អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > ទម្លាប់​​ពិសេស​៨​យ៉ាង​​របស់​​«កំពូល​មនុស្ស»​​ ពី​​លោក​ Travis Bradberry ​​អ្នក​និពន្ធ​ដ៏​​ល្បី​អាមេរិក

ទម្លាប់​​ពិសេស​៨​យ៉ាង​​របស់​​«កំពូល​មនុស្ស»​​ ពី​​លោក​ Travis Bradberry ​​អ្នក​និពន្ធ​ដ៏​​ល្បី​អាមេរិក

ប្រ​ភព៖​​ YouTube

លោក​ ​ត្រាវីស​ ​ប្រេតប៊ឺរី (Travis Bradberry​) ​គឺ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ល្បី​ៗ​ និង លក់​ដាច់​បំផុត​នៅ​អាមេរិក​ជាច្រើន​។ ​​ខាងក្រោម​នេះ គឺ​ជា​​​ទម្លាប់​​៨​យ៉ាង​ ​របស់​​​​កំពូល​មនុស្ស​ ឬ មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​ ​ដែល​ចែករំលែក​ពី ​លោក​ ​ត្រាវីស​ ​ប្រេតប៊ឺរី ​​ដែល​បាន​ដកស្រង់​ដោយ​សារព័ត៌មាន​REUTERS៖

១) ​​មាន​គំនិត​ផ្ទាល់​ខ្លួន​ជា​គោល​៖ ​​​​មនុស្ស​ដែល​អស្ចារ្យ​ ​គឺ​មិន​មែន​ជា​មនុស្ស​និយាយ​​​លោត​ទៅ​នេះ​ទៅ​​នោះ​​ដោយ​គ្មាន​គំនិត​ផ្ទាល់​នោះ​ឡើយ​ ហើយ​រាល់​អ្វី​ដែល​ខ្លួន​គិត​ និង លើក​ឡើង​ទាំង​អស់​​គឺ​សុទ្ធតែ​ឆ្លង​កាត់​ការ​ផ្ទៀងផ្ទាត់​​ជាមួយ​​ការពិត​ និង របាយការណ៍​ស្រាវជ្រាវ​ផ្សេងៗ​។ ដូច្នេះ​ហើយ​នាំ​ឲ្យ​អ្វី​ដែល​ពួកគេ​និយាយ​ និង ធ្វើ​ទៅ​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

២) ​ពួកគេ​តែង​មាន​​គំនិត​ផ្ទុយ​​៖ ​សម្រាប់​បុគ្គល​អស្ចារ្យ​ និង​ មាន​ឥទ្ធិពល​ គឺ មិន​ដែល​នៅ​ស្ងៀម​ចំពោះ​​​គំនិត ឬ អ្វី​ដែល​បាន​កើត​​​ឡើង​នៅ​ចំពោះ​មុខ​​​នោះ​ទេ ​ពោល​គឺ ពួកគេ​តែង​តែ​មាន​គំនិត​ផ្ទុយ ឬ ​ចង់​ដឹង​ច្រើន​លើស​ពី​នេះ ដោយ​​មាន​ចម្ងល់​ជាច្រើន ​ដើម្បី​ប្រាកដ​ថា អ្វីៗ​ពិត​ជា​ត្រឹមត្រូវ​មែន​។ ប៉ុន្តែ​​ថ្វីបើ​មាន​គំនិត​ផ្ទុយ ឬ ​​ឆ្ងល់​ច្រើន​ ពួកគេ​មិន​មែន​ជា​មនុស្ស​ដែល​រឹងរូស​មិន​ស្ដាប់​ហេតុ​ផល​នោះ​ឡើយ​ ពោល​គឺ​អ្នក​ទាំង​នោះ​តែងតែ​ស្ដាប់​ហេតុផល​យ៉ាង​យកចិត្ត​ទុកដាក់​។

៣) ​ពូកែ​ជំរុញ​ទឹកចិត្ត​នៅ​ពេល​និយាយ​ ឬ សន្ទនា​៖ រាល់​ពេល​និយាយ​ ឬ សន្ទនា​គ្នា​ម្តង​ៗ​ ​អ្នក​​ទាំង​នេះ​មិន​ដែល​និយាយ​បិទ​ផ្លូវ​ខ្លួនឯង​​នោះ​ទេ ពោល​គឺ​ពួកគេ​តែង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ថា ​​បាន​និយាយ​ជាមួយ​​ហើយ ចង់​និយាយ​​ម្ដង​ទៀត ​បាន​ស្ដាប់​ហើយ​ចង់​ស្ដាប់​ម្ដង​ទៀត ​​ហើយ​​មាន​អារម្មណ៍​ថា ពិត​ជា​​ទទួល​បាន​ចំណេះដឹង​ និង ប្រយោជន៍​ជាច្រើន​។
៤) ​ពួកគេ​តែង​ពង្រីក​បណ្ដាញ​៖ ​​គ្មាន​មនុស្ស​ជោគជ័យ​ណា​មួយ​ ដែល​គ្មាន​បណ្ដាញ​ឬ ទំនាក់ទំនង​ច្រើន​នោះ​ទេ​ ព្រោះ​ថា ទោះបី​ជា​ពូកែ​ប៉ុណ្ណា​ក៏​មិន​អាច​ធ្វើ​កិច្ចការ​តែ​ម្នាក់​ឯង​ជោគជ័យ​បាន​ដែរ​។ អ៊ីចឹង​ហើយ​ ​ពួកគេ​តែងតែ​បន្ត​ពង្រីក​ និង ពង្រឹង​បណ្ដាញ​កាន់​តែ​ច្រើន​ឡើង​ៗ​។

