អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ ៥យ៉ាង​ ជួយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នកធ្វើ​បទ​បង្ហាញ (presentation) ដ៏​ពូកែ​

គន្លឹះ ៥យ៉ាង​ ជួយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នកធ្វើ​បទ​បង្ហាញ (presentation) ដ៏​ពូកែ​

​យោង​តាម​ទស្សនា​វត្តី​ Forbe បាន​ឲ្យ​ដឹង​ថា​ ៧០% នៃ​ជនជាតិ​អាមេរិក​ជឿ​ជាក់​ថា ​ការ​ធ្វើ​បទ​បង្ហាញ​ដ៏​ល្អ​ គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ការ​កសាង​ភាព​ជោគជ័យ​ក្នុង​អាជីព​ការងារ​​របស់​ពួក​គេ។ ​បន្ថែម​ពី​នេះ​ទៅ​​ទៀត​ ការ​ធ្វើ​បទ​បង្ហាញ​ និង​ជំនាញ​ទំនាក់ទំនង​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផង​ដែរ​មិន​ត្រឹមតែ​ក្នុង​ជីវិត​រស់នៅ​របស់​ប្រចាំថ្ងៃ​របស់​អ្នក​នោះ​ទេ ​តែ​ថែមទាំង​​ភាព​ចាំបាច់​ក្នុង​ការ​សិក្សា​ផង​ដែរ​។

​ភាព​ភ័យខ្លាច​ក្នុង​ការ​និយាយ​ចំពោះ​មុខ​សាធារណជន ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​មនុស្ស ៧៥% កំពុង​រង​ការឈឺចាប់​ដោយ​ភាព​ភ័យខ្លាច​នេះ​តែ​ម្ដង​។ ជា​ការ​ពិត​​ណាស់​ ភាព​ភ័យខ្លាច​ក្នុង​ការ​និយាយ​ចំពោះ​មុខ​សាធារណៈ​ជន​គឺ​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ការធ្វើ​បទ​បង្ហាញ​របស់​អ្នក​មិន​ទទួលបាន​ជោគជ័យ​។

​ការធ្វើ​បទ​បង្ហាញ (presentation) និង​ការ​និយាយ​ជា​សាធារណៈ (public speaking) របស់​អ្នក​អាច​​នឹង​​ល្អប្រសើរ​ប្រសិនបើ​អ្នក​អនុវត្ត​តាម​គន្លឹះ​ចំនួន ៥​ខាងក្រោម​នេះ​៖

១) បញ្ឈប់​ការ​និយាយ​ត្រដិត​
​ការ​និយាយ ​ទំនាក់ទំនង​ប្រចាំថ្ងៃ ​គឺ​ពិតជា​ចម្លែក​ប្រសិនបើ​អ្នក​បាន​ពិនិត្យ​និង​តាមដាន​ឲ្យ​បាន​​ហ្មត់ចត់​។ ជួនកាល​អ្នក​និយាយ​ដោយ​ប្រើ​ពាក្យ​ ឬ​ប្រយោគ​ច្របូកច្របល់​ ​ស្ទើរ​តែ​​គ្មាន​ន័យ​អ្វី​សោះ​ក៏​មាន​ដែរ​។ ​អ្វី​ដែល​គួរ​ចងចាំ​នោះ​ គឺ​ថា​ ពាក្យ​ដែល​អ្នក​តែង​ប្រើប្រាស់​មាន​ដូចជា “​អឹម​” “​អូ​” “​ដូចជា​” និង​ពាក្យ “​អ្នកដឹង​ទេ​” ជាដើម ដែល​ពាក្យ​ទាំងនេះ​គឺ​គ្មាន​អត្ថន័យ​អ្វី​សោះ​។​
​​មាន​អ្នក​ខ្លះ​អាច​​​ស៊ាំ​ទៅ​នឹង​ការ​ប្រើ​ពាក្យ​ទាំងអស់​នេះ​​រួច​ទៅ​ហើយ​​ដោយ​មិន​ធ្វើ​ការ​កត់​សម្គាល់​ជា​ប្រចាំ​នោះ​។ ប៉ុន្តែ កំឡុង​ពេល​មាន​ស្ថានការណ៍​តានតឹង​ដូចជា​ពេល​ធ្វើ​បទ​បង្ហាញ​ជាដើម វា​ជា​រឿង​មិនល្អ​ឡើយ ​ពីព្រោះ​​ថា​ វា​​ផ្ដល់​នូវ​​ឥទ្ធិពល​​​អវិជ្ជមាន​ទៅលើ​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​។​

​គន្លឹះ​មួយ​ដើម្បី​កាត់បន្ថយ​ការ​និយាយ​ពាក្យ​ទាំងនេះ​គឺ​អ្នក​ត្រូវ​ថត​​សំឡេង​​របស់​អ្នក ហើយ​ស្ដាប់​ម្ដង​ហើយ​ម្ដងទៀត​។ នេះ​គឺជា​គន្លឹះ​ដ៏​ល្អ​នៅ​ពេល​ដែល​អ្នក​ចាប់ផ្ដើម​ចាប់អារម្មណ៍​ទៅលើ​ការ​ប្រើ​ពាក្យ​ទាំង​នេះ​ហើយ អ្នក​អា​ច​បញ្ឈប់​ការប្រើប្រាស់​វាត​ទៀត​ពេល​ឡើង​ធ្វើ​បទ​បង្ហាញ​។

