អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​មហាសេដ្ឋី​ទ្រព្យ​១៧​ពាន់​លាន​​​ដុល្លារ​ ​​លោក​ Ray Dalio ៖ ​​​​​​អនុវត្ត​តាម​​​រូប​​មន្ត​ជោគជ័យ​ទាំង​៥​នេះ​​ហើយ​ ​​​បើ​មិន​ជោគជ័យ​ទើប​ចម្លែក

​មហាសេដ្ឋី​ទ្រព្យ​១៧​ពាន់​លាន​​​ដុល្លារ​ ​​លោក​ Ray Dalio ៖ ​​​​​​អនុវត្ត​តាម​​​រូប​​មន្ត​ជោគជ័យ​ទាំង​៥​នេះ​​ហើយ​ ​​​បើ​មិន​ជោគជ័យ​ទើប​ចម្លែក

ប្រ​ភព៖​​ fortune.com

លោក​ Ray Dalio​​ ​​ជា​​អ្នក​​ជំនួញ​​ ​និង​ ​អ្នក​វិនិយោគ​ដ៏​ល្បី​ឈ្មោះ​​នៅ​សហរដ្ឋអាមេរិក ​ហើយ​បច្ចុប្បន្ន​នេះ​ ​​លោក​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​ ​១៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​​លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន​វិនិយោគ​​ដ៏​ធំ​មួយ​ឈ្មោះ Bridgewater Associates ​ដែល​​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​សរុប​ប្រមាណ​​១៦០​ពាន់​​លាន​ដុល្លារ​អាមេរិក​។ ខាងក្រោម​នេះ​ជា​រូប​មន្ត​ជោគជ័យ​៥​យ៉ាង​ ​ដែល​​លោក​បាន​អនុវត្ត​​ ​នាំ​​ឲ្យ​ជីវិត​របស់​​លោក​ជោគជ័យ​យ៉ាង​ធំធេង​បែប​នេះ​៖​​​​

១) ​​កំណត់​គោលដៅ​៖ ​​​មិន​ថា ​​ធ្វើ​អ្វី​​នោះ​ទេ​ ​អ្នក​ត្រូវ​តែ​កំណត់​គោលដៅ​​ឲ្យ​ច្បាស់​ ​ព្រោះ​​​​បើ​អ្នក​គ្មាន​គោលដៅ​​​ច្បាស់លាស់​នោះ​ទេ​ ​​​កុំ​សង្ឃឹម​ថា ​អាច​ធ្វើ​អ្វី​បាន​ជោគជ័យ​​​ឲ្យ​សោះ​។ ​​ដូច្នេះហើយ​​ ​ត្រូវ​ចំណាយ​ពេល​​គិត​​​ឲ្យ​ច្បាស់​លើ​គោលដៅ​ ​ព្រោះ​​គោលដៅ​ប្រៀប​​ដូច​ជា ​ទិសដៅ​ដែល​អ្នក​ត្រូវ​ទៅ​ ​អ៊ីចឹង​ហើយ​​​បើ​មិន​ដឹង​ច្បាស់​​ហើយ​ចេះ​តែ​ដើរ​នោះ ​​គឺ​ប្រាកដ​ជា​ត្រូវ​ខាតពេល ​ហើយ​​ក៏​អាច​នឹង​ជួប​គ្រោះ​ជាច្រើន​ផង​ដែរ​។