៥) ​ពួកគេ​ស្វាគមន៍​មតិផ្ទុយ​៖ ​មិន​មែន​ត្រឹម​តែ​ជា​មនុស្ស​ដែល​តែង​មាន​គំនិត​ផ្ទុយ​នោះ​ទេ ​មនុស្ស​ជោគជ័យ​ក៏​ស្វាគមន៍​រាល់​មតិ​ផ្ទុយ​ពី​​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ ដែល​វា​ប្រៀប​បាន​នឹង​​កញ្ចក់​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ខ្លួន​ពួកគេ​អ៊ីចឹង​។ ដូច្នេះ​ហើយ ​ពួកគេ​មិន​អាច​អត្តនោម័តិ​​លើ​អ្វី​ដែល​ខ្លួន​គិត ហើយ​បិទ​មិន​ឲ្យ​មាន​ការ​លើក​​ឡើង​ពី​អ្នក​ជុំវិញ​ខ្លួន​នោះ​ទេ​។

៦) ​មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង​៖​មនុស្ស​ដែល​ម្ចាស់ការ​លើ​ខ្លួន​ឯង​ជា​ប្រភេទ​​មនុស្ស​ ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ លើ​ជោគវាសនា​ និង ការងារ​របស់​ខ្លួន​ដែល​ផ្ទុយ​ពី​មនុស្ស​ទូទៅ​ភាគច្រើន ដែល​ចូលចិត្ត​យក​តែ​ត្រូវ​ ​ហើយ​ខុស​តែង​ទម្លាក់​ដាក់​អ្នកដទៃ​។ ​

៧) ​ ​ពួកគេ​ព្រម​ទទួល​អ្វី​ដែល​បាន​កើត​ឡើង​ ​ជាជាង​ចាំ​តែ​ប្រតិកម្ម​៖ ​ក្នុង​​លោក​យើង​នេះ មាន​រឿង​ជាច្រើន​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន​ ​​ហើយ​បញ្ហា​ក៏​កើត​មាន​មិន​ចេះ​អស់​នោះ​ដែរ​​ព្រោះ​វា​ជា​ច្បាប់​ធម្មជាតិ​។​ សម្រាប់​មនុស្ស​ធម្មតា​ តែងតែ​បន្ទោស​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​ ​ជាជាង​ព្យាយាម​ដោះស្រាយ​បញ្ហា។ ដោយ​ឡែក​បុគ្គល​ជោគជ័យ​វិញ​​តែងតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​ ជាជាង​​ប្រតិកម្ម​ដោយ​រអ៊ូ​ ឬ ​បង្ហាញ​ក្ដី​មិន​សប្បាយចិត្ត​ធំធេង​ ​និង ​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ​។ ​​​​​

៨) ​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង៖ ​គ្មាន​នរណា​ម្នាក់​ជឿជាក់​អ្នក​​​​​ឡើយ​ បើ​អ្នក​​មិន​ដែល​ជឿជាក់​លើ​ខ្លួន​ឯង ​​ដូច្នេះ​ហើយ បុគ្គល​ជោគជ័យ​តែង​ជឿជាក់​​លើ​ខ្លួន​ឯង​​យ៉ាង​មុតមាំ​ថា ​ខ្លួន​នឹង​អាច​សម្រេច​កិច្ចការ​បាន​។​ ​ដោយសារតែ​បែបនេះ​ហើយ​បាន​ជា ​​រាល់​ពេល​ដែល​មនុស្ស​ទូទៅ​មើល​ទៅលើ​ ពួក​បុគ្គលិក​ជោគជ័យ​ធ្វើ ឬ និយាយ​ម្តងៗ តែង​​មាន​អារម្មណ៍​ និង​ឆ្ងល់​ថា​ហេតុអ្វី​ក៏​​មាន​ទំនុក​ចិត្ត​ខ្លាំង​ម្ល៉េះ​៕

ដោយ​​៖ រតនា​ វិចិត្រ​​​
​​​​​​​​​​​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31