២) ការ​ប្រាប់​ជា​ដំណឹង ការអប់រំ និង ការ​លេង​សើច
​ទាំងនេះ​គឺជា​ចំណុច​ពិសេស​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។ ការ​ផ្ដល់​ជា​សំណើច​ដល់​អ្នក​ស្ដាប់​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​ពួកគេ​មិន​មាន​ភាព​ធុញទ្រាន់​ទៅ​នឹង​ការធ្វើ​បទ​បង្ហាញ​របស់​អ្នក​។ ប្រសិនបើ​អ្នក​អាចធ្វើ​ឲ្យ​ពួកគេ​សើច អ្នក​នឹង​កាន់តែ​ទទួល​បាន​ការចាប់អារម្មណ៍​​ខ្លាំង​ឡើង។

​ការ​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ក​ការ​ផ្ដល់​ដំណឹង និង​ផ្ដល់​ការអប់រំ​ គឺ​អ្នក​ក៏​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ការធ្វើ​បទ​បង្ហាញ​របស់​អ្នក​ផង​ដែរ​។​

៣) អនុវត្ត​ឲ្យ​បាន​ច្រើន​
គន្លឹះ​នេះ​ ​គឺ​មាន​សា​រះ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។ មុននឹង​ធ្វើ​បទ​បង្ហាញ​របស់​អ្នក អ្នក​ត្រូវតែ​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អ្នក​ជា​មុន​សិន​។​ ប្រសិនបើ​អាច អ្នក​គួរតែ​ចងចាំ​ឲ្យ​បាន​ច្រើន​ពី​គំនិត​ដែល​ទាក់ទង​នឹង​ប្រធានបទ​របស់​អ្នក​។ ការអនុវត្ត​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ភាព​ភ័យខ្លាច បង្កើន​ភាព​ក្លាហាន និង​បន្ថែម​ការ​យល់ដឹង​ទៅលើ​ប្រធានបទ​របស់​អ្នក​ថែមទៀត​។

​ទស្សនិកជន ​នឹង​មាន​ចំណាប់អារម្មណ៍​ទៅលើ​អ្នកធ្វើ​បទ​បង្ហាញ​ដែល​មាន​ភាពក្លាហាន និង​មាន​ភាព​ជឿជាក់​ដែល​អ្វី​ទាំងអស់​នេះ​បានមកពី​ការអនុវត្ត​របស់​អ្នក​នោះ​ឯង​។ ពេល​អនុវត្ត​អ្នក​មិនគួរ​គិតតែ​ទៅលើ​ពាក្យសម្ដី​ដែល​អ្នក​និយាយ​នោះទេ តែ​អ្នក​ត្រូវ​គិត​លើ​កាយវិការ និង​អាកប្បកិរិយា​របស់​អ្នក​ផង​ដែរ ​ពីព្រោះ​ថា​អ្នកធ្វើ​បទ​បង្ហាញ​ដែល​អស្ចារ្យ​គឺជា​អ្នក​ដែល​ពូកែ​សម្ដែង​។​

៣) គិត​ពី​ភាសា​កាយវិការ​​
​ទោះបីជា​អ្នក​គិត​ថា​ ការ​ទំនាក់ទំនង​គឺ​ផ្ដោត​សំខាន់​តែ​ទៅលើ​ការ​និយាយ​តែមួយ​មុខ​ក៏ដោយ​ក្ដី តែ​អ្នក​ត្រូវ​ដឹងថា​ ៩៤%​នៃ​ការធ្វើការ​សន្ទនា​របស់​អ្នក​ គឺជា​ការ​និយាយ​ដោយ​ប្រើប្រាស់​កាយវិការ​សញ្ញា និង​ភាសា​កាយវិការ​ដែល​វា​ពិតជា​ផ្នែក​មួយ​ដ៏​ចាំបាច់ ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ។

​អ្នក​ត្រូវតែ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ឲ្យ​ល្អ ប៉ុន្តែ​ប្រសិនបើ​អ្នកធ្វើ​បទ​បង្ហាញ​ដោយ​មិន​ធ្វើ​ចលនា​សោះ ដោយ​គ្រាន់តែ​យកដៃ​ដាក់​ក្នុង​ហោប៉ៅ​ឈរ​ត្រង់ភ្លឹង​នោះ អ្នក​ប្រាកដជា​មិន​មាន​ភាព​ទាក់ទាញ និង​ធ្វើ​ឲ្យ​មាន​ភាព​ធុញទ្រាន់​ដល់​អ្នក​ស្ដាប់​ជាមិនខាន​។ ដូចនេះ អ្នក​ត្រូវ​ចេះ​បញ្ចេញ​កាយវិការ​ឲ្យ​អ្នក​ស្ដាប់​របស់​អ្នក​ចាប់អារម្មណ៍ កុំ​ឈរ​ត្រង់ភ្លឹង​ដូច​រូបចម្លាក់​ឲ្យ​សោះ​។ ប្រសិនបើ​អ្នកចេះ​បង្ហាញ​កាយវិការ​បាន​ល្អ អ្នក​ស្ដាប់​របស់​អ្នក​ប្រាកដជា​លង់​អារម្មណ៍​ទៅលើ​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ដក​ចិត្ត​មិន​រួច​ជាមិនខាន​។​

