អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មហាសេដ្ឋី​វ័យ​ជាង​២០​ឆ្នាំ ​ ​​លោក​Evan Spiegel ​ប្រាប់​ពី​​គន្លឹះ​​​៤​​​​​យ៉ាង​ដើម្បី​ជោគជ័យ​ធំធេង​​​ក្នុង​ជីវិត

មហាសេដ្ឋី​វ័យ​ជាង​២០​ឆ្នាំ ​ ​​លោក​Evan Spiegel ​ប្រាប់​ពី​​គន្លឹះ​​​៤​​​​​យ៉ាង​ដើម្បី​ជោគជ័យ​ធំធេង​​​ក្នុង​ជីវិត

ប្រ​ភព៖​​ oeirasdigital.pt

លោក​Evan Spiegel ​​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​  Snap ​​​​​​បច្ចុប្បន្ន​មាន​វ័យ​ត្រឹម​២៧​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​​​​​​​​​​មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ ​បាន​ប្រាប់​ពី​គន្លឹះ​​​៤​យ៉ាង​ ដែល​អាច​ជួយ​​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ជីវិត​បាន​​៖

​​​១) ​​ត្រូវ​ប្រាកដ​ថា ​អ្នក​មាន​ជំនាញ​ច្បាស់​លាស់​ ​ហើយ​​អ្នកដទៃ​ដឹង​តែ​​អ្នក​មាន​ពិត​​​៖ ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ ​អ្នក​​ត្រូវ​​តែ​មាន​ជំនាញ​ ឬ ​ពូកែ​ខាង​ផ្នែក​អ្វី​មួយ​យ៉ាង​ស្ទាត់​ជំនាញ​ ដើម្បី​ប្រាកដ​ថា អ្នក​​អាច​ប្រើ​វា​ដើម្បី​ជា​ស្ពាន​ជីវិត​របស់​អ្នក​។ ប៉ុន្តែ ​​គ្រាន់តែ​ពូកែ​​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ឡើយ​​ ​ព្រោះ​​មនុស្ស​ជាច្រើន​ក៏​ពូកែ​តែ​ពួកគេ​នៅ​តែ​បរាជ័យ​ក្នុង​ជីវិត​​។ បរាជ័យ​ព្រោះ​ថា ​​អ្នក​ទាំង​នោះ​មិន​ដែល​បើក​បង្ហាញ​ពី​ជំនាញ​របស់​ខ្លួន​ទៅ កាន់​​អ្នកដទៃ​ ដូច្នេះ​ហើយ​ តើ​នរណា​អាច​ដឹង​ និង ជឿជាក់​​​​បាន​​​។​ ដូច្នេះ​ហើយ​ ត្រូវ​ស្វែងរក​​​ឱកាស​​ដើម្បី​ បង្ហាញ​ជំនាញ​ដែល​ខ្លួន​មាន​​នោះ ​​ទៅ​កាន់​អ្នកដទៃ​ និង មនុស្ស​​ជុំវិញ​ខ្លួន​។ ​

២) ​ត្រូវ​ប្រាកដ​​ណា​ អ្នក​មិន​ពឹង​លើ​អ្នកដទៃ​ ដើម្បី​ភាព​ជោគជ័យ​របស់​​ខ្លួន​៖ ​ត្រូវ​​ចាំ​ថា ភាព​ជោគជ័យ​ពិត​ប្រាកដ​ តែង​កើត​ឡើង​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ មិន​មែន​កណ្ដាប់​ដៃ​របស់​អ្នកដទៃ​នោះ​​ឡើយ​។ ​​ដូច្នេះ​ហើយ​ ត្រូវ​ធ្វើ​យ៉ាង​ណា​ពឹង​លើ​ខ្លួន​ឯង​​ ​ហើយ​ត្រូវ​ព្យាយាម​​​ឲ្យ​អស់​ពី​លទ្ធភាព​​ ដើម្បី​ដើរ​ឆ្ពោះ​ទៅ​​កាន់​វិថី​ជោគជ័យ​ ដែល​ខ្លួន​បាន​​កំណត់​។ ​​

៣) ​​​ជម្នះ​ការ​លំបាក​៖ ​​ត្រូវ​ចងចាំ​ថា ​រាល់​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​មិន​អាច​កើត​ឡើង​បាន​ទេ​ ប្រសិន​បើ​អ្នក​​មិន​ព្រម​ធ្វើការ​ខ្លាំង​​ ​ហើយ​​អាច​ស៊ូទ្រាំ​​ជាមួយ​នឹង​ការ​លំបាក​រាប់​​មិន​អស់​បាន​​ ​​​​មុន​​ពេល​សម្រេច​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​ ​វា​ពិត​ជា​ទាមទារ​​ឲ្យ​អ្នក​ហ៊ាន​ប្រឈម​នឹង​ការ​លំបាក​ និង ឧបសគ្គ​​ជាច្រើន ​តែ​បើ​អ្នក​ចង់​ថ្នម​ខ្លួន​ ​​​ហើយ​គិត​ថា វា​លំបាក​ពេក​ នោះ​​​គ្មាន​ថ្ងៃ​ណា​ដែល​​​រឿង​អស្ចារ្យ​កើត​ឡើង​ចំពោះ​អ្នក​ឡើយ​។

៤) ​​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​ជា​និច្ច​៖ ​​អ្នកដទៃ​ ជឿ​ ឬ មិន​ជឿ​ជាក់​​លើ​អ្នក​មិន​ទាន់​ជា​រឿង​សំខាន់​ខ្លាំង​នោះ​ទេ​ ប៉ុន្តែ អ្វី​ដែល​​សំខាន់​​បំផុត​នោះ ​ថា​តើ​អ្នក​ជឿជាក់​លើ​​ខ្លួន​ឯង​ឬ ទេ​។ ​​​​​ការ​ជឿជាក់​​លើ​ខ្លួន​ឯង​នេះ ​​គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​ ព្រោះ ថា វា​ជា​កម្លាំង​ដ៏​សំខាន់​ ដែល​រុញ​​អ្នក​​ឲ្យ​បន្ត​ទៅ​មុខ​ជា​និច្ច​ ទោះបី​ជា​​ជួប​ព្យុះភ្លៀង​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​បើ​​គ្មាន​ការ​ជឿជាក់​​លើ​ខ្លួន​ឯង​ទៅ​ហើយ​ សូម​​កុំ​សង្ឃឹម​ថា​ អាច​ធ្វើ​អ្វី​​បាន​​​ឲ្យ​​​សោះ​។

ដោយ​៖ រតនា ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031