អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

​សត្វឥន្ទ្រី​ជា​សត្វ​ដែល​ត្រូវ​បាន​​គេ​ទទួល​ស្គាល់​ថា​ ជា​សត្វ​​​មាន​អំណាច​មួយ​​ក្នុង​ជំពូក​សត្វ​ផ្សេង​ៗ​ទៀត។ តាម​ពិត​ទៅ​មនុស្ស​យើង​អាច​រៀន​សូត្រ​ពី​សត្វ​ឥន្ទ្រី​បាន អ៊ីចឹង​​ហើយ​ថ្ងៃ​នេះ​ BizKhmer សូម​បង្ហាញ​​ គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត។

១) ឥន្ទ្រី​ជាស​ត្វ​ដែល​ចូលចិត្ត​កន្លែង​ខ្ពស់ៗ​៖ សត្វ​ឥន្ទ្រី​មិនដែល​ហោះហើរ​ជាមួយ​សត្វ​ស្លាប​ធម្មតាៗ ឬ​ហោះហើរ​ជា​ហ្វូង​នោះទេ តែ​វា​ជា​សត្វ​ដែល​ចូលចិត្ត​ហោះហើរ​ដោយ​សេរីភាព​លើ​ទី​លំហរ​អាកាស​ខ្ពស់ៗ​។ ដូចគ្នានេះដែរ ប្រសិនបើ​អ្នក​ចង់​សម្រេច​អ្វីមួយ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់​អ្នក អ្នក​ត្រូវ​រៀន​ធ្វើ​វា​តែម្នាក់ឯង ហើយ​រៀន​ធ្វើ​វា​ជាមួយ​មនុស្ស​ដែលមាន​ម​ហិ​ច្ឆ​តា គោលបំណង និង​ចំណង់​ដ៏​​​​ពុះកញ្ជ្រោល​ចង់​សម្រេច​កិច្ចការ​ទាំងនោះ​ជាមួយ​អ្នក​។​

២) ឥន្ទ្រី​ជាស​ត្វ​ដែលមាន​ចក្ខុ​ភ្លឺ​ច្បាស់​៖ សត្វ​ឥន្ទ្រី​ជា​សត្វ​ដែលមាន​ភ្នែក​ភ្លឺ​ថ្លា​ ​អាច​មើលឃើញ​ចំងាយ​រហូតដល់ ៥​គីឡូ​ម៉ែត​។ មិន​ខ្វល់​ថា​ឧបសគ្គ​ធំ​ប៉ុណ្ណា​នោះទេ សត្វ​ឥន្ទ្រី​នៅតែ​សម្លឹងមើល​ចំណី​របស់​វា​យ៉ាង​ហ្មត់ចត់​មិន​ដាក់​ភ្នែក ហើយ​វា​មិន​បោះបង់​ចំណី​របស់​វា​ឡើយ​រហូត​ទាល់តែ​វា​ចាប់បាន​ចំណី​នោះ​យកមក​ស៊ី​។ បើ​ប្រៀបធៀប​ជាមួយនឹង​ជីវិត​របស់​អ្នក​វិញ ឧបសគ្គ​ជាច្រើន​នឹង​ផុះ​ឡើង​ក្នុង​ជីវិត​របស់​អ្នក ហើយ​ឧបសគ្គ​ទាំងនោះ​គឺ​ចាំតែ​ទាញ​ទម្លាក់​អ្នក​ប៉ុណ្ណោះ​។ ដូចនេះ ទោះ​ឧបសគ្គធំ​ប៉ុន​ភ្នំ​ក៏ដោយ ចូរ​អ្នក​កុំ​រុញ​រា ត្រូវ​ហ៊ាន​តស៊ូ​ពុះពារ តទល់​ជាមួយ​វា​រហូតដល់​ដង្ហើមចុងក្រោយ​ទាល់តែ​សម្រេច​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​។​

