អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > សេដ្ឋី​ ​និង អ្នក​និពន្ធ​អាមេរិក​ ​លោក​James Altucher៖ «​បើ​ខ្ញុំ​ដឹង​រឿង​ពីរ​យ៉ាង​នេះ ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ មិន​ដឹង​ជា​​ល្អ​យ៉ាង​​ណា​ទេ​»

សេដ្ឋី​ ​និង អ្នក​និពន្ធ​អាមេរិក​ ​លោក​James Altucher៖ «​បើ​ខ្ញុំ​ដឹង​រឿង​ពីរ​យ៉ាង​នេះ ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ មិន​ដឹង​ជា​​ល្អ​យ៉ាង​​ណា​ទេ​»

ប្រ​ភព៖​​ Forbes

​​ ​លោក​James Altucher​​ ​(វ័យ​៤៩​ឆ្នាំ)​គឺ​​​ជា​អ្នក​ជំនួញ​ និង​​ជា​អ្នក​និពន្ធ​ដ៏​ជោគជ័យ​ម្នាក់​នៅ​អាមេរិក​ ប៉ុន្តែ​​លោក​បាន​បង្ហាញ​ការ​ស្ដាយ​ក្រោយ​ថា ​​​ខ្លួន​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ ​និង បង្កើត​​​កំហុស​រាប់​មិន​អស់​ ព្រោះ​មិន​បាន​ដឹង​រឿង​ពីរ​យ៉ាង​ ​​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ ​គឺ​​ ​​​«ទី១​ធ្វើ​អ្វី​ដែល​ខ្លួន​​ស្រលាញ់ ​និង ​ទី២​ ​មិន​បញ្ឈប់​​ការ​រៀន​សូត្រ​»។​ នេះ​បើ​តាម​ការ​​អះអាង​របស់​លោក ដែល​បាន​ដក​ស្រង់ និង​ ចុះផ្សាយ​ដោយ​សារព័ត៌មាន​CNBC។

​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​​ថ្នាក់​មហាវិទ្យាល័យ​ ​​ ​លោក​James Altucher​ ​បាន​ចូល​ចម្រើន​ការងារ​ជាច្រើន​កន្លែង​ ពោល​គឺ ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ពោល​គឺ​ដូរ​អាជីព​ការងារ​មិន​តិច​ជាង​១៥​ដង​នោះ​ទេ​។ ​បញ្ហា​នេះ ក៏​ដោយ​សារ​តែ​​រូប​​លោក​មិន​បាន​គិត​ ឬ មិន​ចាប់អារម្មណ៍​ពី​​អ្វី​ដែល​ខ្លួន​ស្រលាញ់ និង ចូលចិត្ត​ពិតប្រាកដ​ ​ពោល​គឺ​គ្រាន់​ផ្អើល​តាម​មិត្តភ័ក្ដិ​ និង​ ទីផ្សារ​ការងារ​ប៉ុណ្ណោះ​។

​អ្វី​ដែល​សំខាន់​ទៀត​នោះ ​​លោក​គិត​ថា ​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ គឺ មាន​ន័យ​ថា ចប់​ភារកិច្ច​ក្នុង​ការ​រៀន​សូត្រ​ទៀត​ហើយ។ ចំណុច​នេះ​ហើយ ធ្វើ​ឲ្យ​James Altucher​មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​​ល្អ ​​ក្រោយ​ពេល​បញ្ចប់​ការសិក្សា​​ ព្រោះ​គិត​ថា​ ខ្លួន​រៀន​ចប់​គឺ​ចេះ​អស់​ហើយ​។​

​​ដោយសារតែ​​មិន​បាន​ដឹង​ច្បាស់​អំពី​ចំណុច​ពីរ​យ៉ាង​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​​លោកJames Altucher​​​រស់​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​​មិន​ដឹង​ថា ​គោលដៅ​ជីវិត​ពិតប្រាកដ​​នៅ​ឯណា ​ពោល​គឺ​រស់​នៅ​​បាន​ត្រឹម​​កំដរ​គេ​ជោគជ័យ​ប៉ុណ្ណោះ​។ រហូត​ដល់​វ័យ​ជាង​៣០​ប្លាយ​ ​ទើប​ភ្ញាក់​ខ្លួន​​ថា ​កំពុង​ដើរ​លើ​ផ្លូវ​ខុស​ ​​ហើយ​លោក​ក៏​ចាប់​ផ្ដើម​គិត​ពី​អ្វី​ដែល​ខ្លួន​ចូលចិត្ត​ និង ស្រលាញ់​ ​ហើយ​ព្យាយាម​​បន្ត​ការ​រៀន​សូត្រ​រហូត​មក​។

​​​​​តាម​ពិត​ទៅ ​​តាំង​ពី​ក្មេង​មក​ ​James Altucher​​ ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​​សរសេរ​ និង​ អាន​សៀវភៅ​ ដូច្នេះ​ហើយ​ទើប​​លោក​​ងាក​មក​ចាប់អារម្មណ៍​​លើ​ចំណុច​ទាំង​នេះ​វិញ ​រហូត​បាន​និពន្ធ​សៀវភៅ​ជាច្រើន​ក្បាល​ ​ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ និង បាន​បើក​ក្រុមហ៊ុន​ជាច្រើន​ផង​ដែរ​៕​​

​​​​​​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31