អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > CEOវ័យ២៦ឆ្នាំម្នាក់នេះ បង្ហើបពាក្យ​មួយឃ្លាខ្លីតែខ្លឹម ដែលជាចម្លើយនៃភាពជោគជ័យរបស់លោក

CEOវ័យ២៦ឆ្នាំម្នាក់នេះ បង្ហើបពាក្យ​មួយឃ្លាខ្លីតែខ្លឹម ដែលជាចម្លើយនៃភាពជោគជ័យរបស់លោក

ប្រ​ភព៖​​ cnbc

អតីតកាល​ដែល​ធ្លាប់​ជា​ក្មេង​ប្រុស​រៀន​ផ្លោះ​ថ្នាក់​៤​កម្រិត​ក្នុង​បឋមសិក្សា បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​អាយុ​បាន​ត្រឹមតែ​១៤​ឆ្នាំ អាយុ​ទើប​តែ​បាន​១៦​ឆ្នាំ​ក៏​មាន​គំនិត​បង្កើត​ក្រុមហ៊ុន​ធ្វើ web design ដោយ​ខ្លួនឯង រហូត​ដល់​អាយុ​១៨​ឆ្នាំ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ និង​ចាប់ផ្ដើម​ដំណើរការណ៍​អាជីវកម្ម​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​ដៃ​នៅ​វ័យ​១៩​ឆ្នាំ។ តើ​ក្មេង​ប្រុស​រូប​នេះ អាច​ធ្វើ​បែប​នេះ​យ៉ាង​ដូចម្ដេច​បាន ?

បើ​គ្រាន់តែ​និយាយ​ថា​ក្មេង​ប្រុស​នេះ​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​ដៃ​មួយ ប្រហែល​ជា​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ចាប់​អារម្មណ៍​ស្គាល់​ថា​ជា​បុគ្គល​ជោគជ័យ​ណា​ម្នាក់។ តែ​បើ​និយាយ​ថា​បុគ្គល​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​កាណាដា​គឺ​លោក Brain Wong ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Kiip នោះ​អ្នក​នឹង​ស្គាល់​ថា​លោក​ជា​នរណា ក៏​ព្រោះ​តែ​ភាព​អស្ចារ្យ​នៅ​វ័យ​ក្មេង​ខ្ចី​របស់​លោក​កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ទូទាំង​ពិភពលោក​នេះ​ឯង។

សំណួរ​ចោទ​សួរ​ថា​លោក​ធ្វើ​បាន​យ៉ាង​ដូចម្ដេច ត្រូវ​បាន​លោក​ផ្ដល់​ចម្លើយ​ឲ្យ​យ៉ាង​ខ្លី តែ​ប្រកប​ដោយ​អត្ថន័យ​បំផុត​ក្នុង​បទសម្ភាសន៍​មួយ​របស់ Elitedaily ថា “គ្រប់​យ៉ាង​គឺ​កើតឡើង​ចេញ​ពី​កម្លាំង​ជំរុញ”។ នាយក​ប្រតិបត្តិ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​ប្រៀប​វា​ដូច​ទៅ​នឹង​អារម្មណ៍​ដែល​ស្រវឹង​ឈ្លក់​វង្វេង​ទៅ​នឹង​ការ​សម្រេច​គោលដៅ ភាព​សំខាន់​នៃ​ការ​ដែល​អាច​ឈរ​យ៉ាង​មាន​មោទនភាព​ចេញ​រូបរាង​ជា​ជំនួញ​មួយ​បាន និង​ការ​បូជា​លះបង់​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​នោះ​បាន​ជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយ ការ​ដែល​អាច​មាន​កម្លាំង​ជំរុញ​រុញ​ច្រាន​អ្នក​ឲ្យ​បន្ត​ទៅ​មុខ​បាន លុះត្រាតែ​អ្នក​ដើរ​ស្រប​តាម​បេះដូង​របស់​អ្នក មានន័យ​ថា​ជា​ការ​ធ្វើ​នូវ​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​លើស​ពី​នេះ​ទៅ​ទៀត​គឺជា​ការ​ស្គាល់​ច្បាស់​អំពី​អ្វី​ជា​ថាមពល​អស្ចារ្យ​របស់​អ្នក ឬ​ជា​អ្វី​ដែល​អ្នក​ធ្វើ​ល្អ​បាន​លើស​គេ​នេះ​ឯង។ ដូច​លោក Brain Wong បាន​លើកឡើង​ថា៖ “មិន​ខ្វល់​ថា​អ្នក​គឺជា​នរណា ឬ​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​ជីវិត​របស់​អ្នក​នោះ​ទេ អ្នក​មាន​នូវ​ថាមពល​អស្ចារ្យ។ ហើយ​នេះ​ខ្ញុំ​ចង់​សំដៅ​ទៅលើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ​ជាង​អ្នក​ដទៃ ដែល​ប្រសិន​ជា​អ្នក​មិន​យក​វា​មក​ប្រើ​ទេ នោះ​អ្នក​ឆ្កួត​ហើយ។”

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ elitedaily & cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930