អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោក​ Grant Cardone៖ ​​​​សកម្មភាព​៣​យ៉ាង​​​ ​ធ្វើ​​​ឲ្យ​មនុស្ស​​បរាជ័យ​​​មួយ​​ជីវិត ​ងើប​មុខ​មិន​រួច​​

លោក​ Grant Cardone៖ ​​​​សកម្មភាព​៣​យ៉ាង​​​ ​ធ្វើ​​​ឲ្យ​មនុស្ស​​បរាជ័យ​​​មួយ​​ជីវិត ​ងើប​មុខ​មិន​រួច​​

ប្រ​ភព៖​​ www.linkedin.com

​លោក​ Grant Cardone ​​ជា​អ្នក​និពន្ធ​ និង ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​អាមេរិក​ ​​​​បាន​​​លើក​ឡើង​ថា ​​មនុស្ស​ជាច្រើន​បរាជ័យ​ ដោយសារតែ​ពួកគេ​កំពុង​ធ្វើសកម្ម​​ភាព​ខុស​ចំនួន​៣​យ៉ាង​ ទី១ គឺ​​​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ ទី២ គឺ​​​​បោះបង់​ និង ទី៣​ ​ធ្វើ​ធម្មតាៗ​។

​​សកម្ម​ភាពខុស​ឆ្គង​ទី១ ​«មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ» ​នេះ​ ​លោក Grant Cardone​បញ្ជាក់​ថា ​​​មនុស្ស​ជា​ទូទៅ​​តែង​​បណ្តោយ​​​ឲ្យ​អ្វីៗ​​កើត​​ឡើង​ និង បញ្ចប់​ទៅ​តាម​ដំណើរ​របស់​វា ​ដោយ​ពួកគេ​មិន​ព្រម​​ធ្វើអ្វី​ឡើយ​ បើ​ទោះបី​ជា​មើល​ឃើញ​ថា ​ឪកាស​ជោគជ័យ​មក​ដល់​ក៏​ដោយ​។ មនុស្ស​ដែល​កំពុង​មាន​សកម្មភាព​ជីវិត​បែប​នេះ​ គឺ​​មិន​ងាយ​នឹង​រក​ឃើញ​នូវ​ភាព​ជោគជ័យ​អ្វី​​ឡើយ​​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។

​​​​​ សកម្ម​​ខុស​ទី២​ ​គឺ​មនុស្ស​ភាគច្រើន​តែង​សម្រេច​ចិត្ត​បោះបង់​ចោល​អ្វី​ដែល​ខ្លួន​ចង់​បាន​ ឬ កំពុង​ធ្វើ​ ខណៈ​មិន​ទាន់​បាន​ប្រឹងប្រែង​​អស់​ពី​​លទ្ធភាព​​នៅ​ឡើយ​។ សម្រាប់​​​លោក​ Grant Cardone​ មនុស្ស​ប្រភេទ​នេះ​​ ​ធ្វើ​​អ្វី​​ក៏​មិន​បាន​សម្រេច​​នោះ​ដែរ​ ព្រោះ​​រាល់​ពេល​ដែល​ជួប​បញ្ហា​​គឺ​ដឹង​តែ​បោះបង់​។

ទី៣ គឺ​ ធ្វើ​ធម្មតាៗ​​។ ចំណុច​នេះ​​​ក៏​មនុស្ស​ភាគច្រើន​​​មានដែរ​។ ​​ពេល​ខ្លះ​ពួកគេ​​ហាក់​ដូច​ជា ចង់​ជោគជ័យ​ខ្លាំង​ណាស់​ ប៉ុន្តែ​ក្នុង​សកម្មភាព​ជាក់ស្តែង​ គឺ​ធ្វើ​បាន​តែ​ដំបូង​ ហើយ​ក៏​​​ចាប់​ផ្តើម​​​ធ្វើ​ធម្មតាៗ​វិញ​​ អ៊ីចឹង​ហើយ​ ​​​​មិន​ងាយ​នឹង​ងើប​ក្បាល​រួច​​នោះ​ឡើយ​ ព្រោះ​ភាព​ជោគជ័យ​គឺ​តម្រូវ​​​​ឲ្យ​មនុស្ស​​ចេញ​នូវ​សកម្មភាព​ដ៏​ខ្លាំងក្លា។ បើ​សិន​​ចង់​បាន​​លទ្ធផល​​​មិន​ធម្មតា ទាល់​តែ​​យើង​ធ្វើ​សកម្មភាព​​មិន​ធម្មតាដែរ​ តែ​បើ​​​នៅ​តែ​បន្ត​សកម្មភាព​សាមញ្ញា​បែប​លើក​ដៃជើង​មិន​រួច​ទៀត​នោះ ​សូម​​កុំ​សង្ឃឹម​ថា ​មាន​អ្វី​អស្ចារ្យ​កើត​ឡើង​​​ឲ្យ​សោះ​។

​​​​​​​​អ្នក​និពន្ធ​អាមេរិក​រូប​នេះ​ បាន​​​អះអាង​ថា ​ប្រសិន​បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​មែន​ គឺ​ត្រូវ​លុបបំបាត់​សកម្មភាព​​​ទាំង​៣​នេះ​ចោល​ជា​ដាច់ខាត​​​ ហើយ​​ត្រូវ​ធ្វើ​​ឲ្យ​ខ្លាំង​ជាង​មុន​១០​ដង​ នោះ​​​​លទ្ធផល​នឹង​បង្ហាញ​​​ឲ្យ​ឃើញ​មិន​បាន​៕

​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031