៤) ព្យាយាម​លើក​យក​ព័ត៌មាន ​ឬ​គំនិត​ដែល​ជា​ប់​ពាក់ព័ន្ធ​នឹង​ប្រធានបទ
គន្លឹះ​នេះ​គឺ​ពិត​ជា​មាន​ឥទ្ធិពល​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។ ផ្នែក​ខ្លះ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​អាច​ជាប់​ពាក់​ពន្ធ​ទៅ​នឹង ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ ឬក៏​អក្សរសាស្ត្រ​មួយ​ចំនួន​ដែល​​មាន​ទំនាក់ទំនង​​ជាប់​ពាក់​ពន្ធ​ទៅ​នឹង​ប្រធានបទ​របស់​អ្នក​។ ដូចនេះ កុំ​ខ្លាច​ក្នុង​ការ​ដាក់បញ្ចូល​ព័ត៌មាន​ទាំងនោះ​​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ឲ្យ​សោះ​។ ការ​បញ្ចូល​ព័ត៌មាន​ទាំងនោះ​ធ្វើ​ឲ្យ​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​កាន់​តែ​មាន​អត្ថន័យ និង​មាន​គេ​ចាប់អារម្មណ៍​ច្រើន​។​

៥) តើ​គួរ​ឡើង​ទៅ​អាន​ឬទេ​?
​ការផ្ដោត​អារម្មណ៍​ទៅលើ​ការ​អាន​ពាក្យពេចន៍​នៅ​លើ​ផ្ទាំង​បង្ហាញ (slide)​នឹងធ្វើ​ឲ្យ​អ្វីដែល​អ្នក​និយាយ​ចេញទៅ​មាន​ភាពត្រឹមត្រូវ និង​ធ្វើ​ឲ្យ​អ្នក​មិនសូវមាន​ភាព​​ត្រដិត​​ដោយ​ប្រើប្រាស់​ពាក្យ​មិន​មាន​អត្ថន័យ​។ ការ​អាន​ក៏​ជួយ​ឲ្យ​អ្នក​មិន​អ្នក​ចំ​បាច់​គិត​ពី​អ្វីដែល​អ្នកនឹង​ធ្វើ​ត្រូវ​និយាយ និង​អ្នក​មិនចាំបាច់​សម្លឹង​មើលមុខ​អ្នក​ស្ដាប់​របស់​អ្នក​ដោយ​ឆ្ងល់​ថា​តើ​ពួកគេ​កំពុង​គិត​អ្វី​ផង​ដែរ​។ វា​មាន​ប្រយោជន៍​ច្រើន តែ​វា​ជា​រឿង​មិ​នគួរ​គប្បី​ឡើយ​។
​វា​ជា​​រឿង​ល្អ​ប្រសិនបើ​អ្នកមាន​ក្រដាស​កត់​ចំណាំ​នៅ​ក្នុង​ដៃ​តូច​មួយ​​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ពឹង​ផ្អែក​ ទៅលើ​ក្រដាស​កត់ចំណាំ​តែមួយ​មុខ​នឹង​ មិន​ធ្វើ​ឲ្យ​ការធ្វើ​បទ​បង្ហាញ​របស់​អ្នក​ទទួលបាន​ជោគជ័យ​ឡើយ​។

​ប្រសិន​អ្នក​គ្រាន់តែ​ឈរ​អាន​អក្សរ​លើ​ផ្ទាំង​បង្ហាញ អ្នក​ទំនង​ដូចជា​កំពុងតែ​អនុវត្តន៍ និង​បង្ហាញ​ថា​អ្នក​ដូចជា​មិនសូវ​យល់​ច្បាស់​ពី​ប្រធានបទ​ដែល​អ្នក​កំពុងតែ​និយាយ​ផង​ដែរ​។ ការធ្វើ​បែបនេះ​អាច​នឹង​ធ្វើ​ឲ្យ​ការធ្វើ​បទ​បង្ហាញ​របស់​អ្នក​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​។ ប្រសិនបើ​អ្នក​មិនអាច​ចងចាំ​គ្រប់​ចំណុច​ទាំងអស់​បានទេ អ្នក​គួរតែ​ខិតខំ​រក​ឲ្យ​ឃើញ​ចំណុច​ក្ដោប​ន័យ​របស់​ប្រធានបទ​អ្នក​ឲ្យ​ឃើញ​៕

​ដោយ​៖ លង់ វណ្ណៈ​
​ប្រភព​៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031