អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ហេតុ​អ្វី​បាន​ជា​លោក​អ្នក​មិន​ត្រូវ​​​ឱ្យ​កូន​​ៗ​របស់​អ្នក​​លេងទូរស័ព្ទ​ ថេប​ប្លេត​ ឬ​ iPad?

​ហេតុ​អ្វី​បាន​ជា​លោក​អ្នក​មិន​ត្រូវ​​​ឱ្យ​កូន​​ៗ​របស់​អ្នក​​លេងទូរស័ព្ទ​ ថេប​ប្លេត​ ឬ​ iPad?

ប្រ​ភព៖​​ www.colortheorypainting.com

​ការ​​ទម្លាប់​ឱ្យ​ក្មេង​ៗ​លេង​ទូរស័ព្ទ ឬ​ iPad ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ ​សូម្បី​តែ​លោក​ Steve Jobs ​​ជា​អ្នក​បង្កើត​ iPad ក៏​មិន​ចង់​ឱ្យ​កូន​​​ៗ​របស់​គាត់​ប្រើ​ដែរ។ ​នេះ​ជា​មូលហេតុ​ដែល​លោក​អ្នក​ត្រូវ​ដឹង​ពី​ឥទ្ធិពល​ដែល​​បណ្ដាល​​មក​ពី​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នេះ។

១) ​​អាច​ធ្វើ​​ឱ្យ​ពួក​គេ​បាត់បង់​​គំនិត​ច្នៃប្រឌិត​ ​​ពួក​គេ​អាច​ចេះ​ប្រើ​ World Wide Web ឬ​ចូល​ប្រើ​ Google ដើម្បី​ស្វែង​រក​ចម្លើយ​ផ្សេងៗ​នៅ​ពេល​ដែល​គេ​​មាន​សំណួរ​ឬ​​លំហាត់​ត្រូវ​ធ្វើ។ ពួក​គេ​នឹង​លែង​មាន​​ទម្លាប់​គិត​ដោយ​ខ្លួន​ឯង​ ពោល​គឺ​អាង​អី​អាង​អ៊ីនធឺណិត។

២) ​ពួក​គេ​​បាត់​បង់​​ចំណង់​​​រៀន​សូត្រ៖​ ដោយ​សារ​តែ​នៅ​លើ​អ៊ីនធឺណិត​អ្វី​ៗ​ក៏​មាន​ ដូច្នេះ​បើ​​គេ​ចង់​​ដឹង​ឬ​​ចង់​ស្គាល់​អ្វី​គេ​បើក​មើល​ភ្លាម។ ពួក​គេ​នឹង​លែង​មាន​ឆន្ទៈ​ ឬ​មាន​ចិត្ត​ចង់​រៀន​សូត្រ​ទៀត​ហើយ​ ​ដោយ​អាង​ទៅ​លើ​អ៊ីនធឺណិត។

៣) ​បាត់បង់​ភាព​អំណត់​ ដោយសារ​តែ​ព័ត៌មាន​ និង​ការ​កម្សាន្ត​គ្រប់បែប​យ៉ាង​មាន​នៅ​លើ​អ៊ីនធឺណិត​​ ដូច្នេះ​ពួក​គេ​អាច​នឹង​មាន​ទម្លាប់​​បាត់បង់​នូវ​ភាព​អំណត់​ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​​រង់ចាំ។

៤) បាត់បង់​ការ​ហាត់ប្រាណ៖ ​ដោយ​សារ​តែ​គេ​ចូលចិត្ត​អង្គុយ​នៅ​មុខ​ទូរស័ព្ទ​ iPad ​ឬ​កុំព្យូទ័រ​ធ្វើ​ឱ្យ​ពួក​គេ​លែង​មាន​ទម្លាប់​ចង់​លេង​កីឡា​ ឬ​ហាត់​ប្រាណ​ផ្សេង។

៥) លទ្ធផល​នៃ​ការ​សិក្សា​ធ្លាក់​ចុះ​៖ ដោយ​​ញៀន​ ឬ​ចំណាយ​ពេល​ច្រើន​ពេក​​ទៅ​លើ​ទូរស័ព្ទ​ នឹង​ធ្វើ​ឱ្យ​ពួក​​គេ​មិន​ខិតខំ​មើល​សៀវភៅ​​​ឬ​ធ្វើ​លំហាត់​ផ្សេងៗ។ លទ្ធផល​នៃ​ការ​សិក្សា​របស់​ពួក​គេ​នឹង​ធ្លាក់​ចុះ បើ​គេ​នៅ​តែ​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ទូរស័ព្ទ​ ឬ​ថេបប្លេត។

៦) ​បាត់បង់​​ការ​ទំនាក់ទំនង​ ដោយ​រវល់​តែ​នឹង​ទូរស័ព្ទ​ ឬ​ថេប​ប្លេត​ច្រើន​ពេក​ ធ្វើ​ឱ្យ​ពួក​​គេ​មិន​សូវ​​និយាយ​ស្ដី​ និង​មិន​សូវ​ទំនាក់ទំនង​​​ជា​មួយ​មនុស្ស​​ក្នុង​គ្រួសារ​ ឬ​អ្នក​ដទៃ​ច្រើន​នោះ​ទេ។ ​គេ​នឹង​បាត់​បង់​ទម្លាប់​នៃ​ការ​ទំនាក់ទំនង​ជា​មួយ​អ្នក​ដទៃ៕​

ដោយ៖រតនៈ​វិភូ
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031