អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > វិធីសាស្ត្រទាំង៥ដើម្បីក្លាយខ្លួនជាអ្នកមាន នៅក្នុងប្រទេសកម្ពុជា

វិធីសាស្ត្រទាំង៥ដើម្បីក្លាយខ្លួនជាអ្នកមាន នៅក្នុងប្រទេសកម្ពុជា

វាមិនមែនជារឿងសម្ងាត់អ្វីនោះទេដែលថាប្រាក់ខែរបស់ពួកយើងភាគច្រើន គឺមិនសូវគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនោះទេ។ ការចំណាយលើម្ហូបអាហារ សំលៀកបំពាក់ ឬ កន្លែងស្នាក់នៅ អាចធ្វើឲ្យអ្នកមានការខ្វះខាតមុនពេលដែលអ្នកបើក ប្រាក់ខែនៃខែបន្ទាប់ ដែលជាហេតុធ្វើឲ្យអ្នកត្រូវចំណាយតិចតួចលើរឿងផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ចុះប្រសិនបើមានវិធីសាស្ត្រផ្សេងទៀតដែលអាចជួយឲ្យអ្នកពង្រឹងការចាយវាយរបស់អ្នកនោះ? ជាការពិតណាស់ចុះប្រសិនបើមានវិធីសាស្ត្រជាច្រើនផ្សេងទៀតដែលអាចជួយពង្រឹងការចាយវាយរបស់អ្នកបាន ហើយអាចនឹងធ្វើឲ្យអ្នកក្លាយជាមហាសេដ្ឋីនោះ។ តើអ្នកមិនចាប់អារម្មណ៍ទេឬ? ទាំងនេះគឺជាវិធីសាស្ត្រខ្លះៗដែលអ្នកអាចប្រើលើប្រាក់ខែសព្វថ្ងៃរបស់អ្នក ហើយធ្វើឲ្យអ្នកក្លាយជាអ្នកមាននាពេលអនាគត។


ការវិនិយោគលើហិរញ្ញវត្ថុ
ការវិនិយោគលើហិរញ្ញវត្ថុអាចនឹងមានការប្រថុយប្រថានខ្ពស់ ប៉ុន្តែនេះក៏អាចជាវិធីមួយដ៏ល្អបំផុតដែលធ្វើឲ្យអ្នករកលុយបានយ៉ាងរហ័សផងដែរ

១) ការវិនិយោគលើទីផ្សារភាគហ៊ុន : ការធ្វើការវិនិយោគផ្នែកមួយនៃប្រាក់ខែរបស់អ្នកទៅលើទីផ្សារភាគហ៊ុន គឺជាវិធីសាស្ត្រមូលដ្ឋាន និងត្រូវបានប្រើប្រាស់ច្រើនបំផុតដែលអ្នកអាចយកទៅប្រើដើម្បីបង្កើនចំណូលរបស់អ្នក។
២) ការធ្វើជំនួញ : នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទើបតែនឹងបង្កើតឡើងជាច្រើន គឺកំពុងតែស្វែងរកការដាក់ដើមទុនមួយចំនួន ។ ការជួយឲ្យក្រុមហ៊ុនដំណើរការអាចនឹងធ្វើឲ្យអ្នកក្លាយជាផ្នែកមួយនៃក្រុមហ៊ុន ហើយអ្នកមិនអាចដឹងមុននោះទេថានៅពេលអនាគតក្រុមហ៊ុននេះអាចនឹងក្លាយជាក្រុមហ៊ុន Google បន្ទាប់


រកប្រាក់ពីជំនាញរបស់អ្នក
ការរកប្រាក់ពីជំនាញរបស់អ្នកដោយការចំណាយដើមបន្តិចបន្តួចនៅពេលដំបូង គឺជាវិធីសាស្រ្តដែលកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងហើយក៏កំពុងត្រូវបានប្រើប្រាស់ដើម្បីបង្កើនប្រាក់ចំណូលរបស់បុគ្គលនៅជុំវិញពិភពលោកផងដែរ។

