អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > រឿង​៤យ៉ាង​ដែល​លោក​​​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​​គួរ​ធ្វើ​​ឱ្យ​បាន ​​នៅ​មុន​ដាច់​ឆ្នាំ​២០១៨

រឿង​៤យ៉ាង​ដែល​លោក​​​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​​គួរ​ធ្វើ​​ឱ្យ​បាន ​​នៅ​មុន​ដាច់​ឆ្នាំ​២០១៨

រឿង​៤យ៉ាង​ដែល​លោក​​​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​​គួរ​ធ្វើ​​ឱ្យ​បាន ​​នៅ​មុន​ដាច់​ឆ្នាំ​២០១៥

ប្រ​ភព៖​​ www.latintimes.com

ខាង​ក្រោម​នេះ​ គឺ​ជា​រឿង​រ៉ាង​ ៤​​យ៉ាង​ដែល​លោក​អ្នក​​ ជា​ម្ចាស់​អាជីវកម្ម​គួរ​ធ្វើ​ឱ្យ​បាន​ នៅ​មុន​​ឆ្នាំ​២០១៨ ខាង​មុខ​​ ដើម្បី​ធានា​បាន​ថា​ កិច្ចការ​អាជីវកម្ម​របស់​អ្នក​​កាន់​តែ​មានលក្ខណៈ​ល្អ​ប្រសើរ​ និង​មាន​សញ្ញាណ​ល្អ​។ 

១) ​ពិនិត្យ​មើល​ស្តុក​ (សន្និធិ) ទំនិញ​របស់​អ្នក៖ ​នេះ​ជា​ចំណុច​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​បាន​ គឺ​ពិនិត្យ​មើល​មុខ​ទំនិញ​ដែល​លោក​អ្នក​ទិញ​​យក​មក​ស្ដុក​ទុក​លក់​បន្ត​ថា​ តើ​មាន​មុខ​ទំនិញ​ណា​ដែល​លោក​អ្នក​បាន​ទិញ​មក​ស្ដុក​យូរ​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​លក់​ចេញ។ ​ការ​លក់​លាង​ឃ្លាំង​ មិន​មែន​ជា​គំនិត​មិន​ល្អ​នោះ​ទេ​ ពោល​គឺ​លោក​អ្នក​​គួរ​តែ​សាកល្បងប្រសិន​បើ​មាន​ទំនិញ​នៅ​ក្នុង​ស្តុក​ច្រើន​ ឬ​ក៏​ទំនិញ​ដែល​ប៉ះពាល់​ដល់​កាលបរិច្ឆេទ​ផុត​កំណត់។ ​ប៉ុន្តែ​ចំណុច​មួយ​ដែល​មិន​គួរ​ធ្វើ​ គឺ​​កុំ​លក់​ទំនិញ​នោះ​​នៅ​ក្នុង​​តម្លៃ​បញ្ចុះ​តម្លៃ​ ​តែ​តាម​ពិត​នៅ​ថ្លៃ​ដដែល។ ​ធ្វើ​បែប​នេះ​ នឹង​ធ្វើ​​អតិថិជន​បាត់​ទំនុក​ចិត្ត​មក​លើ​ហាង​របស់​អ្នក​ជា​មិន​ខាន។
២) លុប​​​​បំណុល​​ជំពាក់​អត់​សង​​ចោល​​​​ (write off accounts receivable)៖ ​ការ​លុប​បំណុល​​ជំពាក់​អត់​សង​ចោល​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ។ លោក​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​ដែល​មាន​ប្រព័ន្ធ​​គ្រប់គ្រង​គណនេយ្យ​ត្រឹម​ត្រូវ​ គឺ​ច្បាស់​ជា​យល់​ពី​ចំណុច​នេះ​ ហើយ​ប្រាកដ​ជា​ធ្លាប់​ជួប​បញ្ហា​នេះ​​ជា​មិន​ខាន​ឡើយ។ ​បើ​លោក​អ្នក​មិន​លុប​បំណុល​ជំពាក់​អត់​សង​ចោល​ទេ​ ច្បាស់​ជា​ខាត​បង់​បន្ថែម​ទៀត​ គឺ​​ទៅ​លើ​ការ​បង់ពន្ធ។ ​លោក​អ្នក​លុប​ចោល គឺ​ទទួល​បាន​​ការ​បង់​ពន្ធ​តិច​ជា​មុន​ (tax deduction) ដូច្នេះ​​​កុំ​ស្ទាក់ស្ទើរ​ប្រសិន​បើ​លោក​អ្នក​រក​ឃើញ​ និង​កំណត់​បាន​នូវ​បំណុល​ដែល​ខូច​ច្បាស់​លាស់​ហើយ​នោះ។
៣) ទិញ​​សម្ភារៈ​សម្រាប់​ការិយាល័យ៖ នៅ​ជិត​ដាច់​​ឆ្នាំ​បែប​នេះ​ ​បើ​លោក​អ្នក​មាន​គម្រោង​ទិញ​សម្ភារៈ មួយ​ចំនួន​ដាក់​ការិយាល័យ​ គឺ​ជា​ពេល​​ល្អ​ ព្រោះ​ថា​លោក​អ្នក​អាច​ទទួល​បាន​ការ​បញ្ចុះ​​តម្លៃ​ ហើយ​បើ​ទិញ​បរិមាណ​ច្រើន​ នឹង​ទទួល​បាន​ការ​ចុះ​តម្លៃ​កាន់​តែ​ច្រើន​ទៀត។ នេះ​ជា​ផល​ចំណេញ​មួយ។
៤) ​ដើរ​លម្ហែ​កាយ​ខ្លះ៖ ​សម្រាប់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ ដែល​មិន​បម្រើ​​សេវាកម្ម​ពាក់ព័ន្ធ​នឹង​​ការ​ដាច់​ឆ្នាំនេះ​ច្រើន​ គួរ​តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​លម្ហែ​កាយ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា​ និង​កាន់​​តែ​មាន​ថាមពល​ដើម្បី​​បំពេញ​ការងារ​នៅ​ឆ្នាំ​ក្រោយ​។ ​​ពេល​វេលា​ចុង​ឆ្នាំ​បែប​នេះ​ អាច​ជា​ពេល​វេលា​ល្អ​សម្រាប់​លោក​អ្នក និង​ក្រុម​គ្រួសារ៕
ដោយ៖ រតនៈ​វិភូ​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031