អត្ថបទថ្មីបំផុត
Home > សហគ្រិនភាព > ​​ ជីវិត​តស៊ូ​របស់​លោក Li Ka-shing៖ ​ពី​ក្មេង​កំព្រា​ឪពុក​ដើរ​លក់​ឥវ៉ាន់​​តិចតួច​ ​​ក្លាយ​ជា​​មហាសេដ្ឋី​​ហុងកុង​​

​​ ជីវិត​តស៊ូ​របស់​លោក Li Ka-shing៖ ​ពី​ក្មេង​កំព្រា​ឪពុក​ដើរ​លក់​ឥវ៉ាន់​​តិចតួច​ ​​ក្លាយ​ជា​​មហាសេដ្ឋី​​ហុងកុង​​

លោកLi Ka-shing​​​ មហាសេដ្ឋី​​មាន​ជាង​គេ​នៅ​ហុងកុង​

ប្រ​ភព៖​​ www.thedrum.com

ចាប់កំណើត​​​​ក្នុង​ស្ថានភាព​ដែល​ចិន​កំពុង​ឈ្លានពាន​ដោយ​បរទេស​ ​​​​​​​​​​
​​លោក Li Ka-shing ​​កើត​នៅ​ថ្ងៃ​ទី​១៣ ​ខែ​ មិថុនា​ ​ឆ្នាំ​១៩២៨ ​​​​ក្នុង​ខេត្ត​ក្វាងទុង​ ​ប្រទេស​ចិន​។ ​ឪពុក​របស់​លោក​ ​គឺ​ជា​នាយក​សាលា​នៃ​សាលា​បឋម​សិក្សា​មួយ​កន្លែង​ ​ប៉ុន្តែLi Ka-shing ​​​​គ្មាន​ឱកាស​ច្រើន​ដើម្បី​​ទទួល​បាន​ការ​អប់រំ​ផ្លូវ​ការ​នៅ​សាលា​នោះ​ទេ ​ដោយហេតុថា ​​នៅ​អាយុ​១២​ឆ្នាំ​​ ​គ្រួសារ​ទាំង​មូល​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​កាន់​ទីក្រុង​ហុងកុង ​ស្រប​ពេល​ដែល​ជប៉ុន​កំពុង​ចូល​ឈ្លានពាន​ចិន ​នា​ឆ្នាំ​១៩៤០។

​​ក្លាយ​ជា​ក្មេងកំព្រា ​​​ប៉ុន្តែ​មាន​ការ​តស៊ូ ​និង ​​មហិច្ឆតា​មហា​ធំ​​​​​
​ទៅ​ដល់​ទីក្រុង​ហុងកុង​បាន​៣​ឆ្នាំ ​​​ឪពុក​របស់​ខ្លួន​ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ​របេង​​ ​ចំ​ពេល​ដែល​គ្រួសារ​គ្មាន​លទ្ធភាព​រក​ការ​ព្យាបាល​ ។ ​​ដូច្នេះ​ហើយ​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​​ត្រូវ​ធ្លាក់​ទៅ​លើ​ Li Ka-shing ​ដែល​មាន​វ័យ​ប្រហែល​១៥​​ឆ្នាំ​នៅ​ឡើយ​។ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​​គ្រួសារ​ Li Ka-shing ​បាន​​ធ្វើ​ជា​អ្នក​លក់​​ខ្សែ​នាឡិកា​ជ័រ​​​ ​និង ​ខ្សែក្រវាត់​។ ​ក្នុង​នាម​ជា​អ្នក​លក់​​នេះ ​វា​​​បាន​ផ្ដល់​ចំណេះដឹង​យ៉ាង​ច្រើន​សម្រាប់​រូប​លោក ​​ជា​ពិសេស​បណ្ដុះ​​គំនិត​​ឲ្យ​ចង់​ធ្វើ​ជំនួញ​តែ​ម្ដង​។

​​នៅ​ឆ្នាំ​១៩៥០​ ​ Li Ka-shing​បាន​សម្រេច​ចិត្ត​បើក​ជំនួញ​ដើម្បី​​សម្រេច​មហិច្ឆតា​របស់​ខ្លួន ​ ​​ក្នុង​ការ​ក្លាយ​ជា​អ្នក​មាន​ម្នាក់​ ​​​ក្រោយ​ពេល​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ​​​កាល​នោះ គឺ​លោក​មាន​អាយុ​ទើប​តែ​២២​ឆ្នាំ​ប៉ុណ្ណោះ​​​ ​ហើយ​ចំពោះ​ដើម​ទុន​វិញ​ ​គឺ​បាន​មក​ពី​លុយ​ដែល​ខ្លួន​ខំ​សន្សំ​ពី​ការ​​លក់​ខ្សែ​នាឡិកា​ជ័រ​ប្លាស្ទិក​​ ​និង ​ខ្សែក្រវាត់​អស់​ពេល​ជា​ច្រើន​ឆ្នាំ ​​​ពី​មិត្តភ័ក្ដិ​ ​និង ពី​ក្រុម​គ្រួសារ​។​ នៅ​ពេល​នោះ ​​លោក​បាន​បើក​រោងចក្រ​ផលិត​ផ្កា​ជ័រ​​ដែល​មាន​ឈ្មោះ​ថា ​Cheung Kong ។