១) ប្រើប្រាស់ទេពកោសល្យរបស់អ្នកដើម្បីចុះឈ្មោះនៅលើគេហទំព័រឯករាជ្យ : ប្រសិនបើអ្នកមានទេពកោសល្យដែលត្រូវនឹងតម្រូវការទីផ្សារ ដូចជាការសរសេរ ឬ ការរចនាក្រាហ្វិច អញ្ចឹងអ្នកអាចរកប្រាក់ពីជំនាញរបស់អ្នកដោយការចុះឈ្មោះនៅលើគេហទំព័រឯករាជ្យ។
២) ក្លាយជា blogger ឬ Instagramer: ប្រសិនបើការសេរសេរឲ្យនរណាម្នាក់នៅលើវេបសាយឯករាជ្យមិនមែនជាជំនាញរបស់អ្នក ដូច្នេះអ្នកអាចប្រើជំនាញរបស់អ្នកដោយខ្លួនឯង។ បង្កើត blog ឬ Instagram របស់អ្នកផ្ទាល់ ហើយរកប្រាក់ចំណូលពីអ្វីដែលអ្នកបានធ្វើនោះ។៣) ក្លាយជា YouTuber ក្រៅម៉ោង: ការបង្កើតវីដេអូត្រូវបានសង្កេតឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈ YouTube ។ ប្រសិនបើអ្នកពូកែខាងបង្កើតមាតិកាវីដេអូនោះ អ្នកអាចធ្វើវាឡើងដើម្បីរកប្រាក់
៤) ទិញកាមេរ៉ាដែលមានគុណភាពខ្ពស់ : ប្រសិនបើអ្នកពូកែខាងថតរូប អញ្ចឹងអ្នកគួរតែទិញកាម៉េរាល្អ និងមានគុណភាពខ្ពស់ ហើយក្លាយខ្លួនជាជាងថតរូបឯករាជ្យ។ ធ្វើការផ្តល់ជូនសេវាកម្មរបស់អ្នកនៅកម្មវិធីផ្សេងៗដូចជា ពិធីមង្គលការ ហើយអ្នកនឹងអាចរកប្រាក់ចំណូលបន្ថែម។


លក់ផលិតផលជាក់ស្តែង
ការលក់ផលិតផលជាក់ស្តែង គឺជាវិធីសាស្ត្រតាំងពីបុរាណមកដែលអ្នកអាចយកទៅប្រើប្រាស់បាន ហើយអាចបង្កើនប្រាក់ចំណូលរបស់អ្នកបាន

១) ការលក់ផលិតផលតាម Amazon: វេបសាយលក់ទំនិញតាមអនឡាញដ៏ល្បីល្បាញនោះគឺ Amazon.com ដែលគឺជាកន្លែងល្អបំផុតប្រសិនបើអ្នកចង់ក្លាយខ្លួនជាអ្នកលក់ផលិតផលតាមអនឡាញ។ ប្រសិនបើអ្នកមានផលិតផលល្អ ដូច្នេះអ្នកអាចលក់វាដើម្បីទទួលបានប្រាក់ចំនេញ។
២) ការលក់ផលិតផលតាម eBay: ប្រសិនបើ Amazon គឺជាវេបសាយសម្រាប់លក់ផលិតផលថ្មី អញ្ចឹង eBay គឺជាវេបសាយសម្រាប់លក់ទំនិញដែលប្រើហើយ។ ការលក់របស់ប្រើប្រាស់មួយទឹកដែលអ្នកមិនត្រូវការក៏អាចធ្វើឲ្យអ្នករកប្រាក់បានបន្ថែមផងដែរ។


