អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុផល​សំខាន់ៗ​ ដែល​អ្នក​ត្រូវ​គិត​លើ​សុខភាព​ជា​ចម្បង​ ​នៅ​ពេល​ចាប់​ផ្ដើម​​​អាជីវកម្ម​ដំបូង​ៗ

ហេតុផល​សំខាន់ៗ​ ដែល​អ្នក​ត្រូវ​គិត​លើ​សុខភាព​ជា​ចម្បង​ ​នៅ​ពេល​ចាប់​ផ្ដើម​​​អាជីវកម្ម​ដំបូង​ៗ

ប្រ​ភព៖​​ www.freepik.com

​​​​​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ​ ​​​​អ៊ីចឹង​ហើយ​បាន​ជា​ ​​​​​មាន​មនុស្ស​ជាច្រើន​បរាជ័យ​​។ ​​ដោយ​សា​តែ​ពិបាក ​​ហើយ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ធ្វើ​​​ឲ្យ​ក្តី​​សុបិន​​របស់​ខ្លួន​​ក្លាយ​ជា​ការ​ពិត​​បែប​នេះ​ហើយ​ ​ទើប​​​នាំ​​ឲ្យ​មនុស្ស​មួយ​ចំនួន​​ពេល​ចាប់​​ផ្ដើម​​បើក​អាជីវកម្ម​នោះ ​​ប្រឹងប្រែង​យ៉ាង​ខ្លាំង ពោល​គឺ​​ប្រឹងប្រែង​រហូត​លែង​ខ្វល់​ពី​សុខភាព​របស់​ខ្លួន​ឯង​ ទាំង​​ផ្លូវកាយ​ ​និង ​ផ្លូវ​ចិត្ត​។ ​ត្រង់​ចំណុច​នេះ​​ មនុស្ស​ភាគច្រើន​ភ្លេច​គិត​ ​​ព្រោះ​រវល់​តែ​ប្រឹង​ធ្វើការ​ ​​​ដោយ​ខ្លាច​អាជីវកម្ម​នោះ​បរាជ័យ​។ ប៉ុន្តែ​​ត្រូវ​ចាំ​​ថា ​អាជីវកម្ម​​​​បរាជ័យ​ ​អ្នក​អាច​មាន​ឱកាស​​​ដើម្បី​ធ្វើ​មួយ​ផ្សេង​ទៀត​ តែ​បើ​អ្នក​បរាជ័យ​ក្នុង​ការ​ថែរក្សា​សុខភាព រហូត​ធ្វើ​​​ឲ្យ​ធ្លាក់​​ដុនដាប​ខ្លាំង​ ​​​នោះ​​ទន្សាយ​ក៏​រត់​ ​​​​ឯ​ត្រី​​​នៅ​មិន​នៅ​ដែរ​​។

១) ប៉ះពាល់​ដល់​ផលិតភាព​ការងារ​៖ ​សូម​​កុំ​ចំណេញ​រហូត​ដល់​ ដាច់​ចំណង​​​ឲ្យ​សោះ ​​ព្រោះ បើ​អ្នក​ប្រឹង​ធ្វើការ​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក នោះ​សុខភាព​របស់​អ្នក​នឹង​ចុះ​​ខ្សោយ​ ហើយ​​វា​នឹង​បណ្ដាល​​ឲ្យ​ការងារ​របស់​អ្នក​ធ្លាក់​ចុះ​ផង​​ដែរ​។ ដូច្នេះ​ហើយ​ ព្យាយាម​រក្សា​តុល្យភាព​រវាង​ការងារ​ និង ការ​រស់នៅ​ជា​រឿង​សំខាន់​​ ​​​ដើម្បី​ប្រាកដ​ណា​ អ្នក​​នៅ​តែ​មាន​ថាមពល​គ្រប់គ្រាន់​ ដើម្បី​បន្ត​ការងារ​នៅ​ថ្ងៃ​ស្អែក​ទៀត​។​​

