អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​​ឧបសគ្គ​ធំៗ​ដែល​បុគ្គល​ជោគជ័យ​ក្នុងលោក ​បាន​​ជម្នះ ​​​​ទម្រាំ​ដល់​គោលដៅ​!​

​​​ឧបសគ្គ​ធំៗ​ដែល​បុគ្គល​ជោគជ័យ​ក្នុងលោក ​បាន​​ជម្នះ ​​​​ទម្រាំ​ដល់​គោលដៅ​!​

​​​ឧបសគ្គ​ធំៗ ៤​យ៉ាង​ ​ដែល​បុគ្គល​ជោគជ័យ​ភាគច្រើន​​ក្នុង​លោក ​បាន​​ព្យាយាម​ជំនះ ​​​​ទម្រាំ​ដល់​គោលដៅ​!​

ប្រ​ភព៖​​ www.techinasia.com

ចង់​ក្លាយ​ជា​បុគ្គល​ដ៏​ជោគជ័យ​នោះ​ ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ​ពោល​​គឺ​ទាល់​តែ​ធ្វើ​អ្វីៗ​ឲ្យ​ខ្លាំង​ជាង ​និង អស្ចារ្យ​ជាង​បុគ្គល​ធម្មតា​ទាំង​ឡាយ​។ ​ខាងក្រោម​នេះ ​ជា​ឧបសគ្គ​សំខាន់ៗ ដែល​បុគ្គលិក​ជោគជ័យ​បាន​ជំនះ​៖

១)ជម្នះ​ក្រោក​ពី​ព្រលឹម​ជា​រៀងរាល់ថ្ងៃ៖ ​​តាមពិត​ទៅ ​មនុស្ស​ភាគច្រើន​គឺ​​មិន​ចង់​ងើប​ពី​ព្រឹកព្រលឹម​នោះ​ឡើយ ​​ដើម្បី​ចង់​​គេង​ឲ្យ​បាន​យូរ​បន្តិច​ទៀត​ ​ព្រោះ​​មាន​អារម្មណ៍​ថា​ ​មាន​សេចក្តី​សុខ​ស្រួល។ ​ប៉ុន្តែ​​ការ​បន្ត​គេង​យូរ​នៅ​ពេល​ព្រឹក​​នេះ ​មិន​បាន​ផ្តល់​ផល​ល្អ​អ្វី​ច្រើន​នោះ​ទេ​។ ​សម្រាប់​បុគ្គល​ជោគជ័យ​វិញ ​​កម្រ​គេង​​យូរ​ណាស់​នៅ​ពេល​ព្រឹក​ ​​ហើយ​ពួកគេ​តែង​ក្រោក​ពី​ព្រលឹម​ដើម្បី​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍​ជាច្រើន ​​ទាំង​ក្នុង​ន័យ​ដើម្បី​ពង្រឹង​សុខភាព ​និង ការ​ពង្រឹង​ផលិតភាព​ការងារ​តាមរយៈ​ការ​រៀបចំ​ផែនការ​ផ្សេងៗ ។

២) ​ព្យាយាម​អាន​ ​ជាជាង​មើល​ទូរទស្សន៍​៖ បុគ្គលិក​ជោគជ័យ​​បាន​ចំណាយ​ពេល​ច្រើន​ ជា​មួយ​សៀវភៅ ​ដើម្បី​ទទួល​បាន​ចំណេះដឹង​​​ តែ​កម្រ​ចំណាយ​ពេល​ច្រើន​ជាង​មួយ​នឹង​កម្មវិធី​ទូរទស្សន៍​ខ្លាំង​ណាស់​។ ​​ជាក់​ស្តែង​លោក Mark Zuckerberg  ​មហាសេដ្ឋី​វ័យ​ក្មេង​របស់​អាមេរិក ​ធ្លាប់​បាន​បញ្ជាក់​ថា ​លោក​​កម្រ​មើល​ទូរទស្សន៍​ខ្លាំង​ណាស់​។

៣) ​ជម្នះ​ការ​រិះគន់​ ​និង ការ​សើចចំអក​៖ ​​ទម្រាំ​ដល់​ថ្ងៃ​ដែល​អាច​ជោគជ័យ​​ ​និង មាន​មុខមាត់​ក្នុង​សង្គម​បាន​នោះ​​ ​​បុគ្គល​ជោគជ័យ​ក្នុង​លោក​ភាគច្រើន ​បាន​ហែល​ឆ្លង​ឧបសគ្គ​រាប់​មិន​អស់​ ​ជា​ពិសេស​ការ​រិះគន់​ ​​និង ការ​សើច​ចំអក​។ ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​អ្នក​ទាំង​នោះ​បាន​មិន​ចុះចាញ់​ឡើយ ​ពោល​គឺ​បាន​ព្យាយាម​ជំនះ​រហូត​ជោគជ័យ​មែន​។​ ​ជាក់​ស្តែង​ លោក ​Jack Ma​ កាល​ពី​ទសវត្ស​ ឆ្នាំ​៩០ ​ត្រូវ​បាន​មនុស្ស​ជាច្រើន ​រួម​ទាំង​អ្នក​ជំនួញ​ផ្សេង​ ​ចាត់​ទុក​ជា​មនុស្ស​ឆ្កួត​ ​ដោយសារ​​គម្រោង​បង្កើត​ផ្សារOnline ដែល​បច្ចុប្បន្ន​នេះ មាន​ឈ្មោះ​ថា Alibaba។ ​​បច្ចុប្បន្ន​​ក្តី​សុបិន​របស់​គាត់​ ​បាន​ក្លាយ​ជា​ការពិត​។

៤) ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​៖ ​ដើម្បី​សម្រេច​​ការងារ​អ្វី​មួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ​ទាល់​តែ​​​ការងារ​នោះ​គឺ​ជា​ប្រភេទ​ការងារ​ដែល​អ្នក​ពេញ​ចិត្ត ​​មិនមែន​ធ្វើ​វា​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​ដទៃ​ឡើយ​។ ​សម្រាប់​បុគ្គល​ជោគជ័យ​ធំៗ​ក្នុង​លោក​នេះ ​គឺ​តែ​ដើរ​ឆ្ពោះ​ទៅ​កាន់​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ទោះ​បី​​ជា​មាន​ឧបសគ្គ​ច្រើន​បន្តិច​ក្តី​ ​ ​ព្រោះ​កាលណា​វា​ជា​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​ ​​ពួកគេ​យល់​ថា ​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​តស៊ូ​រហូត​សម្រេច​តាម​បំណង​​៕

​​ដោយ​៖ ​អ៊ុន ​ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930