អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សកម្មភាព​ទាំង​១៥ ដែល​បុគ្គល​ជោគជ័យ​តែងតែ​ធ្វើជា​រៀងរាល់ថ្ងៃ​!

សកម្មភាព​ទាំង​១៥ ដែល​បុគ្គល​ជោគជ័យ​តែងតែ​ធ្វើជា​រៀងរាល់ថ្ងៃ​!

នៅ​ពេល​អ្នក​គិតដល់​ភាព​ជោគជ័យ អ្នក​ប្រាកដជា​គិតដល់​មនុស្ស​មួយ​ចំនួន​ដូចជា លោក Steve Jobs លោក Bill Gates ឬក៏​លោក Mark Zuckerberg ជាមិនខាន​។ ប៉ុន្តែ​អ្វី​ដែល​ជា​កាតាលីករ​​ជំរុញ​ឲ្យ​បុគ្គល​ទាំងនោះ​ជោគជ័យ​ពិតប្រាកដ​​ អ្នក​ទាំង​អស់គ្នា​ប្រាកដជា​មិន​ដឹង​ច្បាស់​នោះ​ទេ​។ ការពិត​នោះ​គឺ សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​​ ​​ជា​កត្តា​កំណត់​ពី​ភាព​ជោគជ័យ​ដ៏​ពិតប្រាកដ​​​។ ​

​ខាងក្រោម​នេះ​គឺជា​ចំណុច​តូចៗ​ទាំង ១៥​ដែល​មនុស្ស​ជោគជ័យ​ធ្វើ​រៀងរាល់ថ្ងៃ​៖

១) ផ្ដោត​លើ​ប្រសិទ្ធ​ផល​ជាជាង​ភាព​ខ្ជិលច្រអូស​៖ លោក Tim Ferris អ្នកនិពន្ធ​សៀវភៅ The 4-Hour Workweek បាន​និយាយ​ថា​៖ «ភាព​រវល់​ គឺ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ វា​ជា​ភាព​ខ្ជិលច្រអូស​ក្នុង​ការ​គិតពិចារណា និង​ការ​​ខ្ជិល​​ក្នុង​ការ​គិត​វិនិច្ឆ័យ​លើ​សកម្មភាព​ណាមួយ​។

២) ងើប​ពី​ព្រលឹម​៖ លោក Sergio Marchionne នាយក​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន Fiat and Chrysler តែងតែ​ងើប​ពី​ព្រលឹម​ម៉ោង ៣:៣០​នាទី​ជា​រៀងរាល់​ព្រឹក​ដើម្បី​ដោះស្រាយ​បញ្ហា​​ទីផ្សារ​​​ក្នុង​ទ្វីប​អឺរ៉ុប​។ លោក Tim Cook នាយក​ប្រតិបត្តិ​(CEO) ក្រុមហ៊ុន Apple តែងតែ​ងើប​ពី​ព្រលឹម​ម៉ោង ៤:៣០​នាទី ដើម្បី​ពិនិត្យ​និង​ផ្ញើរ​អ៊ី​ម៉ែ​ល​។ លោក Jeffrey Immelt នាយក​ប្រតិបត្តិ​(CEO) របស់​ក្រុមហ៊ុន General Electric មាន​ទម្លាប់​ងើប​ពី​គេង​ម៉ោង ៥:៣០​នាទី ជា​រៀងរាល់​ព្រឹក​ដើម្បី​ហាត់ប្រាណ​។​

៣) ការ​ធ្វើការ​ជា​ក្រុម​៖ លោក Phil Jackson គ្រូ​​បង្វឹក​ក្រុមបាល់ទាត់ ​មួយ​រូប​ បាន​មាន​ប្រសាសន៍​​នា​ពេល​កន្លង​ទៅ​ថា​៖ «ភាពខ្លាំង​របស់​ក្រុម​មួយ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ម្នាក់ៗ​។ ភាពខ្លាំង​របស់​សមាជិក​ម្នាក់ៗ​ធ្វើ​ឲ្យ​ក្រុម​មាន​ភាពខ្លាំង​។ មនុស្ស​ជោគជ័យ​គេ​ដឹង​ថា ​ពួកគេ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ដែល​អាច​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ពួកគេ​បាន​។ លោក Ken Blanchard បាន​មានប្រសាសន៍ថា​៖ «​យើង​តែម្នាក់ឯង​មិនអាច​ឆ្លាត​ជាង​មនុស្ស​មួយ​ក្រុម​នោះ​​ទេ​»​។​

