អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ស្ថាបនិក​​ហាង​នំ​ខ្មែរ​ នាឡិ​ លោក​​ អ៊ិន​ ច័ន្ទ​ធា​រ៉ា៖«នំ​សាន់វិច​​​មួយ​​តម្លៃ​ ៣ ​ពាន់​រៀល​យើង​ហ៊ាន​ទិញ​ពិ​សារ​​មិន​តថ្លៃ​  ​តែ​នំ​ខ្មែរ​តម្លៃ​ត្រឹម​ ១​ពាន់​រៀល​​រអ៊ូ​ថា​ថ្លៃ!»​​​

ស្ថាបនិក​​ហាង​នំ​ខ្មែរ​ នាឡិ​ លោក​​ អ៊ិន​ ច័ន្ទ​ធា​រ៉ា៖«នំ​សាន់វិច​​​មួយ​​តម្លៃ​ ៣ ​ពាន់​រៀល​យើង​ហ៊ាន​ទិញ​ពិ​សារ​​មិន​តថ្លៃ​  ​តែ​នំ​ខ្មែរ​តម្លៃ​ត្រឹម​ ១​ពាន់​រៀល​​រអ៊ូ​ថា​ថ្លៃ!»​​​

ហាង​នំ​ខ្មែរ​ នាឡិ​ ដែល​​នាំ​​យក​នំ​ពី​​ខេត្ត​កំ​ពង់​ចាម​មក​លក់​​​ ​ដោយ​មាន​ការ​ផ​លិត​តាម​ស្ដង់​ដា ​និង​មាន​​អ​នា​ម័យ​​ត្រឹមត្រូវ​​ ​និង​​ធា​នា​នូវ​គុណ​ភាព​ដល់​អ​តិ​ថិ​ជន​ បាន​ក្លាយ​ជា​ហាងលក់នំខ្មែរ​ច្រើន​មុខ​ ​ដំបូង​គេ​នៅ​រាជធា​​នីភ្នំ​ពេញ​នា​ពេល​បច្ចុប្បន្ន​។ស្ថាបនិក​ហាង​នំ​ខ្មែរ​ នាឡិ​​ លោក​​ អ៊ិន​ ច័ន្ទ​ធា​រ៉ា​ បាន​អះអាង​ថា​ ​លោក​ចង់​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គាំទ្រ​អ្វី​ដែល​ជា​របស់​ខ្មែរ​ ​ហើយ​លោក​ក៏​សំណូមពរ​ដែរ​ថា​ ​​បង​ប្អូន​មួយ​ចំនួន​​ទិញ​នំ​​សាន់វិច​មួយ​​តម្លៃ​ ៣ ​ពាន់​រៀល​ឬ​​​តម្លៃ​ពី​ ១​ ទៅ​ ២​ដុល្លារ​ ​(តាម​ភោជនីយដ្ឋាន) ​​យក​មក​ពិ​សារ​​​ដោយ​​មិន​តថ្លៃ​  ​តែ​នំ​ខ្មែរ​តម្លៃ​ត្រឹម​ ១​ពាន់​រៀល​​ក៏​មាន​អ្នក​រអ៊ូ​ថា​​ថ្លៃ​ដែរ។ ​​

​លោក​ ច័ន្ទ​ធា​រ៉ា​ ​បាន​អះអាង​ប្រាប់​ BizKhmer ​ថា​ ​ហាង​នំខ្មែ​រ​ នាឡិ​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​មួយ​គឺ​នាំ​យក​អត្តសញ្ញាណ​របស់​ខ្មែរ​បង្ហាញ​ដល់​ជូន​បរទេស​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ចងចាំ​ និង​នឹក​ឃើញ​នូវ​ផលិតផល​ដែល​ផលិត​ឡើង​ដោយ​ជាតិ​ខ្លួន។ ការ​គាំទ្រ​ នំ​ខ្មែរ​ គឺ​មិន​ត្រឹម​តែ​គាំទ្រ​អត្តសញ្ញាណ​នំ​របស់​​យើង​នោះ​ទេ​ ប៉ុន្តែ​ជា​​ការ​ផ្ដល់​នូវ​ប្រាក់​ចំណូល​បន្ថែម​ដល់​ប្រជាពល​រដ្ឋ​មួយ​ចំនួន​​នៅ​តាម​ទីជនបទ​ព្រោះ​ថា​ នំ​ខ្មែរ​ទាំង​អស់​ដែល​លោក​យក​មក​លក់​គឺ​ផលិត​ឡើង​ដោយ​​ប្រជាពល​រដ្ឋ​នៅ​តាម​ទីជនបទ​ ហើយ​ជា​​ជំហ៊ាន​ដំបូង​គឺ​លោក​នាំ​យក​​មក​ពី​ខេត្ត​កំពង់​ចាម​​សិន​ដោយ​សារ​តែ​ឪពុក​ម្ដាយ​របស់​លោក​រស់​នៅ​ទីនោះ។

