អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោក Steve Jobs អតីតស្ថាបនិក Apple៖ «ធាតុផ្សំ ​២ យ៉ាងដែលមិនអាចខ្វះបាន ដើម្បីធ្វើឲ្យក្រុមហ៊ុនមួយទទួលបានភាពជោគជ័យ»

លោក Steve Jobs អតីតស្ថាបនិក Apple៖ «ធាតុផ្សំ ​២ យ៉ាងដែលមិនអាចខ្វះបាន ដើម្បីធ្វើឲ្យក្រុមហ៊ុនមួយទទួលបានភាពជោគជ័យ»

លោក Steve Jobs ត្រូវបានគេចាត់ទុកថា ជាសហគ្រិនដ៏ឆ្នើមនិងជោគជ័យម្នាក់ ដែល​លោក​ បានចាប់ផ្ដើមបង្កើតក្រុមហ៊ុន Apple មុនដំបូងបង្អស់គឺនៅ​កន្លែងចតឡានមួយកន្លែង ជាមួយ​សហស្ថានិក Apple គឺលោក Steve Wozniak ក្នុងឆ្នាំ ១៩៧៦ បន្ទាប់ពីរូបលោកបានបោះបង់ការសិក្សាពាក់កណ្ដាលទីនៅសកលវិទ្យាល័យ។

លោក Steve Jobs បានទទួលមរណៈភាពក្នុងឆ្នាំ ២០១១ ដោយសារជំងឺមហារីក ពេលដែលលោកមានអាយុ ៥៦ឆ្នាំ។ ក្នុងសម័យកាលរបស់លោក Steve Jobs ក្រុមហ៊ុន​ Apple បាន​ប្រសូត​ចេញ​នូវ​​ផលិតផលផ្សេងៗជាច្រើន​មាន​ដូចជា កុំព្យូទ័រ Mac, iPod, iPhone និង iPad  ជា​ដើម។ លោក Steve Jobs ត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុនដែលលោកជាអ្នកបង្កើតផ្ទាល់ ដោយសារតែបញ្ហាចម្រោងចម្រាស់​លើ​ការគ្រប់គ្រងក្នុងក្រុមហ៊ុន​បន្ទាប់​ពី​បង្កើត​ក្រុមហ៊ុន​ Apple ​បាន​​មួយ​រយៈ។ ​តែ​ទោះ​ជា​យ៉ាង​​ណា​ លោក​ បានវិលត្រលប់មកដឹកនាំក្រុមហ៊ុនរបស់លោកវិញក្នុងឆ្នាំ ១៩៩៧។ ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះមានទំហំភាគហ៊ុនក្នុងទីផ្សារសរុបរហូតដល់ ៨៧០ ពាន់លានដុល្លារ (ប៊ីលាន)

លោក Steve Jobs ​ធ្លាប់​មានប្រសាសន៍​កាល​ពី​លោក​នៅ​មាន​ជីវិត​ថា ដើម្បីធ្វើឲ្យក្រុមហ៊ុនមួយទទួលបានជោគជ័យគឺទាមទារឲ្យមានជាដាច់ខាតនូវចំណុចទាំង ២យ៉ាងនេះ គឺ [ចំណង់ចំណូលចិត្ត និងធនធានមនុស្ស]

លោក Steve jobs  ធ្លាប់​លើក​ឡើង​ដូច្នេះ​ថា​ ៖ «គេតែងតែនិយាយថា ធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយវាគឺពិតជាត្រឹមត្រូវមែន ព្រោះថាការបន្ថែមគុណតម្លៃទៅលើផលិតផលអ្វីមួយគឺជារឿងពិបាកណាស់ ដោយអ្នកត្រូវចំណាយពេលធ្វើវាយ៉ាង​យូរ។ ដូចនេះប្រសិនបើអ្នកមិនស្រលាញ់ចូលចិត្ត និងសប្បាយចិត្តនឹងធ្វើវាទេនោះទេ អ្នកនឹងងាយនឹងបោះបង់វាជាមិនខាន»

បុគ្គលជោគជ័យគឺពេញចិត្ត ចូលចិត្តទៅលើអ្វីដែលគេធ្វើ ដូចនេះគេមិនងាយនឹងបោះបង់វានៅពេលពួកគេជួបនឹងស្ថានភាពពិបាក។ ក្នុងការធ្វើឲ្យក្រុមហ៊ុនមួយទទួលបានជោគជ័យ វាត្រូវការពេលវេលា និង ការខិតខំប្រឹងប្រែងតស៊ូយ៉ាងប្ដូរផ្ដាច់ ដូចនេះប្រសិនបើអ្នកមិនចូលចិត្តធ្វើវានោះទេ អ្នកត្រៀមតែបរាជ័យឲ្យហើយទៅ។

លោក Steve Jobs បានលើកឡើង​បន្ថែម​ទៀត​ថា​ ដើម្បីឲ្យក្រុមហ៊ុនមួយ​ទទួល​បាន​ជោគជ័យអ្នកត្រូវមានសម្ថតភាពក្នុងការថែរក្សាមនុស្ស និងទាក់ទាញមនុស្សពូកែៗឲ្យធ្វើការជាមួយអ្នកផងដែរ។

លោក​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា៖ «ទោះបីអ្នកមានភាពប៉ិនប្រសប់ ឆ្លាត និងពូកែប៉ុណ្ណាក៏ដោយ អ្នកត្រូវតែមានក្រុមការងារដែលខ្លាំង ​មានមនុស្សពូកែៗចូលរួម​ច្រើន។ ដូចនេះអ្នកត្រូវធ្វើការវិភាគ ពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសមនុស្សទាំងនោះមកធ្វើការជាមួយអ្នក ពីព្រោះតែហេតុផលតែម្យ៉ាងគត់ គឺអ្នកត្រូវការមនុស្សខ្លាំង និងពូកែនៅជុំវិញខ្លួនអ្នក»

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ www.cnbc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031