៤) ផ្ដោត​លើ​ភាព​លម្អិត​តូចៗ​៖ គ្មាន​នរណា​ម្នាក់​អាច​ញ៉ាំ​ដំរី​មួយ​ទាំងមូល​តែម្ដង​អស់នោះ​ទេ​។ ប៉ុន្តែ អ្នក​អាច​កាត់​ដំរី​នោះ​ម្ដង​បន្តិចៗ​បាន​។ លោក Henry Ford បាន​និយាយថា​ ៖ «​គ្មាន​អ្វីដែល​ពិបាក​នោះទេ បើ​អ្នកចេះ​បែងចែក​វា​ឱ្យ​​តូចៗ​ហើយ​ធ្វើ​វា​»​។​

៥) ការធ្វើ​សមាធិ​​​៖ បើ​យោង​តាម លោកស្រី Oprah Winfrey ​សិល្ប​ការិនី​​របស់​សហរដ្ឋអាមេរិក ​បាន​​លើក​ឡើង​ថា​ ​ការធ្វើ​សមាធិ​​ពិត ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ​​ដោយ​សារ​តែ​វា​​អាច​​ជួយ​​ធ្វើ​ឱ្យ​​គេង​​លង់លក់​បាន​ស្រួល​ និង​ជួយ​រឹតចំណង​ទំនាក់ទំនង​រវាង​ប្តី​និង​ប្រពន្ធ មិត្ត​រួមការ​ងារ​ជាដើម និង​ជួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​និង​ភាព​ច្នៃប្រឌិត​ថែម​​ទៀត​ផង​។

៦) ការ​ថែរក្សា​រាងកាយ​៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​មាន​សុខភាព​រាងកាយ​ល្អ​នោះទេ តែ​ថែមទាំង​ជួយ​អ្នកមាន​សុខភាព​ផ្លូវចិត្ត​ស្រស់ថ្លា​ថែមទៀត​ផង​។ លោក Barack Obama ចំណាយ​ពេល​រត់ ៣​ម៉ា​យ និង​ធ្វើ​លំ​ហាត់ប្រាណ ៤៥​នាទី​ក្នុង​មួយថ្ងៃ ​និង​៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​

៧) តុល្យភាព​ជីវិត​៖ ដើម្បី​សម្រេច​គោលដៅ​ក្នុង​ជីវិត អ្នក​ត្រូវតែ​រក្សា​តុល្យភាព​ជីវិត​របស់​អ្នក​​ឱ្យ​បាន​ល្អ។ មនុស្ស​ជោគជ័យ​តែងតែ​បែងចែក​ពេលវេលា​ក្នុង​ជីវិត​របស់​ពួកគេ​ ក្នុង​ការ​រកលុយ ចំណាយ​ពេល​នៅ​ជាមួយ​ក្រុម​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់ និង​ដើម្បី​​​សម្រេច​គោលដៅ​ក្នុង​ជីវិត​។

៨) ​គិត​វិជ្ជមាន​៖ បើ​យោង​តាម​សៀវភៅ The Happiness Advantage ដែល​និពន្ធ​ដោយ​លោក Shawn Achor បាន​ពន្យល់​ថា​៖ «ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​វេជ្ជបណ្ឌិត​ដែល​មាន​អារម្មណ៍​ និង​ការ​គិត​​វិជ្ជមាន​មុន​ពេល​ធ្វើ​រោគវិនិច្ឆ័យ​ គឺ​មានការ​សមត្ថភាព​ធ្វើការ​វិភាគ​រក​​រោគ​​ បាន​ត្រឹមត្រូវ​និង​លឿន​ជាង​រហូតដល់ ២០% បើ​ធៀប​នឹង​វេជ្ជបណ្ឌិត​ដែល​មាន​អារម្មណ៍​ធម្មតា​។​

៩) ដើរ​លើ​ផ្លូវ​ត្រូវ​៖ មនុស្ស​ជោគជ័យ​តែងតែ​ដើរ​លើផ្លូវ​ត្រូវ មាន​គោលដៅ​ច្បាស់លាស់ និង​ចេះ​រៀនសូត្រ​ពី​កំហុស​។ ពួកគេ​ដឹង​ថា ​ដើម្បី​សម្រេច​បាន​ជោគជ័យ​ដ៏​អស្ចារ្យ គេ​ត្រូវ​មាន​ផែនទី​ដែល​បង្ហាញ​ផ្លូវ​ច្បាស់លាស់​ក្នុង​ដៃ។

