អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​«គោលការណ៍​ ៥​វិនាទី» ជួយ​អ្នក​បំបាត់​ភាព​​ខ្ជិលច្រអូស​ និង​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្តបាន​កាន់​តែ​លឿន​

​«គោលការណ៍​ ៥​វិនាទី» ជួយ​អ្នក​បំបាត់​ភាព​​ខ្ជិលច្រអូស​ និង​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្តបាន​កាន់​តែ​លឿន​

sothon-in.com

​ដើម្បី​ជំរុញ​ខ្លួន​​របស់​អ្នក​​ឲ្យ​ធ្វើ​សកម្មភាព​អ្វីមួយ​​មាន​ភាព​​រហ័សរហួន​ អ្នក​គួរតែ​សាកល្បង​គោលការណ៍​មួយ​នេះ ដោយ​អ្នក​គ្រាន់តែ​រាប់​ថយក្រោយ​ ៥ ៤ ៣ ២ ១ ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ដែល​ជា​គោលដៅ​របស់​អ្នកជា​បន្ទាន់​។ ឧទាហរណ៍​ថា បើ​អ្នក​ខ្ជិល​ងើប​ពី​គេង​ពី​ព្រឹក​ព្រលឹម អ្នក​គ្រាន់តែ​រាប់ ៥ ៤ ៣ ២ ១ ហើយ​ស្ទុះ​ងើប​យ៉ាង​លឿន​ទៅ​មុជទឹក ដុសធ្មេញ ស្លៀក​​សំលៀកបំពាក់​ សិតសក់​ជា​ការ​ស្រេច​។​

​វា​គឺជា​គោលការណ៍​ដែល​បង្ខំ​អ្នក​ឲ្យ​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​និង​ធ្វើ​សកម្មភាព​ក្នុង​រយៈពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​។ គោលការណ៍​សម្រេចចិត្ត​ក្នុង​រយៈពេល​ ៥​វិនាទី​នេះ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​ការ​គិត​របស់​ខួរក្បាល​​អ្នក​នោះ​ទេ តែ​វា​ជាប់​ពាក់ព័ន្ធ​ជា​មួយ​​បេះដូង​របស់​អ្នក​ ​ពាក់ព័ន្ធ​ជា​មួយ​​សភាវគតិ​របស់​អ្នក​ទៅវិញ​ទេ​។ ប្រសិនបើ​អ្នក​រង់ចាំ​យូរ​ជាង ​៥​វិនាទី​ក្នុង​ការ​សម្រេចចិត្ត អ្នក​នឹង​មិន​អាច​ធ្វើកា​រ​សម្រេចចិត្ត​បាន​ឡើយ​។

​គោលការណ៍ ៥​វិនាទី​​ មាន​ភាព​លំអៀង​ទៅកាន់​សកម្មភាព​របស់​អ្នក​ជាជាង​ការ​គិត​ច្រើន​ជ្រុល​ដែល​បណ្ដាលមកពី​ភាព​ភ័យខ្លាច និង​ការ​ពន្យារពេល​។ ក្នុង​រយៈពេល ៥​វិនាទី​អ្នកមាន​ឱកាស​ក្នុង​ការ​សម្រេចចិត្ត​យ៉ាង​ក្លាហាន​។ វា​ជា​ការ​ជំរុញ​លើកទឹកចិត្ត​មួយ​ដែល​អ្នក​អាច​ប្រើប្រាស់​វា​ដោយ​សេរី ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​សូម្បី​តែមួយ​រៀល​ឡើយ​៕

​ដោយ​៖ លង់ វណ្ណៈ​
​ប្រភព​៖ addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031