អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សមាសភាព​ ​៤​ យ៉ាង​​ដែល​លោក​អ្នក​ត្រូវ​មាន​​ដើម្បី​​ធ្វើ​​ឱ្យ​ជីវិត​​របស់​អ្នក​​​​ប្រសើរ​ឡើង​

សមាសភាព​ ​៤​ យ៉ាង​​ដែល​លោក​អ្នក​ត្រូវ​មាន​​ដើម្បី​​ធ្វើ​​ឱ្យ​ជីវិត​​របស់​អ្នក​​​​ប្រសើរ​ឡើង​

សមាសភាព​ ​៤​ យ៉ាង​​ដែល​លោក​អ្នក​ត្រូវ​មាន​​ដើម្បី​​ធ្វើ​​ឱ្យ​ជីវិត​​របស់​អ្នក​​​​ប្រសើរ​ឡើង​

ប្រ​ភព៖​​ vimeo.com

​​យើង​មាន​ជីវិត​រស់​​​នៅ​ប្រចាំ​ថ្ងៃ​មិន​មែន​​​មាន​តម្លៃ​នោះ​ទេ​ ប្រសិន​បើ​អ្នក​មិន​បាន​កែ​ខៃ​ជីវិត​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​នោះ។ ជីវិត​ប្រៀប​បាន​ទៅ​នឹង​សម្ល​ ដែល​ត្រូវ​ការ​​គ្រឿង​ផ្សំ​ជា​ច្រើន​ ដើម្បី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់។ ​ខាង​ក្រោម​នេះ​ គឺ​ជា​សមាសធាតុ​ ៤​យ៉ាង​ដែល​លោក​អ្នក​គួរ​មាន​ដើម្បី​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​​ឡើង៖
១) ​ផលិតភាព​ការងារ៖ ​មិន​មែន​ខំ​ប្រឹង​មួយ​មុខ​គឺ​គ្រប់គ្រាន់​នោះ​ទេ។ ​​ការ​ធ្វើ​ការងារ​គឺ​ទាមទារ​ឱ្យ​មាន​​លទ្ធផល​ពោល​គឺ​ធ្វើ​ការងារ​តាម​របៀប​មនុស្ស​ឆ្លាត​ដែល​អាច​សម្រេច​ផល​បាន​កាន់​តែ​​ច្រើន​​កាន់​តែ​ល្អ។ ដូច្នេះ​ផលិតភាព​ការងារ​ គឺ​ជា​រឿង​សំខាន់​​លោក​អ្នក​ត្រូវ​​តែ​មាន។
២) មិត្តភ័ក្ដ​ល្អ៖ មិត្តភ័ក្ត​​ក៏​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​សេពគប់​ដែរ។ ​មនុស្ស​ល្អ​ នឹង​នាំ​អ្នក​ទៅ​រក​ភាព​ប្រសើរ​ តែ​បើ​ចំ​​មិត្ត​អាក្រក់​​ច្បាស់​ជា​នាំ​អ្នក​ឱ្យ​អន្តរាយ​ និង​ហិនហោច​ផង​ដែរ។
៣) ​ការ​គាំទ្រ​ពី​គ្រួសារ​ និង​សាច់ញ្ញាតិ៖ ​ការងារ​​អាច​ជោគជ័យ​ទៅ​បាន​ក៏​អាស្រ័យ​ទៅ​លើ​ការ​គាំទ្រ​របស់​គ្រួសារ​ និង​សាច់ញ្ញាតិ​របស់​អ្នក​ដែរ។ ដូច្នេះ​​អ្នក​មិន​ត្រូវ​​ភ្លេច​ពួក​គាត់​នោះ​ទេ​ មិន​ថា​ឪពុក​ម្ដាយ​ បង​ប្អូន​ ពូ​មីង​ ឬ​អុំ​ ឬ​តា​យាយ។ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពួក​គេ​​ និង​ត្រូវ​​ចេះ​ជំរុញ​​ឱ្យ​​ពួក​គាត់​ធ្វើ​អំពើ​ល្អ។
៤) ​ស្មារតី​រឹងប៉ឹង៖ ​ស្មារតី​រឹងប៉ឹង​ មិន​ងាយ​នឹង​ស្លុត​ចំពោះ​បញ្ហា​ផ្សេងៗ​ នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​មនុស្ស​រឹងមាំ​មួយ​ខាង​ផ្នែក​ស្មារតី។ បើ​អ្នក​ធ្វើ​បាន​ នោះ​នឹង​អ្នក​ក្លាយ​ជា​មនុស្ស​​​អត់​ទ្រាំ​ និង​​រឹងបឹង​ចំពោះ​បញ្ហា​ដែល​ធ្វើ​ឱ្យ​អ្នក​ជំនះ​បាន​នូវ​ឧបសគ្គ​​​បាន​ច្រើន​ក្នុង​ជីវិត៕
ដោយ៖ រតនៈ​វិភូ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930