អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​គួរ​ធ្វើ​យ៉ាង​ណា​ទៅ បើ​ក្រុមហ៊ុន​អ្នក​គ្មាន«​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស»​​នោះ​?

តើ​គួរ​ធ្វើ​យ៉ាង​ណា​ទៅ បើ​ក្រុមហ៊ុន​អ្នក​គ្មាន«​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស»​​នោះ​?

ប្រ​ភព៖​​ pixabay.com

ក្រុមហ៊ុន​ទាំង​​អស់​ដែល​​បាន​បង្កើត​ឡើង​ គឺ​មិន​មែន​សុទ្ធ​តែ​មាន​ផ្នែក​ធនធាន​មនុស្ស​ទាំង​អស់​​ទេ​។ អ្នក​អាច​រក​ឃើញ​​ផ្នែក​នេះ​ តាម​ក្រុមហ៊ុន​ធំៗ តែ​ក្រុមហ៊ុន​តូចៗ ឬ​លក្ខណៈ​គ្រួសារ​វិញ អាច​​នឹង​គ្មាន​​ក៏​ថា​បាន​។ ហេតុនេះ​តើ​គួរ​​ធ្វើ​​ដូចម្ដេច​ ពេល​ដែល​ក្រុមហ៊ុន​អ្នក​​គ្មាន​ផ្នែក​ធនធាន​មនុស្ស​នេះ​?

១) គួរ​រៀន​ដោយ​ខ្លួន​ឯង​វិញ​៖ ផ្នែក​ធនធាន​មនុស្ស​គឺ​ជា​ផ្នែក​មួយ​ដែល​សំបូរ​ទៅ​ដោយអ្នក​ចេះ​ដឹង​និង​ឯកទេស ហើយ​ពួក​គេ​មាន​តួនាទី​បង្វឹក​ និង​បង្ហាត់​បង្រៀន​បុគ្គលិក​ពាក់ព័ន្ធ​នឹង​ជំនាញ​របស់​ពួក​គេ​។ តែ​បើ​គ្មាន​ផ្នែក​ធនធាន​មនុស្ស​វិញ ក្នុង​នាម​ជា​បុគ្គលិក​ អ្នក​គួរ​តែ​រៀន​សិក្សា​ដោយ​ខ្លួន​ឯង​។ ក្នុង​នោះ​គួរ​ទៅ​រៀន​វគ្គ​បំប៉ន​ពី​ខាងក្រៅ ឬ​មួយ​រៀន​តាម​ប្រព័ន្ធ​អ៊នឡាញ​ក៏​បាន​ដូច​គ្នា​។

២) ត្រូវ​រៀន​សួរ​ក្រុមហ៊ុន​​ថា​តើ​នរណា​មាន​តួនាទី​ផ្នែក​ធនធាន​មនុស្ស​នេះ? ៖ ទោះ​បី​ជា​គ្មាន​ផ្នែក​ធនធាន​មនុស្ស​ក្ដី តែ​ក្រុមហ៊ុន​ក៏​បាន​ចាត់ចែង​បុគ្គល​មួយ​ចំនួន​ គ្រប់គ្រង​ផ្នែក​នេះ​ដែរ។​ ពួក​គេ​ជា​អ្នក​ដែល គ្រប់គ្រង​ប្រាក់ខែ​បុគ្គលិក​ ក៏​ដូច​ជា​ម៉ោង​ការងារ​ផ្សេង​ៗ​។​ ដូចនេះ​ក្នុង​នាម​ជា​បុគ្គលិក​ អ្នក​គួរ​ស្វែងរក​ពួក​គេ​ដើម្បី​​ប្ដូរ​យោបល់​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការងារ​ឬ​ប្រាក់ខែ​ជា​ដើម​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ the balance.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031