អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​ជីវិត​ទាំង ៥ របស់​សត្វ​ស្រមោច ​ដែល​អ្នក​គួរ​រៀនសូត្រ​តាម​

មេរៀន​ជីវិត​ទាំង ៥ របស់​សត្វ​ស្រមោច ​ដែល​អ្នក​គួរ​រៀនសូត្រ​តាម​

​អ្នកដឹង​ហើយ​ថា​ សត្វ​ស្រមោច​ជា​សត្វ​ដែលមាន​មាឌតូច​ជាង​សត្វ​ដទៃទៀត​លើ​លោក​។ ទោះបីជា​សត្វ​ស្រមោច​មាន​មាឌតូច​ក្ដី តែ​សត្វ​ស្រមោច​មាន​លក្ខ​ណះ​ពិសេសៗ​ដែល​មនុស្ស​យើង​ម្នាក់ៗ​ក៏​អាច​រៀនសូត្រ​ពី​ពួកវា​បានដែរ​។ អ៊ីចឹង​ហើយ​ថ្ងៃនេះ BizKhmer សូម​លើកយក​មេរៀន​ជីវិត​ទាំង ៥​របស់​សត្វ​ស្រមោច​ជា​គតិ​ក្នុងការ​ត្រិះរិះ​ពិចារណា និង​រៀនសូត្រ​តាម​៖

១) សត្វ​ស្រមោច​បង្រៀន​អ្នក​ឲ្យ​មាន​ភាពក្លាហាន​
​មនុស្ស​យើង​មាន​មាឌធំ​ជាង​សត្វ​ស្រមោច​រាប់ពាន់​ដង​។ តែ​អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ អ្នក​ប្រហែលជា​ខ្លាច​សូម្បីតែ​សត្វ​កន្លាត​ប៉ុន​មេដៃ​។ ពេលនេះ​អ្នកនឹង​អាច​រកឃើញ​នូវ​ភាពក្លាហាន​ដ៏​អស្ចារ្យ​របស់​សត្វ​ស្រមោច​ដែលមាន​មាឌ​ដ៏​តូច​ល្អិត​។ អ្នក​គ្រាន់តែ​ប្រើ​កម្លាំង​តែ​បន្តិច​របស់​អ្នក​ក៏​អាច​អាច​ច្របាច់​សម្លាប់ ទាញ​បំបែក​ខ្លួន​វា ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​សត្វ​ស្រមោច​ភ័យខ្លាច​បាន តែ​សត្វ​ស្រមោច​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​បំភ័យ​វា​បានឡើយ​។ សត្វ​ស្រមោច​បង្រៀន​អ្នក​ឲ្យ​ហ៊ាន​ធ្វើ បើទោះបី​ជាមាន​អ្វី​មករា​រាំង​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាថយ​ក៏ដោយ កុំ​ឲ្យ​បញ្ហា​ទាំង​នោះមក​រារាំង​អ្នក​ស​ម្រ​ច​កិច្ចការ​ធំ​ឲ្យ​សោះ​។ អ្នក​ត្រូវតែ​ហ៊ាន​ប្រឈមមុខ​នឹង​បញ្ហា ហើយ​ហ៊ាន​ដោះស្រាយ​វា​។​

២) សត្វ​ស្រមោច​បង្រៀន​អ្នក​ឲ្យ​ចេះ​ផ្ចង់អារម្មណ៍
ប្រសិនបើ​អ្នកយក​ម្រាមដៃ​របស់​អ្នក​ដាក់​នៅលើ​ផ្លូវ​របស់​សត្វ​ស្រមោច សត្វ​ស្រមោច​ប្រាកដជា​ដើរ​ជុំវិញ​ម្រាមដៃ​នោះ​ហើយ​បន្តដំណើរ​ជា​ជួរ​ទៅកាន់​គោលដៅ​របស់​វា​បន្តទៀត​ដោយ​មិន​រុញ​រា​ឡើង​។ សត្វ​ស្រមោច​មិន​អនុញ្ញាតិ​ឲ្យ​ម្រាមដៃ​របស់​អ្នក​រារាំង ឬ​ពន្យា​ការធ្វើការ​របស់​ពួកវា​ឡើយ​។ បើ​អ្នក​ដាក់​ឧបសគ្គ​នៅ​កណ្ដាលផ្លូវ​របស់​ពួកវា​ទៀត សត្វ​ស្រមោច​ក៏​នៅតែ​តស៊ូ​ជំនះ​ដើរទៅ​គោលដៅ​របស់​ពួកគេ​ដោយ​មិន​ងាករេ​ដ៏​ដែល​។ អ្នក​ត្រូវ​រៀន​ធ្វើខ្លួន​ឲ្យ​ដូច​សត្វ​ស្រមោច​អីចឹង​ដែរ កុំ​អនុញ្ញាតឲ្យ​បញ្ហា​កំប៉ិកកំប៉ុក​មិនបានការ​មករា​រាំង​អ្នក​មិន​ឲ្យ​ស​ម្រ​ច​គោលដៅ​ជីវិត​របស់​អ្នក​ឲ្យ​សោះ​។ ប្រសិនបើ​អ្នក​កំពុង​ធ្វើ​កិច្ចការ​សាលា កុំ​អនុញ្ញាតិ​ឲ្យ Facebook ទាញ​អ្នក​ឲ្យ​ចំណាយពេល​រាប់​ម៉ោង​មិនបានការ​ជាមួយ​វា​ឲ្យ​សោះ​។​

