អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > ​កិច្ចការ​ ៨​ យ៉ាង​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ត្រឹម​ថ្ងៃ​ទី​៣១​ ធ្នូ​ដើម្បី​បាន​ជោគជ័យ​នៅ​ឆ្នាំ​២០១៧

​កិច្ចការ​ ៨​ យ៉ាង​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ត្រឹម​ថ្ងៃ​ទី​៣១​ ធ្នូ​ដើម្បី​បាន​ជោគជ័យ​នៅ​ឆ្នាំ​២០១៧

ឆ្នាំ២០១៧ គឺនៅសល់តែជាង១សប្ដាហ៍ទៀតប៉ុណ្ណោះ។ លោកអ្នកមានបានរៀបចំផែនការសម្រាប់ឆ្នាំក្រោយហើយឬនៅ? ខាងក្រោមនេះជាកិច្ចការដែលលោកអ្នកគួរធ្វើ៖
១) គួរចំណាយពេលយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើផែនការងារ។ កំណត់យុទ្ធសាស្ត្រសម្រាប់ខែមករា ត្រីមាសដំបូង និងផែនការប្រចាំឆ្នាំ។
២) សរសេរកត់ត្រាចំនួនមនុស្សដែលអ្នកត្រូវទាក់ទងដើម្បីកិច្ចការអាជីវកម្មរបស់អ្នកឬដើម្បីមានប្រយោជន៍ដល់កិច្ចការអនាគតរបស់អ្នក។
៣) មុនពេលចូលឆ្នាំថ្មី ត្រូវរៀបចំឯកសាររបស់អ្នកចេញម្ដង។ ត្រូវដឹងថាឯកសារសំខាន់សម្រាប់ឆ្នាំក្រោយ ហើយឯកសារណាមិនសំខាន់មិនចាំបាច់ទុកដើម្បីធ្វើឱ្យកន្លែងធ្វើការរបស់អ្នកមានសណ្ដាប់ធ្នាប់។
៤) សុំដំបូន្មានពីអ្នករួមក្រុមការងាររបស់អ្នក៖ អ្នកណាក៏អ្នកអាចរៀនសូត្របានដែរ។ កុំខ្លាចសួរអ្នកធ្វើការងារជាមួយអ្នកពីការបំពេញការងារប្រចាំថ្ងៃរបស់អ្នក និងដំបូន្មានមួយចំនួន។
៥) ចាប់ផ្ដើមធ្វើខ្លួនជាមនុស្សចូលចិត្តអានកាសែត សារព័ត៌មានអេឡិចត្រូនិក និងអានអត្ថបទស្រាវជ្រាវ។
៦) ធ្វើផែនការបង្កើនពុទ្ធិសម្រាប់ឆ្នាំ២០១៧៖ ជ្រើសរើសកម្មវិធីបណ្ដុះបណ្ដាលបួនប្រាំ ឬច្រើនជាងនេះដើម្បីបង្កើនពុទ្ធិដែលខ្វះខាតរបស់អ្នក។
៧) សម្អាតអ៊ីមែលរបស់អ្នកចេញម្ដង។ លុបអ៊ីម៉ែលណាដែលគ្មានប្រយោជន៍ចោល ឬលុបអ៊ីមែលដែលអ្នកបានចុះឈ្មោះនៅលើគេហទំព័រផ្សេងៗ ហើយច្រើនតែផ្ញើឱ្យអ្នកអត់ប្រយោជន៍។
៨) កត់តាកំហុសទាំងឡាយដែលលោកអ្នកបានប្រព្រឹត្តឆ្នាំ២០១៦ ដើម្បីយកវាធ្វើជាមេរៀនសម្រាប់ឆ្នាំក្រោយ៕
ដោយ៖ រតនៈវិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

កុំធ្លាក់ចូល​ក្នុង​អន្ទាក់​ចិត្តសាស្ត្រ​​នៃ​ការ​ប្រើ​ប្រាស់​លុយ​ទាំង​៤​នេះ​ឲ្យ​សោះ

អត្ថបទពាណិជ្ជកម្ម​

អបអរសាទរ​ដល់​គូស្វាមី​ភរិយាថ្មី ចំនួន ១០គូ ឈ្នះដំណើរកំសាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរី

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​លើក​ទី ៣​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧

​​«ការ​អភិវឌ្ឍ​វិថី​លើ​អាជីព​គណនេយ្យ និង ហិរញ្ញវត្ថុ​» ​សម្រាប់​​អ្នក​ចង់​ដឹង​ពី​គណនេយ្យ​កាន់​តែ​ទូលំទូលាយ!

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31