៣) សត្វ​ឥន្ទ្រី​ចូលចិត្ត​ស៊ីសាច់​ស្រស់​៖ សត្វ​ត្មាត​ចូលចិត្ត​ស៊ី​របស់​ស្អុយរលួយ តែ​សត្វ​ឥន្ទ្រី​គឺ​មិន​អញ្ចឹងទេ​។ សត្វ​ឥន្ទ្រី​ជា​សត្វ​មួយ​ប្រភេទ​ដែល​រើស​ចំណី ដោយ​វា​ស៊ី​តែ​ចំណីអាហារ​ណា​ដែល​ពិសេស និង​ស្រស់ៗ​ប៉ុណ្ណោះ​។ អ្នក​ក៏​អ៊ីចឹង​ដែរ ត្រូវតែ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​រក​ព័ត៌មាន​ថ្មីៗ ចំណេះដឹង​ថ្មីៗ គំនិត​ថ្មីៗ​យកមក​រៀនសូត្រ​ដើម្បី​អភិវឌ្ឍ​ខ្លួន​របស់​អ្នក​។ ព្រោះ​ថាបើ​អ្នក​មិន​រៀន​អភិវឌ្ឍ​ខ្លួន​អ្នក ដោយ​ប្រើប្រាស់​ចំណេះដឹង​ថ្មីៗ​នោះទេ អ្នកនឹង​ស្ថិត​ក្នុងសម័យ​អន្តកាល​ជាមួយនឹង​ព័ត៌មាន​និង​គំនិត​ចាស់​គ​ម្រិ​ល​ដដែល​។

៤) សត្វ​ឥន្ទ្រី​ចូលចិត្ត​ប្រលែង​លែង​ជាមួយនឹង​ព្យុះ​៖ សត្វ​ឥន្ទ្រី​ចូលចិត្ត​ប្រលែង​លេង​ជាមួយ​ពពក ហើយ​ចូលចិត្ត​ហោះហើរ​ប្រលែង​ជាមួយនឹង​ខ្យល់​។ អ្នក​ត្រូវ​រៀន​អំពី​សត្វ​ឥន្ទ្រី​។ ប​ម្លែ​ង​ព្យុះសង្ឃរា​ដែល​កំពុងតែ​បក់បោក​យាយី​ជីវិត​របស់​អ្នក​ដើម្បី​ឲ្យ​ក្លាយជា​គ្រឿង​ជំរុញ​ជីវិត​របស់​អ្នក​កាន់តែ​រឹង​ពឹង រឹងមាំ មុះ​មុត កាន់តែ​អស្ចារ្យ កាន់តែ​ពូកែ និង​កាន់តែខ្លាំង​ថែមទៀត​។ អ្វីដែល​កំពុងតែ​រារាំង​អ្នក​គឺ​គ្រាន់តែ​ជា​ឈ្នាន់​ដែល​អ្នក​ជាន់ឡើង​ទៅកាន់​ភាពជោគជ័យ​របស់​អ្នក​តែប៉ុណ្ណោះ​។ ដូចនេះហើយ អ្នក​ត្រូវ​រៀន​សម្រប​និង​សំកាំង​ខ្លួន​របស់​អ្នក​ឲ្យ​ដូចជា​សត្វ​ឥន្ទ្រី​ពេល​ពើបប្រទះ​នឹង​ព្យុះ​កំណាច​។​

៥) សត្វ​ឥន្ទ្រី​ចូលចិត្ត​សាកល្បង​៖ សត្វ​ឥន្ទ្រី​ញី​តែងតែ​ធ្វើការ​សាកល្បង​ជាមុនសិន​ ​មុននឹង​អនុញ្ញាតិ​ឲ្យ​សត្វ​ឥន្ទ្រី​ឈ្មោល​ចែចង់​វា​បាន​។ វា​ក៏​ដូចគ្នា​ទៅនឹង​ទំនាក់ទំនង​របស់​អ្នក​ដែរ មុននឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់ ជាពិសេស​មុននឹង​ចុះ​កិច្ចព្រមព្រៀង ឬ​កិច្ចសន្យា​ជាមួយ​នរណាម្នាក់ អ្នក​ត្រូវតែ​ធ្វើតេស្ត​មើល​ពី​ភាពស្មោះត្រង់​របស់​អ្នក​ទាំងនោះ​ជាមុនសិន​។​