៣) សត្វ​ស្រមោច​បង្រៀន​អ្នក​ឲ្យ​មាន​ទំនួល​ខុសត្រូវ​
សត្វ​ស្រមោច​ញី​ និង​ឈ្មោល​ច​ញ្ចឹ​ម​បីបាច់​កូនៗ​របស់​ពួកវា​ជាមួយគ្នា​។ នេះ​ជា​អ្វីដែល​អ្នក​គួរ​រៀនសូត្រ​តាម​។ កុំ​ឃុំឃាំង​កូន​របស់​អ្នក​នៅតែ​ក្នុងផ្ទះ​ឲ្យ​សោះ ប៉ុន្តែ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ផ្ដល់​ការអប់រំ​ដ៏​ល្អ​ដល់​ពួកគេ។ អ្នក​មិន​ចាំ​បាច់​ទាល់តែ​ក្លាយជា​គ្រូបង្រៀន​ទើប​អាច​បង្រៀន​កូន​របស់​អ្នក​បាន​នោះទេ​​ ប៉ុន្តែ អ្នក​អាច​ផ្ដល់​ការអប់រំ​ដល់​កូន​របស់​អ្នក​តាមរយៈ​ការបង្ហាញ​ជា​ឧ​ទារ​ហណ៍ និង​តាមរយៈ​ ​ការផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​ពួកគេ​។ អ្វីដែល​អ្នក​ត្រូវធ្វើ​ គឺ​អ្នក​ត្រូវតែមាន​ទំនួល​ខុសត្រូវ​ទៅលើ​អនាគត​របស់​កូនៗ​របស់​អ្នក។ ប្រសិនបើ​អ្នកជា​ឪពុកម្ដាយ អ្នក​គួរតែ​រៀនសូត្រ​ពីបទ​ពី​សោធន៍​របស់​អ្នក​ដ៏ទៃ​ក្នុង​ការអប់រំ ច​ញ្ចឹ​ម​បីបាច់​កូន និង​ថែរក្សា​កូន​។

៤) សត្វ​ស្រមោច​បង្រៀន​អ្នក​ឲ្យ​ចេះ​ចែករំលែក​
សត្វ​ស្រមោច​តែងតែ​បន្សល់​នូវ​ដាន​ដែលមាន​ជាតិគីមី​ម្យ៉ាង​ដែល​អនុញ្ញាតិ​ឲ្យ​សត្វ​ស្រមោច​ក្រោយៗ​អាច​ដឹង​ផ្លូវ​ទៅកាន់​កន្លែង​គោលដៅ​ គឺ​ចំណី​របស់​ពួកវា​។ ប្រសិនបើ​វា​មិន​ធ្វើបែបនេះ​ទេ ទោះបីជា​សត្វ​ស្រមោច​មួយ​ក្បាល​អាច​លើក​ទម្ងន់​រហូតដល់ ៥០​ដង​ធ្ងន់​ជាង​ទម្ងន់​ខ្លួន​របស់​វា​ក៏ដោយ ក៏​វា​មិនអាច​ដឹកជញ្ជូន​ស្បៀងអាហារ​ដ៏​ច្រើន​ទៅកាន់​បន្ទាយ​របស់​ពួកវា​ដោយ​ម្នាក់ឯង​បានឡើយ​។ អ្នក​ប្រហែល​ជាមាន​សមត្ថ​ភាពខ្លាំង​ក្នុង​ការផ្ទុក​ព័ត៌មាន ចំណេះដឹង និង​បទ​ពី​សោធន៍​របស់​អ្នក​ទៅក្នុង​ខួរក្បាល​របស់​អ្នក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចែករំលែក​ចំណេះ​ដឹង បទ​ពីិសោធន៍​ទាំងនោះ​ទៅ​អ្នក​កាន់​ដ​ទៃ​ទេ​នោះ​ អ្នក​នឹងមិន​រីកចម្រើន​ឡើយ​។ ការពិភាក្សា​ដេញដោល ដោះដូរ​គំនិត​យោបល់​គ្នា​ទៅវិញទៅមក​នឹងធ្វើ​ឲ្យ​ចំណេះដឹង​របស់​អ្នក​កាន់តែ​រីក​ធំធាត់​ឡើងៗ ។​

៥) សត្វ​ស្រមោច​បង្រៀន​អ្នក​ឲ្យ​ចេះ​សម្រប​ខ្លួន​
អ្នក​អាច​ស្វែងរក​សត្វ​ស្រមោច​គ្រប់​ទីកន្លែង​។ ប្រសិនបើ​អ្នក​ផ្លាស់ប្ដូរ​ទៅផ្ទះ​ថ្មី អ្នក​ប្រាកដជា​នឹង​ជួប​សត្វ​ស្រមោច ហើយ​បើ​អ្នកដើរ​ក្នុងព្រៃ អ្នកនឹង​ជួប​ស្រមោច​ទៀត​មិន​ខាន​។ សត្វ​ស្រមោច​ស្គាល់​កន្លែង​ដែល​វា​អាច​ស្វែងរក​ចំណី​បាន​ច្បាស់​ណាស់​។ អ្នក​ក៏​អាចធ្វើ​ដូច​សត្វ​ស្រមោច​ដូចគ្នា​ដែរ​។ អ្នក​ត្រូវតែ​រៀន​បន្សាំ​ខ្លួន​របស់​អ្នក​ទៅនឹង​ម​ជ្ឃ​ដ្ឋា​ន​ជុំវិញ​អ្នក​។ ពេលដែល​អ្វីៗ​នៅ​ជុំវិញ​អ្នក​ប្រែប្រួល រៀន​សម្រប​ខ្លួន​ហើយ​ទាញយក​ប្រយោជន៍​ពី​វា​៕

ដោយ​៖ លង់ វណ្ណៈ​
​ប្រភព​៖ www.linkedin.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031