​​ប្ដូរ​ពី​ក្រុមហ៊ុន​ផលិត​​ផ្កា​ជ័រ​ ​មក​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​
នៅ​ឆ្នាំ​១៩៥៨ Li Ka-shing​បាន​សម្រេច​ចិត្ត​ទិញ​ដី​ ​និង ​​រោងចក្រ​ដែល​ខ្លួន​ជួល​គេ​នោះ​ ​ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​តែ​ម្ដង​​ ​​ក្រោយ​ពេល​ដែល​ម្ចាស់​ដី​ ​និង រោងចក្រ​​ចេះ​តែ​បង្កើន​តម្លៃ​​ជួល​។ ​នៅ​​ទសវត្ស​ឆ្នាំ​​៦០ Li Ka-shing​បាន​ផ្លាស់​ប្ដូរ​ប្រភេទ​ជំនួញ​វិញ​​ ​ពោល​គឺ​ពី​ក្រុមហ៊ុន​ផលិត​ផ្កា​ជ័រ​ ​មក​ជា​​ក្រុមហ៊ុន​​ផ្នែក​អចលន​ទ្រព្យ​វិញ​។ ​នៅ​ពេល​នោះ​​ យុទ្ធសាស្ត្រ​សំខាន់​​ដែល​មហាសេដ្ឋី​រូប​នេះ​បាន​អនុវត្ត​គឺ​ ​ការ​បញ្ចៀស​​​​ឲ្យ​បាន​នូវ​បំណុល​ក្នុង​ទំហំ​ធំ ​​​​​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​​ក្រុមហ៊ុន​នៅ​ពេល​ក្រោយ​ប្រសិនបើ​ ​ជំពាក់​បំណុល​គេ​ច្រើន​ពេក​។ ​​ដើម្បី​​បញ្ចៀស​បញ្ហា​បំណុល​នេះ ​​លោក​បាន​សហការ​ជាមួយ​នឹង​មនុស្ស​ជាច្រើន​ ​ដូចជា​ម្ចាស់ដី​ ​មុន​ពេល​សម្រេច​ចិត្ត​​សាងសង់​អាគារ​ជា​ផ្លូវ​ការ​។

​​​បង្កើត​ក្រុមហ៊ុន​Cheung Kong Holdings  ​ល្បីល្បាញ​លើ​ពិភពលោក​​
​​​​​​​​​​​​​​​​​​បន្តបន្ទាប់​មក ​​ក្រុមហ៊ុន​របស់​លោក​បាន​ស្គាល់​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​។ ​ដោយ​សារ​តែ​បែបនេះ​ហើយ ​នៅ​ឆ្នាំ​១៩៧១ Li Ka-shing​ ​បាន​បង្កើត​ក្រុមហ៊ុន​Cheung Kong Holdings  ​ដែល​​រកស៊ី​វិស័យ​ផ្សេងៗ​ជាច្រើន​​ ​(​មាន​ន័យ​ថា ជា​ប្រភេទ​​ក្រុមហ៊ុន​ធំ​ដែល​មាន​ក្រុមហ៊ុន​តូច​ៗ​​ជាច្រើន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​តែ​មួយ​)​​។
ដោយ​សារ​ភាព​​ការ​តស៊ូ ​និង ​ភាព​​ឆ្លាតវៃ​ក្នុង​ការ​រកស៊ី​នោះ ​ក្រុមហ៊ុន​Cheung Kong Holdings​បាន​ស្គាល់​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​Cheung Kong Holdings​បាន​ដំណើរ​ការ​​នៅ​ប្រទេស​ចំនួន​៥០​ ​និង ​មាន​បុគ្គលិក​សរុប​ទាំង​អស់​ប្រមាណ​ជាង​ ២៤​ម៉ឺន​នាក់​។