៦) សត្វ​ឥន្ទ្រី​តែងតែ​ហ្វឹកហាត់​៖ សត្វ​ឥន្ទ្រី​ញី​និង​ឈ្មោល​តែងតែ​នាំ​កូន​របស់​ពួកវា​ទៅលើ​កំពូលភ្នំ​ខ្ពស់ៗ​ដើម្បី​បង្វឹក​កូន​របស់​វា​ឲ្យ​ចេះ​ហោះហើរ​។ នៅពេលដែល​កូន​សត្វ​ឥន្ទ្រី​ត្រូវបាន​ទម្លាក់​ចុះទៅ​ក្រោម ពេល​ដំបូង​កូន​របស់​ឥន្ទ្រី​អាច​ភ័យខ្លាច តែ​មេ​រប​ស់វា​នឹង​ទៅ​ជួយសង្គ្រោះ​កូន​របស់​វា ហើយ​វា​នឹងធ្វើ​បែបនេះ​ម្ដង​ហើយ​ម្ដង​ហើយ​ម្ដងទៀត​រហូត​ទាល់តែ​កូន​របស់​វា​អាច​ហោះហើរ​ដោយ​ឯករាជ្យ​លើ​លំហ​អាកាស​ដូច​វា​មេបា​របស់​វា​បាន​។ ឧបសគ្គ និង​បញ្ហា តែងតែ​កើតមាន​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ដោយ​ជៀស​មិន​រួច​ឡើយ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ដំណាក់កាល​សាកល្បង​ប៉ុណ្ណោះ ថា​តើ​អ្នក​អាច​ស្ពាយ​ទំនួល​ខុសត្រូវ​ធ្ងន់ៗ​ក្នង​ជីវិត​របស់​អ្នក​បាន​ប៉ុណ្ណា​។ បើ​អ្នក​អាច​គ្រប់គ្រង​បន្ទាយ​ប្រយុទ្ធ​ក្នុង​ជីវិត​របស់​អ្នក​បាន អ្នកនឹង​កាន់តែ​រឹងមាំ នឹង​កាន់​តែមាន​ទំ​នួ​ស​ខុសត្រូវ​ខ្ពស់​ក្នុង​ជីវិត​ជាង​មុន​។

៧) នៅពេលដែល​សត្វ​ឥន្ទ្រី​ខ្សោយកម្លាំង​ជិត​ស្លាប់ វា​នឹង​ហោះហើរ​ទៅរក​ទីកន្លែង​ងងឹត​ឆ្ងាយៗ​៖ សត្វ​ឥន្ទ្រី​ធ្វើបែបនេះ​គឺ​ដើម្បី​ជំ​រុះ​រោម​ចាស់ៗ​របស់​វា​ចោល និង​ដើម្បី​ឲ្យ​រោម​ថ្មី​ដុះ​សារ​ឡើងវិញ​។ ភាព​តប់ប្រមល់ នឿយហត់ អស់សង្ឃឹម​គឺជា​ផ្នែក​មួយ​នៃ​ជិវិត​របស់​អ្នក​។ អ្នក​ត្រូវ​រក​កន្លែង​សម្រាក ហើយ​គិត​រិះរក​វិធីសាស្ត្រ យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​បង្កើត​សកម្មភាព​ថ្មីៗ​ផ្សេងៗ​បន្តទៀត​។ ភាព​ស្រស់បស់​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ក្នុង​ជីវិត​របស់​អ្នក​៕

​ដោយ​៖ លង់ វណ្ណៈ​
​ប្រភព​៖ linkedin.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031