អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

នាង Elizabeth Holmesនាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​Theranos

ប្រ​ភព៖​​ www.forbes.com

​បុគ្គល​វ័យក្មេង​​ដែល​ជោគជ័យ​ខ្លាំង​ក្នុង​ជីវិត​ ​គឺ​មាន​មិន​ច្រើន​នោះ​ទេ​​​នៅ​លើ​លោក​នេះ​។ ​​ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​វ័យ​ក្មេង​មួយ​ចំនួន​ជោគជ័យ ​គឺ​ដោយសារតែ​​ពួកគេ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​មនុស្ស​ទូទៅ​ដែល​ ​គ្មាន​។ ខាងក្រោម​នេះ ​ជា​ផ្នត់​គំនិត​សំខាន់ៗ ​ដែល​បុគ្គល​មួយ​ចំនួន​ជោគជ័យ​ ​ចាប់​តាំង​ពី​​​​​វ័យ​ខ្ទង់​២០មក​៖
១) ​ពួកគេ​​​មាន​ចក្ខុវិស័យ ​និង ​​​បន្ត​ការ​ស្វែងយល់​រហូត​​យល់​​ច្បាស់​៖ Mark Zuckerberg​ ​ជា​យុវជន​ម្នាក់​ ​ដែល​​​មាន​ភាព​ឆ្លាតវៃ ​ជា​មួយ​នឹង​ចក្ខុវិស័យ​មួយ​ ​ក្នុង​ការ​បង្កើត​​បណ្ដាញ​សង្គម​មួយ​ដែល​ថ្មី​ ​ហើយ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ទូទៅ​។ ​វា​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ​ ​ព្រោះ​លោក​មាន​វ័យ​ក្មេង​​ ​ហើយ​មិន​ទាន់​ដឹង​ស៊ីជម្រៅ​នោះ​ឡើយ ​ប៉ុន្តែ​ដោយសារតែ​មាន​ចក្ខុវិស័យ​មួយ​ច្បាស់លាស់ ​​ដូច្នេះ​ហើយ​លោក​បាន​ព្យាយាម​ស្វែងយល់​រហូត​ ​អាច​បង្កើតFacebook ​ដែល​ល្បីល្បាញ​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​។

ប្រភព៖ www.fastcompany.com

ប្រភព៖ www.fastcompany.com

២) ​ប្រែ​ពី​ការ​ឈឺចាប់​ ​មក​ជា​ការ​ជំរុញ​ទឹកចិត្ត​ទៅ​វិញ​៖ ​ចាប់​តាំង​ពី​​ពូ​​​បង្កើត​បាន​ស្លាប់​ទៅ​​ដោយសារតែ​ជម្ងឺ​កាច​សាហាវ​នោះ ​បាន​ធ្វើ​ឲ្យ​នាង Elizabeth Holmes​ ​​​​ឈឺចាប់​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​។ ​ប៉ុន្តែ​ការ​ឈឺចាប់​ដោយសារតែ​ការ​បាត់បង់​ពូ​ជា​​ទី​ស្រលាញ់​នេះ​មក Elizabeth Holmes​​​មិន​បាន​បាក់​ទឹកចិត្ត​នោះ​ទេ ប៉ុន្តែ​វា​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​នាង​ខិតខំ​ ​រក​វិធី​ណា​ដើម្បី​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ឲ្យ​​បាន​ទៅវិញ​​។ ​​ការ​ខិតខំ​នេះ ​ធ្វើ​ឲ្យ​នាង​ទទួល​បាន​លទ្ធផល​ជា​ទី​ពេញ​ចិត្ត​ដោយ​បច្ចុប្បន្ន​ ​នាង​ក្លាយ​ជា​​នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​Theranos ​ដែល​មាន​ជំនាញ​ផ្នែក​វិជ្ជាសាស្ត្រ​ដ៏​ល្បី​នៅ​អាមេរិក ​​​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ពាន់​លាន​ដុល្លារ​​។​

ប្រភព៖ www.techtimes.com

ប្រភព៖ www.techtimes.com

៣) ​​បណ្ដុះ​គំនិត​ច្នៃប្រឌិត​មិន​ចេះ​ចប់​៖ Jonathan Koon ​​ជា​សហគ្រិន​វ័យ​ក្មេង​ដ៏​ជោគជ័យ​ម្នាក់​ ​ដែល​មាន​ជំនាញ​ផ្នែក​រចនា​រថយន្ត។ ​​បុរស​​ដែល​​ជនជាតិ​អាមេរិក​ដែល​មាន​ដើមកំណើត​ចិន​នេះ ​បាន​​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​​លើ​គំនិត​ច្នៃ​ប្រឌិត​ ​រហូត​អាច​ក្លាយ​ជា​អ្នក​ជំនាញ​រចនា​រថយន្ត​ដ៏​ល្បី​ម្នាក់​នៅ​អាមេរិក។

ប្រភព៖ cobsolutionsgroup.com

ប្រភព៖ cobsolutionsgroup.com

៤) ​ពួកគេ​មិន​ដែល​បាត់បង់​ក្តី​សង្ឃឹម​ ​តែ​​តែងតែ​ខិតខំ​ខ្លាំង ​ហើយ​​នៅ​តែ​អាច​អត់ធ្មត់​បាន​៖ Bruce Lee​​ ​ជា​​តារាភាពយន្ត​ហូលីវូត​ដ៏​ល្បី​ម្នាក់​របស់​ហុងកុង ​ដែល​​បាន​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ ​ទម្រាំ​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​។ ​​លោក​​មាន​ក្បាច់គុន​ដ៏​អស្ចារ្យ ​​ហើយ​​ធ្លាប់​ប្រកួត​ឈ្នះ​ដៃគូ​ខ្លាំងៗ​ជាច្រើន​ ​​​​ព្រោះ​តែ​លោក​មិន​ដែល​បាត់បង់​ក្តី​សង្ឃឹម​ ​ហើយ​ព្យាយាម​ពុះពារ​គ្រប់​ឧបសគ្គ​រហូត​ជោគជ័យ​ទាំង​វ័យ​ក្មេង​​៕

ប្រភព៖ quotesgram.com

ប្រភព៖ quotesgram.com

ដោយ​៖ រតនា​ ​វិចិត្រ​
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31