​ពាក់ព័ន្ធ​នឹង​ហេតុផល​ដែល​នាំ​ឱ្យ​​លោក​ ច័ន្ទ​ធារ៉ា​ ​សម្រេច​ចិត្ត​បង្កើត​ហាង​នំ​នេះ​ឡើង​ គឺ​មាន​កត្តា​មួយ​ចំនួន​ ដូច​ជា​ ១) កត្តា​គ្រួសារ៖ គ្រួសារ​របស់​លោក​ដែល​រស់​នៅ​ខេត្ត​កំពង់​ចាម​​ បាន​ផ្គត់ផ្គង់​នំ​​ខ្មែរ​ទាំង​នេះ​នៅ​តំបន់​គាត់​រួច​ទៅ​ហើយ ​ពោល​គឺ​​គាត់​ផលិត​រាល់​ថ្ងៃ​តែ​ម្ដង។ ២) ​លោក​មាន​ចម្ងល់​នៅ​ពេល​ដែល​លោក​ចូល​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ផ្សេង​ៗ​ ឃើញ​មាន​លក់​តែ​នំ​បរទេស​ ​ហើយ​​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​​គាំទ្រ​ខ្លាំង​ ស្រប​ពេល​ដែល​បរទេស​ដែល​មក​លេង​ស្រុក​ខ្មែរ​ចង់​ញ៉ាំ​នំ​ខ្មែរ​ ប៉ុន្តែ​យើង​ពុំ​មាន​ផ្គត់ផ្គង់​តាម​ភោជនីយដ្ឋាន​។

​​លោក​ ច័ន្ទ​ធា​រ៉ា​ ​ ​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ​ ការ​ផលិត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ ​​​​ប្រើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​មួយ​ចំនួន និង​មាន​អនាម័យ​ត្រឹម​ត្រូវ​ ពោល​គឺ​គ្មាន​ធូលី​ចូល​នោះ​ទេ។ ដោយ​ឡែក ការ​វេចខ្ចប់​​នំ ​មួយ​ៗ​ក៏​ដូច​ជា​ការ​វេច​ខ្ចប់​នៅ​ពេល​អតិថិជន​កុម្ម៉ង់​ទិញ​ច្រើន​ លោក​គិតគូរ​ទៅ​លើ​ស្ដង់ដារ​​ត្រឹម​ត្រូវ​​ គឺ​លោក​បាន​​​បង្កើត​ប្រអប់​វេចខ្ចប់​ត្រឹម​ត្រូវ​មិន​មែន​យក​ប្រអប់​ស្រាបៀរ​​មក​ដាក់​នោះ​ទេ។ ​នេះ​ជា​គោលការណ៍​មួយ​របស់​ហាង​លក់​នំ​ នាឡិ​​ ដើម្បី​ធានា​បាន​នូវ​ស្ដង់ដារ​គុណភាព​ និង​អនាម័យ​ជូន​ដល់​អតិថិជន។ ​

​បច្ចុប្បន្ន​នេះ​ ហាង​នំខ្មែរ ​នាឡិ ​បាន​ផលិត​នំ​ខ្មែរ​ចំនួន​ ១៥ មុខ​ ដើម្បីដាក់​លក់​លើ​ទីផ្សារ ​ហើយ​ហាងគ្រោង​​ផលិត​នំ​ឲ្យ​បាន​ ៣៤ មុខ​នា​ពេល​អនា​គត​។

​​ហាងនំខ្មែរ នាឡិ នេះ​មាន​ទីតាំង​នៅ​ផ្លូវ​ម៉ៃដា ក្នុងស្ថានីយ​ប្រេង​ឥន្ធនះ​ PTT ហើយ​​​គ្រោង​បើក​នៅ​តាមស្ថានីយ​ប្រេង PTT ចំនួន ​២កន្លែង​ទៀត​ក្នុង​រាជធានីភ្នំពេញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជា​មួយ​នឹង​ការ​រចនា​បញ្ជរ​ថ្មី​គួរ​ឱ្យ​ទាក់ទាញ។ គោលដៅ​របស់​ហាង​នំ​ខ្មែរ​ នាឡិ ​នឹង​​មាន​វត្តមាន​លើទឹកដីខេត្ត​សៀមរាប​​ ​នា​​ពេល​បី​ខែ​ខាង​មុខ។ ​បើ​តាម​ការ​អះអាង​ពី​​​ លោក​ ច័ន្ទ​ធា​រ៉ា​ ​ ​មួយ​ថ្ងៃ​ហាង​លក់​នំ​បាន​ប្រហែល​ ៥០០​នំ​ ហើយ​លោក​មាន​គម្រោង​ពង្រីក​ឱ្យ​បាន​ច្រើន​ខេត្ត​ក្រុង និង​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ កាន់​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង​​​​នា​​ពេល​អនាគត៕​

អត្ថបទ៖ ​វណ្ណា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930