អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សញ្ញា​ទាំង​អស់​នេះ​បញ្ជាក់​ថា «​អ្នក​ជា​សហគ្រិន​​ដ៏​ខ្លាំង​ក្លា​មួយ​រូប​»

សញ្ញា​ទាំង​អស់​នេះ​បញ្ជាក់​ថា «​អ្នក​ជា​សហគ្រិន​​ដ៏​ខ្លាំង​ក្លា​មួយ​រូប​»

ប្រ​ភព៖​​ pixabay.com

ដោយ​យោង​ទៅ​តាម​សញ្ញា​ដែល​មាន​បង្ហាញ​​នៅ​ខាង​ក្រោមនេះ អ្នក​នឹង​អាច​សន្មត​ខ្លួន​​ឯង​ថា តើ​អ្នក​​ល្អ​គ្រប់​គ្រាន់​នឹង​ក្លាយ​ជា​អ្នក​រកស៊ី​ឬ​នៅ​? ហើយ​តើ​​អនាគត​ទៅ​អ្នក​ជា​អ្នក​ជំនួញ​មួយ​ដ៏​មាន​ឥទ្ធិពល​កម្រិត​ណា​ដែរ? ទាំងនេះ​ជា​អ្វី​ដែល​​អ្នក​គួរ​ដឹង​៖

១) តែង​តែ​មាន​ចំណង់​ចង់​ដឹក​នាំ​គេ​៖ ពេល​អ្នក​កំពុង​តែ​ធ្វើ​កិច្ចការ​អ្វី​មួយ​ជា​ក្រុម​ តើ​អ្នក​ចេះ​តែ​មាន​ចំណង់​មួយ​ចង់​ដឹកនាំ​គេ​ដែរ​ទេ​? តើ​អ្នក​ចេះ​តែ​នៅ​មិន​សុខ​មែន​ទេ ពេល​ដែល​មិន​បាន​បញ្ចេញ​មតិ ហើយ​មិន​បាន​ដឹកនាំ​នរណា​ម្នាក់​នោះ។​ សញ្ញា​បែប​នេះ​​ហើយគឺ​ជា​សញ្ញា​នៃ​អ្នកជំនួញ​ដ៏​មាន​សក្ដានុពលម្នាក់​។

២) មិន​ខ្លាច​ក្នុង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ឡើយ​៖ តើ​អ្នក​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​មិន​ថាកាលៈទេសៈ​ណា​ដែរ​ទេ? តើ​អ្នក​មាន​ចំណង់​ក្នុង​ការ​ដើរ​ទៅ​មុខ​ដែរ​ទេ ទោះ​បី​ដឹង​ថា​បើ​ទៅ​អ្នក​អាច​នឹង​បរាជ័យ​ធំធេង​យ៉ាង​ណា​ក៏​ដោយ​នោះ​? ក្លាយ​ជា​​អ្នក​រកស៊ី​ជោគជ័យ​មួយ បើ​អ្នក​តែង​តែ​មាន​គំនិត​អវិជ្ជមាន​ ហើយ​ភ័យ​ព្រួយ​មិន​ចង់​ដើរ​ទៅ​មុខ​ អ្នក​ច្បាស់​​ជា​បរាជ័យ​ឆាប់​ជា​មិនខាន​។

៣) ចេះ​ឆ្ងល់​ច្រើន​៖ តើ​អ្នក​មាន​ដែល​ឃើញ​កូន​ក្មេង​ដែល​តែង​តែ​ឆ្ងល់​គ្រប់​​រឿង​ដែរ​ទេ​? តើ​អ្នក​ស្រដៀង​នឹង​ពួក​គេ​ខ្លះ​ដែរ​​ឬ​អត់? សាក​ក្រឡេក​មើល​ទៅ​ បុគ្គល​ជោគជ័យ​ជុំវិញ​ខ្លួន​អ្នក​ទៅ​មើល ថា​តើ​ពួក​គេ​ជា​មនុស្ស​​ចេះ​ចង់​ដឹង​អ្វី​ដែល​ថ្មីៗ​ដែរ​ឬ​អត់​? ចម្លើយ​សឹង​តែ​១០០​ភាគរយ​ហើយ​ គឺ​ពួក​គេ​តែង​តែ​ចង់​រៀន​អ្វី​ថ្មីៗ ហើយ​តែង​តែ​រៀន​ពី​ការ​ឆ្ងល់​នេះ​ឯង​។

៤) មិន​ដែល​ខ្លាច​ការងារ​លំបាក​ដល់​ខ្លួន​នោះ​ទេ​៖ វា​គឺ​ជា​សញ្ញា​មួយ​ច្បាស់​មែន​ទែន ដែល​អ្នក​គឺ​ជា​សហគ្រិន​ ដ៏​មាន​ឥទ្ធិពល​ ព្រោះ​អ្នក​មិន​ដែល​ខ្លាច​ថា​ខ្លួន​ឯង​ធ្វើ​ការ​ហត់​ឬ​លំបាក​កម្រិត​ណា​នោះ​ទេ។ បើ​មិន​ទាន់​ដល់​គោលដៅ អ្នក​នឹង​មិន​បោះបង់​ឡើយ ហើយ​ទោះ​បី​ចំណាយ​កម្លាំង​ខ្លាំង​ដល់​ណា​ទៀត​ក៏​អ្នក​នៅ​តែ​តស៊ូ​បាន​ដល់​ទៅ​បញ្ចប់​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930