ការលក់ផលិតផលអរូបី
ជាមួយនឹងការវិវត្តន៍នៃអ៊ីនធឺណែត ការលក់ផលិតផលជាក់ស្តែងមិនមែនជាវិធីតែមួយដែលអាចធ្វើបាននៅលើទីផ្សារសេរីនោះទេ។
១)បង់ប្រាក់ឲ្យនរណាម្នាក់ឲ្យសរសេរ eBook : អ្នកអាចសរសេរ e-book ដោយខ្លួនឯង ឬឲ្យកាន់តែប្រសើរទៀតនោះគឺអ្នកអាចបង់ប្រាក់ឲ្យនរណាម្នាក់ធ្វើការងារនោះជំនួសអ្នក។ បន្ទាប់មកអ្នកអាចលក់ e-book របស់អ្នកនោះតាមបណ្ណាគារអនឡាញដើម្បីរកប្រាក់បន្ថែម។
២) លក់រូបភាពតាមរយៈវេបសាយដែលស្តុករូបថត : ប្រសិនបើអ្នកបានសម្រេចចិត្តធ្វើជាជាងថតរូបឯករាជ្យហើយនោះ អ្នកក៏អាចរកប្រាក់ចំណូលបន្ថែមដោយការលក់រូបថតដ៏ល្អបំផុតរបស់អ្នកនៅលើវេបសាយស្តុករូបថត។


យុទ្ធសាស្ត្រដ៏ទៃទៀត
ខាងក្រោមនេះរួមបញ្ចូលនូវវិធីសាស្រ្តផ្សេងទៀតដែលអាចបង្កើតប្រាក់ចំណេញ ហើយត្រូវបានប្រើប្រាស់ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់អ្នកក្នុងរយៈពេលវែង។
១) ចាប់ផ្តើមអាជីវកម្មរបស់អ្នកតាមរយៈការប្រតិបត្តិការរូបិយប័ណ្ណឌីជីថល : វិធីសាស្ត្រមួយដ៏គួរឲ្យចាប់អារម្មណ៍នោះគឺការរកប្រាក់តាមរយៈការផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាឌីជីថល។ តម្លៃទីផ្សារនៃរូបិយប័ណ្ណអេឡិចត្រូនិកនេះបានកើនឡើងយ៉ាងរហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយប្រែក្លាយក្រុមហ៊ុនរូបិយប័ណ្ណអេឡិចត្រូនិក ទៅជាមហាសេដ្ឋី។
២) ធ្វើជាម្ចាស់អចលនទ្រព្យ : ការផ្តល់ជូននូវកន្លែងស្នាក់នៅសម្រាប់នរណាម្នាក់ដែលហ៊ានចំនាយនោះបានកើតឡើងយូរណាស់មកហើយ។ ប្រសិនបើផ្ទះរបស់អ្នកមានកន្លែងទំនេរខ្លះនោះ អ្នកអាចជួលវា ដូចជា airbnb។
៣) ធ្វើការចរចាដើម្បីទទួលបានប្រាក់ខែខ្ពស់ជាងមុនវិធីផ្សេងមួយទៀតក្នុងការបង្កើនប្រាក់ចំណូលរបស់អ្នកគឺការតម្លើងប្រាក់ខែដោយការចរចាជាមួយប្រធានរបស់អ្នក។ សូមធ្វើការព្យាយាមរហូតដល់ប្រធានរបស់អ្នកយល់ព្រម។
៤) សន្សំ 20% នៃប្រាក់ខែរបស់អ្នក : អ្នកនឹងមានការភ្ញាក់ផ្អើលពីចំនួនទឹកប្រាក់ដែលអ្នកមាននៅក្នុងគណនេយ្យធនាគារ ដោយការសន្សំ២០ភាគរយនៃចំនូលរៀងរាល់ខែរបស់អ្នក។
៥) ចុះឈ្មោះសម្រាប់មូលនិធិចូលនិវត្តន៍ : ពិចារណាលើការចុះឈ្មោះសម្រាប់មូលនិធិចូលនិវត្តន៍ដែលអាចនឹងជួយឲ្យអ្នកបង្កើនការសន្សំរបស់អ្នកលឿនជាការសន្សំតាមគណនីសន្សំធម្មតា។
៦) ធ្វើជាអ្នកផ្តល់ប្រាក់កម្ចី : ការផ្តល់ប្រាក់កម្ចី គឺមានអាយុកាលដូចលុយនោះដែរ។ វិធីសាស្ត្រដ៏សំខាន់មួយរបស់ធនាគារក្នុងការរកប្រាក់ចំណេញ គឺដោយការផ្តល់ប្រាក់កម្ចី។ អ្នកក៏អាចធ្វើដូចគ្នាផងដែរប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន៕

​ផ្ដល់​សិទ្ធិ៖ everjobs.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930