​​ក្លាយ​ជា​មហាសេដ្ឋី​​មាន​ជាង​គេ​នៅ​ហុងកុង​
​បច្ចុប្បន្ន​នេះ ​ ​លោកLi Ka-shing​​​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​តំបន់​អាស៊ី​ ​​ហើយ​ក៏​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​៣៣,៣​ ​ពាន់​លាន​ដុល្លារ​ ​(បើ​យោង​តាម​​ការ​​របាយការណ៍​របស់​ទស្សនាវដ្ដី​Forbes ​ប្រចាំ​ឆ្នាំ​២០១៥)។ ​ ជា​មួយ​​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​នេះ ​​​លោក​បាន​ឈរ​នៅ​លេខ​រៀង​ទី​១ ​នៅ​ហុងកុង ​និង លេខរៀង​ទី​១៧​នៅ​លើ​ពិភពលោក ​ក្នុង​នាម​ជា​បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​លើ​​លោក​។​​​

អំពើ​មនុស្ស​ធម៌​
​ដោយសារតែ​ ​ឆ្លងកាត់​ក្នុង​ភ្លើង​សង្គ្រាម ​និង ស្គាល់​ការ​លំបាក​រាប់​មិន​អស់​ ជា​ពិសេស​ជីវិត​ជា​ក្មេង​កំព្រា​ឪពុក​តាំង​ពី​តូច​​នោះ ​បាន​ធ្វើ​ឲ្យ​លោក Li Ka-shing​ ​យល់​យ៉ាង​ច្បាស់​អំពី​ការ​លំបាក​របស់​ជន​ក្រីក្រ​។ ​ដូច្នេះ​ហើយ​ ​នៅ​ឆ្នាំ​១៩៨០ ​លោក​បាន​បង្កើត​មូលនិធិ​មួយ​ឈ្មោះ​ថា Li Ka Shing Foundation ​ដែល​បង្កើត​​ឡើង​ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ជួប​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​។ ​គិត​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ Li Ka Shing Foundation ​បាន​​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​​ ​ដើម្បី​ពង្រឹង​ផ្នែក​អប់រំ ​និង ផ្នែក​វិជ្ជាសាស្ត្រ​​នៅ​តំបន់​ផ្សេងៗ​​លើ​ពិភពលោក​ ​ជា​ពិសេស​គឺ​តំបន់​ដាច់ស្រយាល​​នៅ​ប្រទេស​ចិន។

សម្រង់​សម្ដី​សំខាន់ៗ​ដែល​គួរ​ចង់ចាំ​
​​​​​​​១) ​«​ខ្ញុំ​មិនមែន​មាន​សំណាង​នោះ​ទេ​។ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ ​ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្ញុំ​បាន​កំណត់​»។
២) ​«​បើ​អ្នក​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​ ​នោះ​រឿង​ល្អ​ក៏​កើតឡើង​ចំពោះ​អ្នក​​វិញ​ដែរ​»។
៣) «​ភាព​រីករាយ​បំផុត​ចំពោះ​ខ្ញុំ​ ​គឺ​នៅ​ពេល​​ប្រឹង​ធ្វើ​ការងារ​ខ្លាំង​ ​ហើយ​ព្យាយាម​បង្កើត​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន​»។
៤) ​«​មនុស្ស​ទូទៅ​ធ្វើការ​​ត្រឹម​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​ប៉ុន្តែ​ខ្ញុំ​ធ្វើ​ការ​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​»។
៥) ​«​ឪពុក​របស់​ខ្ញុំ​​ ​ស្លាប់​ដោយសារ​ជំងឺ​របេង​ ​នៅ​ពេល​ដែល​​គ្រួសារ​យើង​គ្មាន​លទ្ធភាព​ដើម្បី​រក​ការ​ព្យាបាល​។ ​ដូច្នេះ​ខ្ញុំ​ដឹង​ច្បាស់​ ​អំពី​អារម្មណ៍​​តែលតោល​​ ​និង ​ភាព​ឯកោ»។
​៦) ​«​​នៅ​ពេលណា​ដែល​​​ខ្ញុំ​និយាយ​ថា «​យល់ព្រម»​មានន័យ​ថា ​វា​ជា​កិច្ចសន្យា​មួយ​ទៅ​ហើយ​»។
​៧) ​«​កេរ្តិ៍ឈ្មោះ​គឺ​ជា​កូនសោ​ ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​។ ​អ្នក​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ ​អតិថិជន​របស់​អ្នក​»។
​៨) ​«​ក្រុមហ៊ុន​មួយ​ ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​មនុស្ស​ជាច្រើន​​ ​មិនមែន​មនុស្ស​តែ​ម្នាក់​អាច​ធ្វើ​បាន​ទេ​»។

​​​​ដោយ​៖ ​អ៊ុន ​ភក្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31