២) ​​​​ត្រូវ​​កំណត់​ចំណាំ​​កំហុស​របស់​ខ្លួន​៖ ​​​គ្មាន​នរណា​​ម្នាក់​ ​​មិន​​​ដែល​​ធ្វើ​ខុស​នោះ​ទេ​ ​គ្រាន់​តែ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​។ ​កំហុស​ ​​ត្រូវ​បាន​មនុស្ស​ជាច្រើន​ចាត់​ទុក​ថា ​ជា​រឿង​ដ៏​សែន​អាក្រក់​ ​​ដូច្នេះ​​ហើយ​​រាល់​ពេល​ដែល​មាន​​កំហុស​ម្តងៗ​​ ​ពួកគេ​តែង​ព្យាយាម​​​​​​​​លាក់បាំង​​ ​ឬ​​មិន​ទទួល​ស្គាល់​អ្វី​ដែល​ខ្លួន​ធ្វើ​ខុស​​ ​ដើម្បី​​​កុំ​​ឲ្យ​អ្នកដទៃ​​គិត​ថា​ខ្លួន​អន់​​។ ​ដោយសារតែ​បែប​នេះ​ហើយ​ទើប​ធ្វើ​​​ឲ្យ​ពួកគេ​​មិន​អាច​កែប្រែ​​កំហុស​បាន​ ​ហើយ​​​កំហុស​​នោះ​កាន់​តែ​ច្រើន​ទៅៗ​​ ​រហូត​​ដល់​​​ស្ថានការណ៍​​ស្តា​លែង​បាន​។ ​ដូច្នេះ​ហើយ​​ប្រសិន​បើ​​​​ពិត​ជា​ចង់​ជោគជ័យ​ក្នុង​ជីវិត​មែន ​​អ្នក​ត្រូវ​តែ​​​កំណត់​ចំណាំ ​និង ​ទទួល​ស្គាល់​​​​វា​​។

៣) ​ត្រូវ​ដឹង​ថា ​ហេតុ​អ្វី​បាន​ជា​អ្នក​​​បង្កើត​​កំហុស​៖ ​​បើ​ចង់​​​ដោះស្រាយ​បញ្ហា​ ​អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​អំពី​ប្រភព​នៃ​បញ្ហា ​ព្រោះ​​ហេតុ​តែង​​នាំ​​ឲ្យ​មាន​​ផល​ ​មានន័យថា ​​យល់​ច្បាស់​អំពី​ហេតុ​​នោះ​អ្នក​នឹង​អាច​ ​​​កែប្រែ​លទ្ធផល​​​បាន​​មិន​ខាន។ ​សម្រាប់​លោក Ray Dalio  ​សង្កត់​ធ្ងន់​ថា ​ត្រូវ​តែ​រក​​ឲ្យ​ឃើញ​​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​​​ឲ្យ​មាន​កំហុស​។

៤) ​​​ត្រូវ​​កែប្រែ​​​កំហុស ​ឬ ​​ដោះស្រាយ​ជា​បន្ទាន់​៖ ​នៅ​ពេល​ដែល​អ្នក​ទទួល​​ស្គាល់​ ​និង ​​​​​​​ដឹង​ពី​មូលហេតុ​ដែល​នាំ​​ឲ្យ​មាន​កំហុស​ហើយ ​​ចំណុច​សំខាន់​បន្ទាប់​មក​ទៀត​ ​គឺ​ត្រូវ​តែ​​កែប្រែ​កំហុស​នោះ​ជា​បន្ទាន់​ ​ឬ​ ​ព្យាយាម​ដោះស្រាយ​វា​​​​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​ប្រសិន​បើ​អ្នក​​​ត្រឹម​តែ ទទួល​ស្គាល់​ ​​​ហើយ​មិន​ធ្វើ​អ្វី​សោះ​នោះ ​វា​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​ ​ព្រោះ​​បាន​ត្រឹម​​តែ​ដឹង ​​​តែ​​​មិន​ធ្វើ​​។

៥) ​​តស៊ូ​​​​​​​​ឲ្យ​ខ្លាំងក្លា​៖ ​​​គ្មាន​បុគ្គល​ជោគជ័យ​ណា​ម្នាក់​​ដែល​​គ្មាន​ការ​តស៊ូ​ក្នុង​ជីវិត​នោះ​ឡើយ​។ ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ជីវិត​មែន​នោះ ​​គឺ​ត្រូវ​តែ​ខិតខំ​​​ឲ្យ​អស់​ពី​លទ្ធភាព​​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​កំពុង​​​ធ្វើ​ ​​​​​​ហើយ​​មិន​ថា ​ជួប​បញ្ហា​ប៉ុណ្ណា​នោះ​ទេ​ ​កុំ​អស់​ក្តី​សង្ឃឹម ​ហើយ​ក៏​កុំ​ចុះចាញ់​​​​ងាយៗ​ឲ្យ​សោះ​។ ត្រូវ​តស៊ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​៕

ដោយ​៖ រតនា ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031