អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​​​​ចំណុច​អាក្រក់​២​យ៉ាង​​គ្រប់គ្រាន់​​នឹង​​ធ្វើ​​ឲ្យ​​អ្នក​«​នៅ​តែ​ក្រ»​ ឬ ​«ក្រ​មួយ​ជីវិត»​​ ទោះ​ចំណូល​ច្រើន​ប៉ុណ្ណា​ក៏​ដោយ

​​​​​ចំណុច​អាក្រក់​២​យ៉ាង​​គ្រប់គ្រាន់​​នឹង​​ធ្វើ​​ឲ្យ​​អ្នក​«​នៅ​តែ​ក្រ»​ ឬ ​«ក្រ​មួយ​ជីវិត»​​ ទោះ​ចំណូល​ច្រើន​ប៉ុណ្ណា​ក៏​ដោយ

ចំណូល​​ច្រើន​ គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​​មិន​​ទាន់​ល្អ​ខ្លាំង​ណាស់​នោះ ​បើ​​​កាល​ណា​អ្នក​រក​​នោះ ​​មិន​ដឹង​ពី​វិធី​ក្នុង​ការ​សន្សំ​​ ឬ ​ទុកដាក់​​។ ​អ៊ីចឹង​ហើយ​បាន​​​លោក​ Robert Kiyosaki​​​ អ្នក​និពន្ធ​​របស់​​សៀវភៅ​«ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ»​ បាន​អះអាង​ថា ​​រក​បាន​ប៉ុន្មាន​មិន​ទាន់​សំខាន់​ទេ ​តែ​សំខាន់​​តើ​យើង​ចេះ​ទុក​ដាក់​វា​​ក្នុង​កម្រិត​ណា​។ ​​​មនុស្ស​ទូទៅ​ចូលចិត្ត​ចាយវាយ​តាម​អារម្មណ៍​ដោយ​គ្មាន​ផែនការ​ចំណាយ​ច្បាស់លាស់​ អ៊ីចឹង​ហើយ​ទោះបី​ជា​រក​បាន​ប៉ុន្មាន​​ក៏​មិន​ដែល​សល់​​ដូច​​គ្នា​ ហើយ​បែរ​ជា​ឆ្លៀត​ខ្ចី​លុយ​គេ​ចាយ​នៅ​ចុងខែ​ទៀត​។ ​ខាង​ក្រោម​នេះ​​ចំណុច​អាក្រក់​២​យ៉ាង​អាក្រក់​​ពាក់ព័ន្ធ​នឹង​​លុយ​ជា​ហេតុ​​ ​ធ្វើ​​​ឲ្យ​មនុស្ស​​ជា​ច្រើន​នៅ​តែ​ក្រ​៖

១) ​​​​គ្មាន​ផែន​​ការ​​​ហិរញ្ញវត្ថុ​ច្បាស់លាស់​៖ មនុស្ស​ទូទៅ​​មិន​ដែល​ខ្វល់​ពី​ផែនការ​ក្នុង​ការ​ចំណូល និង ការ​​សន្សំ​អ្វី​នោះ​ឡើយ​ ហើយ​ក៏​មិន​ដែល​គិត​​ថា ​ខែ​​ក្រោយ​ប្រសិន​បើ​ខ្លួន​បាត់បង់​ការងារ​ធ្វើ​ តើ​ត្រូវ​រស់​យ៉ាង​ម៉េច​។ ​​​​នៅ​ពេល​ដែល​​គ្មាន​ផែន​ការ​ច្បាស់លាស់​ហើយ​ នោះ​ការ​ចាយ​គឺ​​មិន​ពិបាក​នោះ​ទេ​ ពោល​គឺ​​ឲ្យ​តែ​មាន​​​លុយ​ក្នុង​ហោប៉ៅ​ដែល​អាច​ចាយ​បាន​ គឺ​ដឹង​តែ​ចាយ​ ​អ៊ីចឹង​ហើយ​ ​មាន​ប៉ុន្មាន​ក៏​មិន​សល់​ គឺ​ចុង​ក្រោយ​សល់​តែ​បំណុល​ដែល​ជំពាក់​គេ​បន្ថែម​ទៀត​។

២) ​មិន​​ចេះ​បែងចែក​អ្វី​ជា​បំណុល​ និង អ្វីជា​ទ្រព្យ​៖ ​មនុស្ស​ទូទៅ​​មិន​ខ្វល់​​ និង​ គិត​ថា​ អ្វី​ជា​បំណុល​ និង ទ្រព្យ​នោះ​ទេ ​​​អ៊ីចឹង​ហើយ​ពួកគេ​តែង​ចំណាយ​​ទៅ​លើ​​បំណុល​ជាជាង​​ទ្រព្យ​។ បំណុល​គឺ​ជា​អ្វីៗ​ដែល​ធ្វើ​​​​ឲ្យ​អ្នក​ត្រូវ​ចំណាយ​ជា​ប្រចាំ​ ហើយ​ធ្វើ​​​ឲ្យ​អ្នក​ខាត​​ និង បន្ត​ខាត​រហូត​ មាន​ដូច​ជា ​​ទូរស័ព្ទ​ (ដេញ​តាម​ស៊េរី​) ​ឡាន ​​​​​​​​និង ម៉ូត​សំលៀកបំពាក់​ថ្លៃ​​ៗ​។ ដោយ​ឡែក​​ទ្រព្យ​វិញ​ មាន​ដូច​ជា ​​ផ្ទះ ដី​ ​​​និង ​​ការ​សិក្សា​ជា​ដើម​ ព្រោះ​​ធ្វើ​ឲ្យ​អ្នក​ចំណេញ​​នៅ​ពេល​ក្រោយ​ បន្ទាប់​ពី​វិនិយោគ​ទៅ​លើ​វា។ ប៉ុន្តែដោយហេតុថា ចំណូលចិត្តចំណាយលើបំណុលជាជាងទ្រព្យបែបនេះ ទើបធ្វើឲ្យមនុស្សជាច្រើន​ នៅតែក្រ និង បន្តភាពក្រីក្រជារៀងរហូត៕

​ដោយ​៖ រតនា​ ​វិចិត្រ​​​
​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031