​អាន​សម្រង់​សម្ដី​សំខាន់ៗ​​ទាំង​នេះ នឹង​ជួយ​​​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​មាន​​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​​​​!​

ផ្សាយចេញ ៖ 31-Oct-2015 6:42 am

រូបតំណាងឲ្យ ការគិតវិជ្ជមានចំពោះខ្លួនឯង

ប្រ​ភព៖​​ psychologyformarketers.com

១) ​«​មនុស្ស​ជោគជ័យ​​សុទ្ធតែ​មាន​ភាព​ភ័យ​ខ្លាច​ ​​ការ​មន្ទិល​សង្ស័យ​ ​និង ការ​ព្រួយ​បារម្ភ​។ ប៉ុន្តែ​អ្នក​ទាំង​នោះ​ មិន​ដែល​អនុញ្ញាត​ឲ្យ​អារម្មណ៍​ទាំង​នេះ​បញ្ឈប់​ពួកគេ​បាន​ឡើយ​»។​ —ដោយT. Harv Eker


២) ​«​កុំ​ចំណាយ​កម្លាំង​អត់ប្រយោជន៍​ ក្នុង​ការ​ព្យាយាម​ផ្លាស់ប្ដូរ​យោបល់​។ ធ្វើ​អ្វី​ដែល​អ្នក​ចង់ ​ហើយ​កុំ​ខ្វល់​ថា​តើ​ អ្នកដទៃ​ចូលចិត្ត​ឬ​អត់​»។—​ដោយ​Tina Fey


៣) «​​សុទិដ្ឋិនិយម​ គឺ​ជា​ជំនឿ​មួយ​ដែល​នាំ​មក​នូវ​ភាព​ជោគជ័យ​។ ​គ្មាន​អ្វី​ដែល​អាច​ជោគជ័យ​ទៅ​បាន​​ ដោយ​គ្មាន​សេចក្តី​សង្ឃឹម​ និង ការ​ជឿជាក់​ឡើយ​ឡើយ​»។— ដោយ​ Helen Keller


៤) ​«​រាល់ពេល​ដែល​​យើង​ជួប​ជា​មួយ​នឹង​សេចក្តី​ភ័យ​ខ្លាច​ ​យើង​ទទួល​បាន​​នូវ​ភាព​រឹងមាំ​ ​សេចក្តី​ក្លាហាន​ និង ភាព​ជឿជាក់​»។​—ដោយTheodore Roosevelt


៥) «​គន្លឹះ​សំខាន់​ក្នុង​ការ​ទទួល​ជោគជ័យ​នោះ គឺ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​។​ ​គន្លឹះ​សំខាន់​​ក្នុង​ការ​ជឿជាក់​លើ​ខ្លួន​ឯង​នោះ ​គឺ​ការ​រៀបចំខ្លួន​ឲ្យ​បាន​ល្អ​»។ —ដោយ​លោកArthur Ashe


៦) ​«​ត្រូវ​ជឿជាក់​ថា ​ប្រសិនបើ​អ្នក​អាច​ធ្វើ​រឿង​តូចតាច​បាន​ល្អ​ នោះ​អ្នក​ក៏​អាច​ធ្វើ​រឿង​ធំ​​ល្អ​បាន​ដែរ​»។—ដោយ​លោកDavid Storey


​​ប្រែ​សម្រួល​ដោយ​៖ អ៊ុន​ ភក្តី


​ប្រភព៖ www.codeofliving.com, www.inc.com​ & www.mindbodygreen.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared