អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > ​សេដ្ឋី​អាមេរិក​​ ​លោក​​Grant Cardone៖ ​​ផ្នត់​គំនិត​អ្នក​មាន​​២​យ៉ាង ដែល​ត្រូវ​បណ្ដុះ​ប្រសិន​បើ​​ចង់​ក្លាយ​ជា​អ្នក​មាន​​​​​

​សេដ្ឋី​អាមេរិក​​ ​លោក​​Grant Cardone៖ ​​ផ្នត់​គំនិត​អ្នក​មាន​​២​យ៉ាង ដែល​ត្រូវ​បណ្ដុះ​ប្រសិន​បើ​​ចង់​ក្លាយ​ជា​អ្នក​មាន​​​​​

សេដ្ឋី​អាមេរិក​​ ​​​​​​លោក​​Grant Cardone​​ ​ដែល​ជា​អ្នក​​ជំនួញ​ និង ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​​នោះ​ បាន​​អះអាង​ថា​​​ ​​បើ​សិន​ចង់​ជោគជ័យ​ក្នុង​ជីវិត​ ​ឬ ក្លាយ​ជា​អ្នក​មាន​នោះ ​​​​មនុស្ស​គ្រប់រូប​គួរ​តែ​បណ្ដុះ​ផ្នត់​គំនិត​អ្នក​មាន​​២​យ៉ាង​​​ ទី១ គឺ​​ ត្រូវ​​​​​​ព្យាយាម​ធ្វើ​​​ឲ្យ​ខ្លួន​ឯង​​ទៅ​ហួស​ពី​​តម្រូវ​ការ​​មូលដ្ឋាន​ (Basic Needs) ​និង ទី២​ គឺ​ត្រូវ​ប្រឹងប្រែង​​ឲ្យ​ខ្លាំងក្លា​បំផុត​។

​​ផ្នត់​គំនិត​ទី​១ គឺ​​ ត្រូវ​​​​​​ព្យាយាម​ធ្វើ​​​ឲ្យ​ខ្លួន​ឯង​​ទៅ​ហួស​ពី​​តម្រូវ​ការ​​មូលដ្ឋាន​ (Basic Needs)៖ ​​មាន​​មនុស្ស​ជាច្រើន​រស់​នៅ​​ក្នុង​ភាព​ក្រីក្រ​​ ដោយ​រក​ព្រឹក​ខ្វះ​ល្ងាច​​។ ចំណុច​នេះ​ដោយ​សារ​តែ​ពួកគេ​​មិន​បាន​ព្យាយាម​កំណត់​​​​ឲ្យ​ច្បាស់​ថា ខ្លួន​​គួរ​ស្ថិត​នៅ​ចំណុច​ណា​​ឲ្យ​ពិត​ប្រាកដ​​ក្នុង​ជីវិត​។ ​​ បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ អ្នក​មិន​អាច​ទ្រាំ​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​នោះ​ឡើយ​ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​បណ្ដុះ​ផ្នត់គំនិត​ថា ​ខ្លួន​ឯង​នឹង​រស់​នៅ​​​​ក្នុង​ស្ថានភាព​ប្រសើរ​ និង ឈាន​ទៅ​ដល់​​ជីវភាព​អ្នក​មាន​។

ផ្នត់​គំនិត​២ គឺ​ត្រូវ​ប្រឹងប្រែង​​ឲ្យ​ខ្លាំងក្លា​បំផុត៖ ​គ្មាន​នរណា​ម្នាក់​អាច​ជោគជ័យ​ធំធេង​ ដោយ​​​គ្មាន​​ការ​ខិតខំ​ប្រឹងប្រែង​ និង​តស៊ូ​យ៉ាង​លំបាក​ក្នុង​ជីវិត​នោះ​ឡើយ​ ហើយ​បើ​ទោះបី​ជា​អ្នក​ទៅ​សួរ​មហាសេដ្ឋី​ទាំង​១០០​នាក់​ ក៏​ពួកគេ​នៅ​តែ​​ប្រាប់​ចំណុច​មួយ​ជា​រួម​​មួយ​ដែរ​​ គឺ​ត្រូវ​ប្រឹងប្រែង​​​ធ្វើ​ការ​​​ឲ្យ​ខ្លាំង​។ ដូច្នេះ​ហើយ​ បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ សូម​​កុំ​ខ្លាច​លំបាក​ក្នុង​ជីវិត​ ហើយ​ក៏​កុំ​ខ្លាច​ឧបសគ្គ​នោះ​ដែរ​ ​ព្រោះ​វា​គឺ​​គ្រឿង​លម្អ​​មួយ​ដែល​ធ្វើ​​ឲ្យ​​ជីវិត​របស់​អ្នក​កាន់​តែ​អស្ចារ្យ​ ប្រសិន​បើ​អ្នក​​​មិន​រត់​គេច​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031