អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អ្នក​និពន្ធ​​ ​សៀវភៅ​​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»៖ បើ​ចង់​​​​ក្លាយ​ជា​​អ្នក​មាន ​ត្រូវ​រៀន​ជំនាញ​មួយ​នេះ​​ឲ្យ​ចេះ​

អ្នក​និពន្ធ​​ ​សៀវភៅ​​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»៖ បើ​ចង់​​​​ក្លាយ​ជា​​អ្នក​មាន ​ត្រូវ​រៀន​ជំនាញ​មួយ​នេះ​​ឲ្យ​ចេះ​

ប្រ​ភព៖​​ http://vivaelnetworking.com

លោក​ ​​ Robert Kiyosaki  ​​សេដ្ឋី​ និង ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​​ ​បាន​​​លើក​ឡើង​​ថា បើ​​សិន​ជា​ ​​នរណា​អាច​រៀន​ជំនាញ​​លក់​ចេះ​ ​ហើយ​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ ​​ពួកគេ​នឹង​ក្លាយ​ទៅ​ជា​អ្នក​មាន​មិន​ខាន​។

​តាម​ពិត​ទៅ​​ដើម្បី​​​​ក្លាយ​ជា​អ្នក​មាន ឬ មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ គឺ​ត្រូវ​ទាមទារ​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន ប៉ុន្តែ​​ក្នុង​ចំណោម​នេះ ​ជំនាញ់​លក់​​គឺ​មិន​អាច​ខ្វះ​បាន​​នោះ​ឡើយ​។

​«ជំនាញ​​លក់​​» ត្រូវ​​បាន​​មនុស្ស​មួយ​ចំនួន​ គិត​ថា ​មិន​ល្អ​ ព្រោះ​ជា​ទូទៅ​​ អ្នក​លក់​តែងតែ​​ធ្វើការ​លំបាក​ ​ហើយ​ត្រូវ​​​ព្យាយាម​បញ្ចុះបញ្ចូល​អតិថិជន​​​​យ៉ាង​ច្រើន ដើម្បី​​​ឲ្យ​ពួកគេ​ព្រម​ទិញ​​ផលិតផល​ ឬ​​សេវាកម្ម​របស់​ខ្លួន ​ហើយ​អ្នក​ខ្លះ​​គិត​ថា​ ​ចង់​ក្លាយ​ជា​​អ្នក​លក់​ពូកែ​ ទាល់​តែ​ពូកែ​​កុហក​​​។ តាម​ពិត​ពាក្យ​ថា ​​លក់​នេះ​ ​មិន​មែន​​គ្រាន់​តែ​​​បញ្ចុះបញ្ចូល​​​ឲ្យ​គេ​ទិញ​នោះ​ទេ​ តែ​​វា​​ក៏​ជា​វិធីសាស្រ្ត​មួយ​ ដែល​ធ្វើ​​​ឲ្យ​មនុស្ស​ទូទៅ​​ ព្រម​ស្តាប់​ និង​ យល់​ស្រប​តាម​គំនិត​របស់​យើង​​ ​​​និង​​ ចូលចិត្ត​យើង​ផងដែរ​។

​​ក្នុង​អាជីវកម្ម​​នីមួយ​ៗ​ ផ្នែក​លក់​ដើរតួរ​សំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ជំរុញ​​ឲ្យ​​​​ប្រាក់​ចំណូល​កើនឡើង​។ នៅ​ក្នុង​ក្រុម​​​ ​ជំនាញ​​លក់​​នឹង​ធ្វើ​​​ឲ្យ​​ក្រុមទាំង​មូល​អាច​​​​មូលមតិគ្នា ក្នុង​ការ​ធ្វើ​រឿង​អស្ចារ្យ​ជាច្រើន។ ក្នុង​ផ្នែក​ទំនាក់ទំនង​ ជំនាញ​លក់​អាច​ធ្វើ​​​ឲ្យ​ ​​​​​​​​​មនុស្ស​ម្នាក់ៗ​​​​​​ចង់​ទាក់ទង​គ្នា និង ​​​ឆាប់​​​​និយាយ​រក​​គ្នា ដែល​នាំ​​ឲ្យ​ការងារ​​ឆាប់​បាន​សម្រេច។ ​

​​ដោយសារតែ​​ជំនាញ​ផ្នែក​លក់​មាន​សារសំខាន់​បែប​នេះ​ហើយ ទើប​អ្នក​និពន្ធ​​ ​សៀវភៅ​​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​» បាន​​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​លើ​ជំនាញ​ផ្នែក​លក់​​នេះ​។ ​ដូច្នេះ​ហើយ ​ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ជំនាញ​នេះ​ទេ​ ត្រូវ​ព្យាយាម​រៀន​វា​​​ឲ្យ​ចេះ​​ នោះ​ជីវិត​របស់​អ្នក​​នឹង​ឃើញ​ពន្លឺ​ដ៏​អស្ចារ្យ​មិន​ខាន​ ​ជា​ពិសេស​សម្រាប់​អ្នក​ចង់​រកស៊ី​​​ឲ្យ​ឆាប់​មាន​៕

​ដោយ​៖ រតនា​ វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031