១០) មាន​ទំនួល​ខុសត្រូវ​លើ​ភាព​ជោគជ័យ​៖ មនុស្ស​ជោគជ័យ​ដឹង​ច្បាស់​ថា​ ខ្លួន​គឺជា​អ្នកទទួលខុសត្រូវ​លើ​ភាព​ជោគជ័យ ឬ​ជោគវាសនា​របស់​ខ្លួន​។ សៀវភៅ Think and Grow Rich របស់លោក Napoleon Hill បាន​និយាយថា​៖ «​អ្នក​គឺជា​អ្នកគ្រប់គ្រង​លើ​ព្រេងវាសនា​របស់​អ្នក​ អ្នក​គឺជា​អ្នកបញ្ជា មាន​ឥទ្ធិពល និង​គ្រប់គ្រង​លើ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​។ អ្នកជា​អ្នក​កំណត់​ថា​ ជីវិត​របស់​អ្នក​នឹង​ក្លាយ​ជា​អ្វី​»។​

១១) នៅ​ក្បែរ​មនុស្ស​ជោគជ័យ​៖ មនុស្ស​ជោគជ័យ​ដឹង​ថា​ ការ​នៅ​ក្បែរ​មនុស្ស​ជោគជ័យ​ធ្វើ​ឲ្យ​ពួកគេ​រីកចម្រើន​​បាន​តាមរយៈ​ការ​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ។ ដូចនេះ​ហើយ​ទើប​​បុគ្គល​ដែល​​​ជោគជ័យ​ តែង​តែ​មាន​អ្នកផ្ដល់​​គំនិត​យោបល់ ​ឬ​អ្នក​ប្រឹក្សា​យោបល់​ ​នៅ​ជុំ​វិញ​ខ្លួន។ ​

១២) ជួយ​អ្នក​ដទៃ​៖ លោក Steve Jobs មាន​វិធី​មួយ​ក្នុង​ការ​ជួយ​អ្នក​​ដទៃ​ឲ្យ​ក្លាយ​ជា​មនុស្ស​ច្នៃប្រឌិត​។ លោក Steve Jobs បាន​មានប្រសាសន៍ថា​៖ «​ភាព​ច្នៃប្រឌិត ​គឺជា​ការតភ្ជាប់​គំនិត​ជាច្រើន​បញ្ចូល​គ្នា​»​។

១៣) មាន​តារាង​កាលវិភាគ​ច្បាស់លាស់​៖ លោក Rameet Chawla ស្ថាបនិក​របស់​ក្រុមហ៊ុន Fueled ជឿថា​កាលវិភាគ​គឺ​ជួយ​អ្នក​ក្នុង​ការកំណត់​អាទិភាព​លើ​​សកម្មភាព​របស់​យើង​បាន​។ បើ​អ្នកមាន​កាលវិភាគ​ក្នុង​ការធ្វើ​កិច្ចការ​​ណា​មួយ​ច្បាស់លាស់ អ្នក​នឹង​អាច​សម្រេច​ជោគជ័យ​បាន​លឿន​។

១៤) គម្រោង​ច្បាស់លាស់​៖ មុននឹង​ចាកចេញ​ពី​​ការិយាល័យ​ធ្វើការ លោក Kenneth Chenault នាយក​ប្រតិបត្តិ​របស់ American Express តែងតែ​សរសេរ​រឿង​ចំនួន ៣​ដែល​លោក​ចង់​សម្រេច​នៅ​ថ្ងៃ​បន្ទាប់​។ លោក​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ជាមួយ​នឹង​គ​ម្រោ​ង​ទាំងនោះ​ និង​រក្សា​ទម្លាប់​បែប​នេះ​ជា​ប្រចាំ។​

១៥) មិន​ពន្យារ​ពេល ឬក៏​មាន​លេស​​ដាក់​ខ្លួន៖ លោក Mark Twain បាន​មានប្រសាសន៍ថា​៖ «​នៅពេល​អ្នក​សម្រេច​​ធ្វើ​កិច្ចការ​សំខាន់​របស់​អ្នក​ចប់​ហើយ ​នៅពេល​ព្រឹក ដូចនេះ​អ្នក​នឹងមាន​ពេលទំនេរ​ដោយ​មិន​ចំ​បាច់​ខ្វល់​ថា​នឹង​មានរឿង​មិនល្អ​កើតឡើង​ក្នុងថ្ងៃនេះ​ឡើយ​»​។ មនុស្ស​ជោគជ័យ​មិនមែនជា​មនុស្ស​ដែល​រង់ចាំ​ភ័ព្វសំណាង​នោះ​ទេ តែ​ពួកគេ​ជា​មនុស្ស​ដែល​ចាប់​ផ្ដើមធ្វើ​សកម្មភាព និង​ព្យាយាម​បញ្ចប់​កិច្ច​ការពិបាកៗ​ឲ្យ​ចប់​សព្វគ្រប់​​ក្នុង​គោលដៅ​ដើម្បី​បង្កើត​ភ័ព្វសំណាង៕

​ដោយ​៖ លង់ វណ្ណៈ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930