២) ​​ ​​​​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​​ គឺ​សុភាព​ល្អ​៖​ ​សាក​​ស្រមៃ​បន្តិច​ទៅ​មើល​ថា ​​​ថ្ងៃ​មួយ​អ្នក​មាន​លុយ​យ៉ាង​ច្រើន​ សឹង​ចាយ​មិន​អស់​ ប៉ុន្តែ​អភ័ព្វ​ត្រង់​ថា ​​​សុខភាព​មិន​ល្អ ​​​ហើយ​សឹង​តែ​ងើប​​ពី​លើ​គ្រែ​មិន​រួច​ផង តើ​​​លុយ​ទាំង​នោះ​​យក​មក​ដើម្បី​អ្វី។ ​​លុយ​សំខាន់​ ប៉ុន្តែ​សុខភាព​ គឺ​ជា​រឿង​​ដែល​មិន​អាច​មើល​រំលង​​បាន​នោះ​​ឡើយ ព្រោះ​លុយ​អាច​រក​បាន តែ​សុខភាព​ ឬ ​ជីវិត​វិញ តែ​បាត់​ហើយ​គឺ​មិន​ដឹង​ត្រូវ​រក​​វិញ​នៅ​កន្លែង​ណា​​​ឲ្យ​បាន​ទេ​។

៣) ​​​​សុខភាព​មិន​ល្អ​អាច​ប៉ះពាល់​ទៅ​​លើ​អារម្មណ៍​​របស់​បុគ្គលិក​៖ ​​មនុស្ស​ដែល​មាន​សុខភាព​មិន​ល្អ តែង​មាន​អារម្មណ៍​ថា ​ចាប់​ហត់​​ ឆាប់​មួម៉ៅ​ ​ហើយ​ចំណុច​ទាំង​នេះ​អាច​នឹង​បញ្ចេញ​​មក​ខាង​ក្រៅ​ ហើយ​អ្នក​ដែល​ត្រូវ​រង​ឥទ្ធិពល​​មុន​គេ​នោះ គឺ​បុគ្គលិក​នៅ​ក្រោម​បង្គាប់។ កាល​ណា​ជះ​កំហឹង​ដល់​ បុគ្គលិក​ នោះ​ធ្វើ​​​ឲ្យ​ពួកគេ​​ក៏​មាន​អារម្មណ៍​​មិន​​ល្អ ហើយ​​ផលិតភាព​របស់​ពួកគេ​នៅ​​​​​​ទៅ​តាម​​ស្ថានភាព​នោះ​ដែរ​។

៤) ​វាសនា​​នៃ​អាជីវកម្ម​ថ្មីថ្មោង​របស់​អ្នក​នឹង​ដួល​រលំ​តាម​សុខភាព​របស់​អ្នក​ដែរ​៖ ត្រូវ​ចាំ​ថា អាជីវកម្ម​ថ្មីថ្មោង​ គឺ ពិត​ជា​ត្រូវ​ការ​ម្ចាស់​ដែល​រឹងមាំ​ ​និង ទស្សន​​វិស័យ​វែងឆ្ងាយ​ដើម្បី​​អាច​ដឹកនាំ​​នាវា​មួយ​នេះ​ឆ្លង​ទៅ​រក​​ទី​​សុខសាន្ត​បាន​ ពោល​គឺ​តាំង​ពី​ចំណុច​ចាប់ផ្ដើម​ រហូត​ដល់​គោលដៅ ប៉ុន្តែ​បើ​អ្នក​ប្រឹងប្រែង​​​ហួសហេតុ​​ដោយ​មិន​គិត​ពី​សុខភាព​ នោះ​អ្នក​អាច​នឹង​នាំ​នាវា​ថ្មី​មួយ​នោះ​ដល់​ត្រឹម​ពាក់​​កណ្ដាល​​ផ្លូវ​ប៉ុណ្ណោះ ​ព្រោះ​កាលណា​សុខភាព​របស់​អ្នក​ដុនដាប​ខ្លាំង​​ហើយ​នោះ ​អ្នក​មិន​អាច​មាន​អារម្មណ៍​​គ្រប់គ្រាន់​ដើម្បី​គិត​លើ​វា​ទៀត​ឡើយ​ ប្រៀប​ដូច​ជា​ ​​​​​ទូក​មួយ​ដែល​ដាច់​ចង្កូត​បាត់​អ៊ីចឹង​៕​​​​​

​ដោយ​៖ រតនា​ វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031