អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើអ្វីខ្លះដែលម្ចាស់អាជីវកម្មត្រូវធ្វើ នៅពេលចង់ពង្រីក​អាជីវកម្មរបស់ខ្លួន ?

តើអ្វីខ្លះដែលម្ចាស់អាជីវកម្មត្រូវធ្វើ នៅពេលចង់ពង្រីក​អាជីវកម្មរបស់ខ្លួន ?

ប្រ​ភព៖​​ linkedin

នាយក​ក្រុមហ៊ុន Your Business Your Future Ltd លោក Gerard Burke បាន​លើកឡើង​នូវ​ឃ្លា​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​យក​ទៅ​គិត​ពិចារណា​ទៅលើ​ការ​ពង្រីក​ខ្លួន​ពី​អាជីវកម្ម​តូច​ទៅ​អាជីវកម្ម​ធំ​ដូច្នេះ​ថា៖ “ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​មាន​ផែនការ​សម្រាប់​ការ​រីកចម្រើន​ពោរពេញ​ដោយ​មហិច្ឆតា ប៉ុន្តែ​មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​និង​ភាព​ជា​អ្នកដឹកនាំ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ពួកគេ​សម្រេច​វា​បាន។” ។

ចំណុច​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ជា​ស្នូល​ដ៏​សំខាន់ ដែល​ជា​ឫសគល់​នាំ​ឲ្យ​អាជីវកម្ម​តូច​អាច​ក្លាយ​ខ្លួន​ជា​អាជីវកម្ម​ធំ​មួយ​ដោយ​ជោគជ័យ​បាន នោះ​គឺជា​ការ​វិនិយោគ​ទុន​ទៅលើ​ការ​អភិវឌ្ឍ​ខ្លួន​របស់​ម្ចាស់​អាជីវកម្ម។ បើ​អ្នក​មាន​មហិច្ឆតា​ថា​ចង់​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ការ​រីកចម្រើន អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ខ្លួនឯង​ដែល​ធ្លាប់​ជា​វីរបុរស​នៅ​ពេល​អាជីវកម្ម​តូច ទៅ​ជា​អ្នក​យុទ្ធសាស្ត្រ​នៅ​ពេល​អាជីវកម្ម​របស់​អ្នក​ព្យាយាម​ពង្រីក​ខ្លួន។ ដើម្បី​សម្រេច​បាន​នូវ​ការ​លូតលាស់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បាន បើ​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​មួយ​ចំនួន​របស់​អ្នក​ចេញ អ្នក​ក៏​ត្រូវ​តែ​ធ្វើ​បែប​នោះ​ដែរ។

មាន​តែ​ការ​អភិវឌ្ឍន៍​ខ្លួន​មិន​បាន​ប្រាកដ​ថា អ្នក​នឹង​ជោគជ័យ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ ព្រោះ​អ្នក​ត្រូវ​មាន​គោលដៅ​ឬ​ចក្ខុវិស័យ​ប្រាកដ​ជាក់លាក់​សម្រាប់​អនាគត​ជំនួញ​របស់​អ្នក និង​ធ្វើ​ខ្លួន​ជា​អ្នក​យុទ្ធសាស្ត្រ​ត្រង់​ថា ត្រូវ​ដឹង​ច្បាស់​ថា​ប្រើប្រាស់​យុទ្ធសាស្ត្រ​បែប​ណា​ដើម្បី​ផ្លាស់ប្ដូរ​ពី​កន្លែង​ដែល​អ្នក​កំពុង​ឈរ ទៅ​កាន់​កន្លែង​ដែល​អ្នក​ចង់​ទៅ។

ការ​តោង​ឲ្យ​ស្អិត​ជាមួយ​ប្រាក់​កម្រៃ​របស់​អ្នក​ក៏​ជា​កូនសោ​សំខាន់​មួយ​ទៀត​ដែរ រួច​មក​ទើប​ជា​ប្រាក់​ចំណេញ ព្រោះ​បើ​តាម​សម្ដី​របស់​លោក Gerard Burke ការ​រីកចម្រើន​ជា​ការ​ដាក់​សម្ពាធ​ទៅលើ​ប្រាក់​កម្រៃ​របស់​អ្នក ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​អាជីវកម្ម​មួយ​ចំនួន​បរាជ័យ​អំឡុង​ពេល​លូតលាស់​ជាជាង​ពេល​ថយ​ចុះ ហេតុនេះ​ទើប​បាន​ជា​ការ​ប្រមើល​ទុក​ជាមុន​ឲ្យ​បាន​ស្អិត​ជាមួយ​នឹង​ចរន្ត​ប្រាក់​របស់​អ្នក និង​ត្រួតពិនិត្យ​វា​ឲ្យ​បាន​ល្អិតល្អន់​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ពី​ម្ចាស់​អាជីវកម្ម។

ម្យ៉ាងទៀត​ការ​វិនិយោគទុន​ទៅលើ​មនុស្ស​ត្រឹមត្រូវ​ឲ្យ​បាន​រហ័ស ជា​អ្នក​រួម​ដំណើរ​ដែល​ស័ក្ដិសម​ពិត​ប្រាកដ​ក្នុង​ដំណាក់កាល​នៃ​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក​ក៏​ជា​ចំណុច​សំខាន់​ផង​ដែរ ហើយ​អ្នក​ខ្លួនឯង​ក៏​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ដែរ​ថា​មូលហេតុ​អ្វី​ដែល​អ្នក​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ព្រោះ​អំឡុង​ពេល​ដែល​អ្នក​ជួប​ការ​លំបាក​ក្នុង​ការ​បោះជំហាន​ទៅ​មុខ មូលហេតុ​នេះ​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​ចិត្ត​អ្នក​យ៉ាង​ពុះ​កញ្ជ្រោល​នេះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ startupdonut

អត្ថបទទាក់ទង៖ ដើមទុននៃគំនិត៣ចំណុច ដែលជាគ្រោងឆ្អឹងនៃការចាប់ផ្ដើមអាជីវកម្មមួយដោយជោគជ័យ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930