អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​​រឿង​ល្អ​ៗ​ទាំង​នេះ​នឹង​កើត​ឡើង ​នៅ​ពេល​អ្នក​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​​!​

​​​រឿង​ល្អ​ៗ​ទាំង​នេះ​នឹង​កើត​ឡើង ​នៅ​ពេល​អ្នក​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​​!​

ប្រ​ភព៖​​ ucfknight46.wordpress.com

មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​រឿង​អ្វី​ក៏​ដោយ ​ត្រូវ​មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង​ជា​មុន​សិន ​​ព្រោះ​​បើ​មិន​ដូច្នោះ​ទេ ​អ្នក​នឹង​មិន​ងាយ​នឹង​សម្រេច​នោះ​ឡើយ​។ ​មនុស្ស​ដែល​ខ្វះ​ជំនឿ​ចិត្ត​លើ​ខ្លួន​​ឯង ​គឺ​ប្រៀប​បាន​​នឹង​រាងកាយ​ ដែល​គ្មាន​វិញ្ញាណ​អ៊ីចឹង​។ ​ដូច្នេះ​ហើយ ​ទោះ​បី​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ ​ត្រូវ​តែ​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​​ឯង​ឲ្យ​បាន​។ ខាងក្រោម​នេះ ​គឺ​ជា​រឿង​ល្អ​ៗ​​ដែល​​នឹង​កើត​ឡើង​ ​នៅ​ពេល​អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង៖​

​១) ​​​​​​​ជម្នះ​ភាព​ភ័យ​ខ្លាច៖ ​រាល់​ពេល​ដែល​អ្នក​គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ​​មាន​ន័យ​ថា ​អ្នក​កំពុង​មាន​ការ​បារម្ភ​ ​និង ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ក្នុង​ការ​ធ្វើ​អ្វី​​ផ្សេងៗ​ ​ជា​ហេតុ​នាំ​​ឲ្យ​ធ្វើ​អ្វី​ក៏​មិន​កើត​ ​និង ​មិន​ងាយ​បាន​សម្រេច​​ឡើយ​។ ​ដូច្នេះ​បើ​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ហើយ​ ​នោះ​ទោះបីជា​មាន​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ​​ក៏​​​អ្នក​មិន​អនុញ្ញាត​ឲ្យ​ភាព​ភ័យ​ខ្លាច​បំផ្លាញ​​ក្ដី​ស្រមៃ​របស់​អ្នក​ ​បាន​ដែរ​។

​​២) មិន​ខ្លាច​ការរិះគន់​របស់​អ្នក​ដទៃ​៖ ​ជា​ធម្មតា​ ​មនុស្ស​តែងតែ​មាន​គំនិត​ផ្សេង​​ពី​​គ្នា ​ដូច្នេះ​ហើយ​នៅ​ពេល​​អ្នក​ធ្វើ​អ្វី​មួយ ​​​មនុស្ស​​មួយ​ចំនួន​ក៏​​​ចាប់​ផ្ដើម​រិះគន់​។ ​ក្នុង​ស្ថានភាព​នេះ ​បើ​អ្នក​គ្មាន​ជំនឿ​ជាក់​​លើ​ខ្លួន​ឯង​ទេ ​នោះ​អ្នក​នឹង​ឈប់​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ ​ហើយ​បែរ​ជា​ទៅ​ធ្វើ​តាម​​គំនិត​របស់​អ្នក​ទាំង​នោះ​វិញ​​ ​ ​ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ផ្លូវ​​សម្រេច​ជោគជ័យ​បាន​ឡើយ​។ ​ប៉ុន្តែ​បើ​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​វិញ​​ ​ទោះបីជា​មាន​គេ​និយាយ ឬ ​គិត​បែប​ណា​ក៏​ដោយ ​អ្នក​នៅ​តែ​អាច​ដើរ​ឆ្ពោះ​ទៅ​កាន់​អ្វី​ដែល​​ចង់​បាន​ ​ហើយ​នៅ​ទី​បំផុត​ជ័យជំនះ​នឹង​ធ្លាក់​ទៅ​លើ​អ្នក​។

៣) ​មាន​ពេល​គ្រប់គ្រាន់​​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​៖ ​បើ​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ហើយ ​នោះ​អ្នក​នឹង​ដើរ​សំដៅ​ទៅ​ការងារ​នោះ​តែ​ម្ដង ​ដោយ​មិន​ខ្ជះខ្ជាយ​ពេលវេលា​ស្ដាប់​ការ​រិះគន់ ​ឬ មតិ​​មិន​ល្អ​របស់​អ្នក​ដទៃ​នោះ​ឡើយ ។ ​​ពេលវេលា​​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ​ដូច្នេះ​ហើយ​នៅ​ពេល​យើង​​ចេះ​ក្ដោបក្ដាប់​ពេលវេលា​ ​នោះ​ឱកាស​សម្រេច​ជោគជ័យ​ក៏​មាន​ច្រើន​ដែរ​។

៤) ​ក្លាយ​ជា​បុគ្គល​លេចធ្លោ៖ ​​មនុស្ស​ដែល​មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង ​តែងតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជា​និច្ច​ ​ព្រោះ​អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​​ធ្វើ​ជា​មួយ​នឹង​ទំនុក​ចិត្ត​ដែល​អ្នក​ដទៃ​ងាយ​នឹង​មើល​ដឹង​៕

​ដោយ​៖ រតនា​ ​​វិចិត្រ​
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031