ​ធ្វើ​នៅ​​ថ្ងៃ​នេះ។

១៣) ​វា​មិន​មែន​ជា​កំហុស​ខ្ញុំ​ទេ។

១៤) ខ្ញុំ​មិន​អាច​ធ្វើ​​កិច្ចការ​ទាំង​នេះ​ទេ។

១៥) ខ្ញុំ​គ្រាន់​តែ​ធ្វើ​តាម​​មេ​ ឬ​គេ​ប្រាប់​តែ​ប៉ុណ្ណោះ។ ​

១៦) ខ្ញុំ​ស្គាល់​ ឬ​ដឹង​ច្បាស់​ជាង​អ្នក​ឯង។​

១៧) ខ្ញុំ​គិត​ថា​ វា​គ្មាន​អ្វី​នឹង​កើត​ឡើង​នោះ​ទេ៕


ដោយ៖ រតនៈ​វិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared